ព័ត៌មាន

ពលរដ្ឋកត់សម្គាល់ថា សមិទ្ធផលដំណក់ប្រេងដំបូងកម្ពុជា ក្នុងបរិបទសេដ្ឋកិច្ចពិភពលោកជួបវិបត្តិសេដ្ឋកិច្ច គឺកើតចេញពីនយោបាយ ឈ្នះឈ្នះ

ដំណក់ប្រេងដំបូងដែលកម្ពុជាទទួលបាន កាលពីថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២០ គឺជាសមិទ្ធផលប្រវត្តិសាស្ត្រ ហើយក៏ជានិមិត្តរូបនៃភាពជោគជ័យ របស់កម្ពុជាទាំងមូល ដែលប្រជាពលរដ្ឋទូទាំងប្រទេសទន្ទឹងរង់ចាំជាច្រើនជំនាន់មកហើយ។ កម្ពុជាបានរៀបចំធ្វើពិធីប្រគល់ ទទួលកែវផ្ទុកដំណក់ប្រេងដំបូងរបស់កម្ពុជា ក្រោមអធិបតីភាពសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការសាងសង់វិមានឈ្នះឈ្នះនិង ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល កាលពីព្រឹកថ្ងៃទី ៩ ខែមិថុនា ឆ្នាំ ២០២១ ។ ប្រជាពលរដ្ឋបានមើលឃើញច្បាស់ថា សមិទ្ធផលថ្មីនេះ កើតចេញពីនយោបាយ ឈ្នះ ឈ្នះ ដែលដាក់ចេញដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ហើយដំណក់ប្រេងដំបូងក្នុងបរិបទសេដ្ឋកិច្ចពិភពលោកដ៏លំបាក ដែលគំរាមកំហែង ដោយមេរោគរាតត្បាតកូវីដ-១៩ គឺជាសក្ខីភាព នៃការខិតខំប្រឹងប្រែង អំណត់ព្យាយាម និងពុះពារសម្រេចជោគជ័យ របស់រាជរដ្ឋាភិបាល និងវិនិយោគគិន ។
កម្ពុជាបានរៀបចំធ្វើពិធីប្រគល់ ទទួលកែវផ្ទុកដំណក់ប្រេងដំបូងរបស់កម្ពុជា ក្រោមអធិបតីភាពសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការសាងសង់វិមានឈ្នះឈ្នះនិង ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល កាលពីព្រឹកថ្ងៃទី ៩ ខែមិថុនា ឆ្នាំ ២០២១ ។ លោក ហៃ ស៊ីណា ពលរដ្ឋរស់នៅរាជធានីភ្នំពេញ បានលើកឡើងថាការដង្ហែរដំណក់ប្រេងដំបូងរបស់កម្ពុជាមកតំកល់ទុកនៅវិមានឈ្នះឈ្នះនៅពេលនេះ គឺពិតជាបង្ហាញនូវគុណតម្លៃមួយដ៏ធំធែងនៃការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។លោក បញ្ជាក់ថាទម្រាំទទួលបានសមទ្ធផលបែបនេះកម្ពុជាបានព្យាយាមពុះពារគ្រប់បែបយ៉ាង។
ដោយឡែក លោក ភិន នរាជ ពលរដ្ឋរស់នៅស្រុកឧត្តុងខេត្តកំពង់ស្ពឺ រំភើប ដោយអបអរសាទរចំពោះ ការ ផលិតកម្ម បូម ប្រេងឥន្ធនៈ ក្នុងដែនសមុទ្រកម្ពុជា បន្ទាប់ពី ពលរដ្ឋខ្មែរយើង បានរង់ចាំ អស់រយៈពេល ជាង45 ឆ្នាំមុន តាំងពីឆ្នាំ 17 មេសាឆ្នាំ1975_29 ធ្នូ 2020 ហើយ ដែលការចាប់ផ្ដើមរុករកសាវជ្រាវ រ៉ែប្រេងកាត ចាប់ផ្តើមសាជាថ្មី នាឆ្នាំ 1993 បន្តរហូតដល់សព្វថ្ងៃនេះ ក្រោមការដឹកនាំប្រទេសរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តីនៃកម្ពុជា។ លោកបានសម្តែងការសម្តែងរីករាយជាខ្លាំងពេលដែលបានលឺថា កម្ពុជាមានអណ្តូងប្រេង និងអាចបូមបានជាលើកដំបូងនៅក្នុងប្រវត្តិសាស្រ្តបែបនេះ។ លោក បន្តថា ពលរដ្ឋខ្មែរយើង សង្ឃឹមថា អាចបានប្រើប្រាស់ ប្រេងឥន្ធនៈរបស់ខ្លួនយើង ក្នុងតំលៃធូរថ្លៃ នៅពេលឆាប់ៗខាងមុខ ដើម្បីជួយ កាត់បន្ថយការចំណាយរបស់ពលរដ្ឋខ្មែរ លើតំលៃថាមពល និង ចំណូលថវិកាជាតិ យើងផង ។
លោក ទឹក ចន ពលរដ្ឋរស់នៅស្រុកកៀនស្វាយ ខេត្តកណ្ដាល បានបញ្ជាក់ថាសមិទ្ធិផលប្រេងកាតនេះច្បាស់ណាស់គឺកើតចេញពីសង្គមសន្តិភាព។ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការសាងសង់វិមានឈ្នះឈ្នះ បានបញ្ជាក់ថា ដោយសារតែវាមានអត្ថន័យផ្សារភ្ជាប់ជាមួយនឹងនយោបាយឈ្នះឈ្នះទើប ដំណក់ប្រេងដំបូងដែលកម្ពុជាទទួលបានត្រូវយកមកតម្កល់ទុកនៅក្នុងវិមានឈ្នះឈ្នះនេះ។
លោក វុទ្ថា អ្នករត់រម៉កម៉ូតូ នៅម្ដុំផ្លូវសម្តេចតេជោហ៊ុនសែន ៦០ម៉ែត្រ ត្រេងអរដោយសារនៅពេលដែលប្រេងនៅកម្ពុជារកឃើញនឹងធ្វើអោយកម្ពុជាអាចមានប្រេងប្រើប្រាស់ដែលជាវត្ថុធាតុដើមនៅក្នុងស្រុក ហើយតម្លៃប្រេងអាចនឹងចុះថ្លៃដែលអាចសម្រួលជីវភាពពលរដ្ឋរួមទាំងរូបលោកផងដែរ។
សូមជម្រាបថា ដំណក់ប្រេងដំបូងក្នុងប្រវត្តិសាស្រ្តរបស់កម្ពុជានៅពេលនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានបញ្ជាក់ថា « ការចាប់ផ្តើមផលិតកម្មប្រេងនេះ គឺជាពរជ័យ សម្រាប់កម្ពុជា» នេះជាការចាប់ផ្ដើមមួយជំហានដំបូងដ៏សំខាន់សម្រាប់កម្ពុជា ឆ្ពោះទៅ បង្កើតបាននូវសមត្ថភាពជាតិនិងខឿនឧស្សាហកម្មប្រេងកាត ឧស្ម័ន និងថាមពលនៅកម្ពុជា។ ផលប្រយោជន៍សំខាន់ៗ រួមមាន៖ចំណូលថវិកាជាតិ ផលសេដ្ឋកិច្ចទទួលបានពីការបង្កើតបាន នូវពិពិធកម្មខឿនឧស្សាហកម្មក្នុងវិស័យប្រេងកាត និងការកសាងសមត្ថភាពជាតិនៅក្នុង វិស័យនេះ។ ការរកឃើញនិងអាជីវកម្មធនធានរ៉ែប្រេងនៅកម្ពុជា ក្រោមការដឹកនាំរបស់រាជរដ្ឋា ភិបាល គឺជាពរជ័យសម្រាប់ប្រជាជន និងប្រទេសជាតិ មិនមែនជាបណ្តាសារដូចការលើក ឡើងរបស់ជនអគតិមួយចំនួននោះទេ៕
adm

Leave a Reply

Your email address will not be published. Required fields are marked *