ព័ត៌មាន

ពលរដ្ឋច្រើនកុះករ សប្បាយរីករាយចូលរួមពិធីភ្ជុំបិណ្ឌនៅវត្តជ័យឧត្តមស្រុកកៀនស្វាយ

 

នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ ២០២៤ ដែលត្រូវនឹងថ្ងៃទី១៥ នៃពិពីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ និងជាថ្ងៃភ្ជុំបិណ្ឌធំនេះ មានបងប្ប្អូនប្រជាពលរដ្ឋ និងពុទ្ធបរិស័ទច្រើនកុះករ បានទៅចូលរួមបុណ្យឆ្លងភ្ជុំ បិណ្ឌនៅវត្តជ័យឧត្តមស្រុកកៀនស្វាយ ខេត្តកណ្តាល យ៉ាងសប្បាយរីករាយ និងទឹកចិត្តជ្រះថ្លា។

 

ប្រជាពុទ្ធបរិស័ទ បានលើកឡើងថា ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនៅឆ្នាំនេះ ពលរដ្ឋមានក្ដីរំភើប រីករាយ និងមានទឹកចិត្តសទ្ធាជ្រះថ្លាបំផុត ដោយសារនៅតាមវត្ត អារាមនានា មានការរៀបចំសណ្តាប់ធ្នាប់បានល្អ និងមានប្រជាពលរដ្ឋច្រើនកុះករបានទៅចូលរួមធ្វើបុណ្យ តាមទំនៀមទម្លាប់ ប្រពៃណីរបស់ខ្លួនរៀងៗខ្លួន។

 

ប្រជាពុទ្ធបរិស័ទបានលើកឡើងថា ការដែលមានប្រពលរដ្ឋមានឱកាសទៅចូលរួម ធ្វើបុណ្យច្រើនកុះករ និងសប្បាយរីករាយបែបនេះ គឺដោយសារ គុណបំណាច់ នៃសុខសន្តិភាព ដូច្នេះពួកគាត់ មិនអាចបំភ្លេចគុណបំណាច់នេះឡើយ និងសូមឱ្យ ប្រជាពលរដ្ឋ គ្រប់រូប បន្តចូលរួមថែរក្សាការពារសុខសន្ដិភាពរបស់កម្ពុជា។

 

ចំណែក ព្រះចៅអធិការវត្តជ័យឧត្តម ព្រះអង្គ កាន់ សំអុល មានសង្ឃដីកា ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ប្រជាពុទ្ធបរិស័ទទាំងអស់ រួមទាំងថ្នាក់ដឹកនាំ និងមន្រ្តីរាជការនានា គ្រប់ជាន់ថ្នាក់ ដែលបានមកចូលរួមធ្វើបុណ្យយ៉ាងច្រើន កុះករ ពិសេសនាំយកចាប់តាំងពីថ្ងៃបិណ្ឌទី១រហូតដល់ថ្ងៃនេះ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *