ព័ត៌មាន

បុណ្យទន្លេលើកទី៨ ក្រសួងបរិស្ថាន បានដាក់តាំងបង្ហាញសមិទ្ធផលការងារសំខាន់ៗ នៅខេត្តសៀមរាប

ក្រសួងបរិស្ថាន បានដាក់តាំងបង្ហាញសមិទ្ធផលនានានៅក្នុងការឆ្ពោះទៅសម្រេចបុព្វហេតុបរិស្ថាន ជាពិសេសការសម្រេចបាននូវគោលដៅភាពស្អាត ភាពបៃតង និងចីរភាព របស់យុទ្ធសាស្ត្រចក្រា វិស័យបរិស្ថាន។

 

តាមរយៈការតាំងបង្ហាញនេះដែរក្រសួងបានដាក់ចេញយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ក្នុងគោលបំណងដោះស្រាយបញ្ហាសំណល់ប្លាស្ទិក។ យុទ្ធនាការនេះ បានលើកទឹកចិត្តប្រជាពលរដ្ឋម្នាក់ៗឱ្យពិចារណាឡើងវិញនូវជម្រើស និងផ្លាស់ប្តូរទម្លាប់ប្រចាំថ្ងៃ ដែលជាការបោះជំហានយ៉ាងសំខាន់មួយឆ្ពោះទៅរកការកាត់បន្ថយសំណល់ប្លាស្ទិក។ ក្រសួងបរិស្ថាន ក៏បាននិងកំពុងពង្រីកវិសាលភាពយុទ្ធនាការនេះ ទៅគ្រប់វិស័យទូទាំងប្រទេស បានអ្នកចូលរួមប្រមាណ៥លាននាក់ និងបន្តកៀរគរការចូលរួមពីស្ថាប័នជាតិនិងអន្តរជាតិ ដើម្បីសហការគ្នាក្នុងការដោះស្រាយបញ្ហាសំណល់ប្លាស្ទិក។

 

 

adm

Leave a Reply

Your email address will not be published. Required fields are marked *