ព័ត៌មាន

ក្រសួងចំនួន ២ ប្រកាសដាក់ដំណើរការ QR Code ស្តង់ដាសម្រាប់ផ្ទៀងផ្ទាត់ឯកសារចុះបញ្ជីពាណិជ្ជកម្ម

 

ក្រសួងពាណិជ្ជកម្ម រួមជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានសម្រេចដាក់ឱ្យដំណើរការជាផ្លូវការនូវ QR Code ស្តង់ដានៅលើវិញ្ញាបនបត្របញ្ជាក់ការចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្ម (Certificate of Incorporation)” ដែលអាចផ្ទៀងផ្ទាត់បានតាមថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ដែលអភិវឌ្ឍដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។

 

កិច្ចសហប្រតិបត្តិការរវាងក្រសួងទាំង ២ នេះ គឺជាការជំរុញការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលឱ្យបានទូលំទូលាយក្នុងការផ្តល់សេវាសាធារណៈឱ្យកាន់តែមានភាពងាយស្រួល ល្អប្រសើរ និងមានប្រសិទ្ធភាពខ្ពស់ស្របតាមក្របខណ្ឌគោលនយោបាយ សេដ្ឋកិច្ចនិងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ គោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ និងមុំទី១ នៃបញ្ចកោណទី៥ របស់យុទ្ធសាស្ត្របញ្ជារកោណដំណាក់កាលទី១របស់រដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

 

 

adm

Leave a Reply

Your email address will not be published. Required fields are marked *