ព័ត៌មាន

សម្តេចពិជ័យសេនាទៀ បាញ់ នឹងអញ្ជើញទទួលវ៉ាក់សាំងចំនួន ៣០ម៉ឺនដូសជាជំនួយរបស់ចិនលើកទីនៅថ្ងៃទី៣១ មីនា

ភ្នំពេញៈ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានបញ្ជាក់ថា វ៉ាក់សាំងចំនួន ៣០ម៉ឺនដូសបន្ថែមទៀត ដែលជាជំនួយឧបត្ថម្ភលើកទី២ របស់សាធារណរដ្ឋប្រជាមានិតចិន នឹងមកដល់កម្ពុជានៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ខាងមុខនេះ។ វ៉ាក់សាំងចំនួន ៣០ម៉ឺនដូសនេះ គឺសម្រាប់បន្តចាក់ជូនកងទ័ព និងគ្រួសារ។
សម្តេចពិជ័យសេនា ទៀ បាញ់ បានជម្រាបជូនសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ថា យោងតាមលិខិតរបស់ឯកឧត្តមនាយឧត្តមសេនីយ៍ វួយ ហ្វុងហឺ (WEI FENG HE) សមាជិកក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីក្រសួងការពារប្រទេស នៃសាធារណរដ្ឋប្រជាមានិតចិន ចុះថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ បានជូន ដំណឹងថា ភាគីចិននឹងធ្វើការផ្តល់វ៉ាក់សាំងចំនួន ៣០០,០០០ដូសបន្ថែមទៀត មកកាន់កម្ពុជាឲ្យបានឆាប់បំផុតតាមដែលអាចធ្វើបាន។ ជាមួយគ្នានេះ វរសេនីយ៍ឯកពិសេស លី ជីងហ្វុង (LI JING FENG) ប្រធានការិយាល័យអនុព័ន្ធយោធា នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា បានជូនដំណឹងថា វ៉ាក់សាំងចំនួន ៣០០,០០០ដូស នឹងដឹកជញ្ជូនមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង១៩:០០នាទី។
សម្តេចពិជ័យសេនា ទៀ បាញ់ បានបន្តថា ក្នុងន័យនេះ ដើម្បីសម្របសម្រួលការទទួល និងប្រើប្រាស់វ៉ាក់សាំងចំនួន ៣០០,០០០ដុសខាងលើ ស្នើសុំគោលការណ៍ពីសម្តេចតេជោ នាយករដ្ឋមន្ត្រី ដូចតទៅ ៖
– អនុញ្ញាតទទួលវ៉ាក់សាំងចំនួន ៣០០,០០០ដូស ដែលជាជំនួយឧបត្ថម្ភលើកទី២ ពីរដ្ឋាភិបាលចិនជូនរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង១៩:០០នាទី នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។
– អនុញ្ញាតប្រើប្រាស់វ៉ាក់សាំងចំនួន៣០០,០០០ដូសនេះ សម្រាប់បន្តចាក់ជូនកងទ័ព និងគ្រួសារ។
ចំពោះការស្នើសុំរបស់សម្តេចពិជ័យសេនា ទៀ បាញ់ ខាងលើនេះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន បានចារយល់ព្រមលើលិខិតស្នើសុំនោះ។
adm

Leave a Reply

Your email address will not be published. Required fields are marked *