ព័ត៌មាន

សម្តេចតេជោ៖ ហាត់ប្រាណគឺជាវិធីដ៏ល្អសម្រាប់មនុស្សគ្រប់រូបដែលអាចហាត់បានរាប់ទាំងអ្នកមានវិជ្ជមានកូវីដ-១៩ដែលមិនធ្ងន់ធ្ងរនិងអ្នកកំពុងធ្វើចត្តាឡីស័ក

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានឱ្យដឹងនៅក្នុងផេកហ្វេសប៊ុករបស់សម្តេចនៅរសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ ថា ហាត់ប្រាណគឺជាវិធីដ៏ល្អសម្រាប់មនុស្សគ្រប់រូបដែលអាចហាត់បានរាប់ទាំងអ្នកមានវិជ្ជមានកូវីដ-១៩ដែលមិនធ្ងន់ធ្ងរ និងអ្នកកំពុងធ្វើចត្តាឡីស័ក ។
សម្តេចតេជោបន្តថា របៀបហាត់ខុសៗគ្នាទៅតាមចំណូលចិត្ត តាមវ័យ តាមលទ្ធភាពដែលអាចធ្វើបានដេីម្បីរក្សាសុខភាព ។
តាំងពីកូវីដ-១៩រាតត្បាតខ្លាំង ខ្ញុំបានជ្រើសរើសយកការ
ធាក់កង់ជាប្រចាំ មួយថ្ងៃ៦០នាទី-៩០នាទី និង
ច្រើនបំផុត១២០នាទីទៅតាមទម្ងន់មុនពេល
ហាត់ ។ខ្ញុំរក្សាទម្ងន់៧៦, ៧៧, ៧៨ ដែលកាលពី
៥ខែមុនឡើងដល់ ៨៧ស្ទើរតែរកខោស្លៀក
លែងបាន។
សម្តេចតេជោ ឱ្យដឹងទៀតថា ថ្ងៃនេះខ្ញុំស្លៀកខោខ្លីជិះកង់ហាត់ប្រាណប្លែកពីលើកមុនដែលស្លៀកខោវែង ។ និយាយតិចៗកុំឲ្យប្រពន្ធខ្ញុំលឺ គាត់ប្រាប់ខ្ញុំថា (បើទៅហាត់ប្រាណត្រូវស្លៀកវែងកុំស្លៀកខោខ្លី) ។ខ្ញុំមិនដឹងថាតើគាត់ខ្លាចខ្ញុំត្រូវក្តៅខ្មៅ? ឬគាត់ខ្លាចមនុស្សផ្សេងឃើញជើងខ្ញុំក្រៅពីគាត់? (សូមទោសនិយាយលេងទេកុំប្រកាន់)៕
adm

Leave a Reply

Your email address will not be published. Required fields are marked *