ព័ត៌មាន ព័ត៌មានសន្តិសុខសង្គម

ភ្លៀងធ្លាក់លាយឡំនឹងខ្យល់កន្រ្តាក់ ផ្ទះពលរដ្ឋ៦ខ្នងនៅក្នុងស្រុកចំនួន៣ រងការខូចខាត

ខេត្តបន្ទាយមានជ័យ ៖ ផ្ទះពលរដ្ឋ៦ខ្នងបានរងការខូចខាតនៅក្នុងស្រុកចំនួន៣ដោយសារខ្យល់កន្ទ្រាក់លាយឡំជាមួយផ្គររន្ទះនៅ ល្ងាចថ្ងៃថ្ងៃទី ៨ ខែមិថុនា ឆ្នាំ២០២៣ នេះ។

យោងតាមរបាយការណ៍របស់អាជ្ញាធរបានបង្ហាញថា មានភ្លៀងធ្លាក់លាយឡំនឹងខ្យល់កន្រ្តាក់បណ្តាលអោយខូចខាតផ្ទះប្រជាពលរដ្ឋ នៅក្នុងភូមិសាស្ត្រស្រុកចំនួន ៣ ក្នុងខេត្តបន្ទាយមានជ័យ សរុបចំនួន ៦ខ្នង (ធ្ងន់១ខ្នង) ខូចខាតស័ង្កសីចំនួន ១០០សន្លឹក និងខូចខាតគោយន្តកន្ត្រៃចំនួន ១គ្រឿង ៖
១.ស្រុកថ្មពួក : ប៉ះពាល់ចំនួន១ខ្នងក្នុងភូមិកណ្ដោល ឃុំគោករមៀត (ខូចខាតធ្ងន់) ។
២.ស្រុកស្វាយចេក ប៉ះពាល់ចំនួន ១ខ្នងក្នុង-ភូមិដូនណូយ ឃុំទ្រាស ខូចខាតស័ង្កសីចំនួន ៨សន្លឹក ។
៣.ស្រុកព្រះនេត្រព្រះ សរុបចំនួន ៤ខ្នង ខូចខាតស័ង្កសីចំនួន ៩២សន្លឹក និងខូចខាតគោយន្តកន្ត្រៃចំនួន ១គ្រឿង ។ទោះយ៉ាងណារបាយការណ៍ខាងលើមិនបានបង្ហាញអំពីរការបាត់បង់ជីវិតពលរដ្ឋនោះទេ ក្នុងនោះអាជ្ញាធរក៏បានអំពាវនាវដល់ពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នខ្ពស់នៅរដូវវស្សា ៕

 

 

 

adm

Leave a Reply

Your email address will not be published. Required fields are marked *