ព័ត៌មាន

សិប្បកម្មខ្នាតតូចក្នុងស្រុក កំពុងកែច្នៃផ្លែល្ពៅទៅជានំស្រួយដាក់លក់នៅលើទីផ្សារ ជួយបង្កើនសេដ្ឋកិច្ចមូលដ្ឋាន

សិប្បកម្មខ្នាតតូច និងមានលក្ខណៈជាគ្រួសារមួយ ស្ថិតនៅភូមិមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ បាន និងកំពុងធ្វើការកែច្នៃផ្លែល្ពៅឱ្យទៅជានំស្រួយ ស្ងួត មានរសជាតិឆ្ងាញ់ សម្រាប់ដាក់លក់នៅលើទីផ្សារ ក្រោយពីបានមើលឃើញថា តម្លៃផ្លែល្ពៅស្រស់កាន់តែធ្លាក់ថ្លៃ និងជន់នៅលើទីផ្សារ។

 

លោក ទាវ រត្ន័កាលីន ជាម្ចាស់សិប្បកម្មកែច្នៃនំស្រួយខាងលើបានរៀបរាប់ប្រាប់ Apsara Tonight ឱ្យដឹងថា៖ នាំស្រួយដែលផលិតពីផ្លែល្ពៅនេះមានម៉ាកយីហោ Rosseka Ratha Brand ហើយដើមហេតុដំបូងនៃការឈានដល់ការបង្កើតជាសិប្បកម្មផលិតនំល្ពៅស្រួយនេះឡើង គឺនៅពេលដែលមើលឃើញទិន្នផលផ្លែល្ពៅរបស់ក្រុមគ្រួសារ ក៏ដូចជាប្រជាកសិករក្នុងតំបន់ដែលដាំដុះបានមិនមានទីផ្សារ ហើយទទួលបានតម្លៃទាប ក៏មានកើតមានគំនិតចង់កែច្នៃធ្វើជានំ ខណៈដែលមានសិប្បកម្មមួយចំនួនបានកែច្នៃផ្លែល្ពៅនេះទៅជាសរសៃមីរួចទៅហើយ។

 

 

adm

Leave a Reply

Your email address will not be published. Required fields are marked *