ព័ត៌មាន

អបអរសាទរ! កីឡាករចំបាប់ ហេង រ័ត្នថា ឈ្នះមេដាយមាសដំបូង នៃព្រឹត្តិការណ៍ជើងឯកអាស៊ីអាគ្នេយ៍-អូសេអានី

កីឡាករចំបាប់កម្ពុជា ហេង រ័ត្នថា បានដណ្ដើមមេដាយមាសដំបូងជូនជាតិ នៅក្នុងការប្រកួតកីឡាចំបាប់ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍-អូសេអានី ឆ្នាំ២០២៤ (Southeast Asian championship & Oceania 2024) ក្រោយយកឈ្នះកីឡាករមកពី American Samoa ក្នុងវគ្គផ្ដាច់ព្រ័ត្រ នៅរសៀលថ្ងៃទី២៨ ខែកញ្ញានេះ នៅប្រទេសថៃ។

 

ក្នុងការប្រកួតលើវិញ្ញាសាចំបាប់សេរី ទម្ងន់ ៩២គីឡូក្រាម ហេង រ័ត្នថា ធ្វើបានយ៉ាងល្អ ក្រោយឆ្លងផុតវគ្គជម្រុះ កីឡាករមកដើមកំណើតពីខេត្តពោធិ៍សាត់ បានយកឈ្នះកីឡាករនូវែលសេឡង់ ១០-០ពិន្ទុ មុនបន្ដយកឈ្នះកីឡាករមកពី American Samoa ក្នុងវគ្គផ្ដាច់ព្រ័ត្រ ដោយលទ្ធផល ១១-០ពិន្ទុ ដើម្បីគ្រងមេដាយមាសជូនជាតិតែម្ដង។

 

 

adm

Leave a Reply

Your email address will not be published. Required fields are marked *