ព័ត៌មាន

ទ័ពសត្វប្រចៀវនៅ “ល្អាងភ្នំសំពៅ”ដែកឆក់ទេសចរនាថ្ងៃហៀបអស្ដង្គត 

ហ្វូងទ័ពសត្វប្រចៀវស្ទើរងងឹតមេឃ ដែលហើរចេញយ៉ាងទៀងទាត់ពីល្អាងភ្នំដ៏ស្ងប់ស្ងាត់រាល់ពេលព្រះអាទិត្យហៀបអស្តង្គត បង្កើតបានជាផ្ទាំងទស្សនីយភាពទាក់ទាញបេះដូងភ្ញៀវទេសចរជាតិនិងបរទេសឱ្យទៅកាន់ទីនោះ។ រហូតមានពាក្យមួយថា “ទៅបាត់ដំបង បើពុំបានទៅគយគន់ហ្វូងសត្វប្រចៀវចេញពីល្អាងភ្នំសំពៅទេ” ហាក់ដូចជាពុំបានទៅកម្សាន្តខេត្តបាត់ដំបងដូច្នេះដែរ។ ព្រោះតែហេតុនេះហើយទើបចាប់ពីថ្ងៃបាក់រសៀលគេសង្កេតឃើញពិសេសភ្ញៀវទេសចរបរទេសបានទៅកាន់តំបន់រមណីយដ្ឋានធម្មជាតិប្រវត្តិសាស្រ្ត”ភ្នំសំពៅ”ស្ថិតនៅក្នុងស្រុកបាណន់។

 

ប្រជាពលរដ្ឋស្ថិតនៅសហគមន៍ក្បែរកន្លែងទស្សនាបានរៀបចំ មានជាតុ កៅអីព្រមទាំងបម្រើសេវាគ្រឿងហូបចុកផ្សេងៗសម្រាប់ភ្ញៀវ ដែលទៅរង់ចាំទស្សនាហ្វូងទ័ពប្រចៀវដែលចេញពីសម្បុកហើរឆ្ពោះទៅលំហរវេហារជាក្រុមៗ។ប្រជាពលរដ្ឋអាចរកចំណូលបានពីភាពអច្ឆរិយៈនៃហ្វូងសត្វស្លាបរាប់លានក្បាលនៅទីនេះរាល់ថ្ងៃ។

 

 

adm

Leave a Reply

Your email address will not be published. Required fields are marked *