ព័ត៌មាន

អតីតសិស្សវិទ្យាល័យត្បូងឃ្មុំជំនាន់ឆ្នាំ១៩៩៩ រួមគ្នាធ្វើសកម្មភាពមនុស្សធម៌នៅលើទឹកដីក្រុងសួង ខេត្តត្បូងឃ្មុំ  ត្បូងឃ្មុំ ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៤–

នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៤នេះ នៅក្នុងបរិវេណវត្តវិហារទន្ទឹម ដោយបានរៀបចំការកាត់វែនតាសម្រាប់អ្នកមានបញ្ហាភ្នែក ជាពិសេសជូនមនុស្សចាស់ អតីតសិស្សវិទ្យាល័យត្បូងឃ្មុំជំនាន់ឆ្នាំ១៩៩៩ ក៏បានរួមគ្នាធ្វើសកម្មភាពមនុស្សធម៌នៅលើទឹកដីក្រុងសួង ខេត្តត្បូងឃ្មុំផងដែរ។

 

អតីតសិស្សវិទ្យាល័យត្បូងឃ្មុំជំនាន់ឆ្នាំ១៩៩៩ ក៏បានចែកជូនកៅអីរុញសម្រាប់បងប្អូនប្រជាពលរដ្ឋដែលមានពិការភាព និងលំបាកក្នុងការដើរ និងធ្វើដំណើរ។

 

ជាមួយគ្នានេះ ក្រុមអតីតសិស្សវិទ្យាល័យត្បូងឃ្មុំឆ្នាំ១៩៩៩ ក៏បានប្រគេននូវទេយ្យទានរួមមានអង្ករ មី ទឹកត្រីទឹកស៊ីអ៉ីវ ខ្ទឹម ប៊ីចេង ត្រីខ និងបច្ច័យប្រគេនព្រះសង្ឃនៅវត្តវិហារទន្ទឹម និងចែកទានដល់លោកគ្រូអ្នកគ្រូមួយចំនួន។

—————

adm

Leave a Reply

Your email address will not be published. Required fields are marked *