ព័ត៌មាន

សម្តេចធិបតី៖ កម្ពុជាគ្មានមហិច្ឆតារំលោភបំពាន ឬឈ្លានពានប្រទេសណានោះទេ

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថាកម្ពុជាគ្មានមហិច្ឆតារំលោភបំពាន ឬឈ្លានពានប្រទេសណាទេ កម្ពុជាពង្រឹងសមត្ថភាពការពារជាតិរបស់ខ្លួនជាសិទ្ធិរបស់កម្ពុជាដូចបណ្ដាប្រទេសនានានៅលើពិភពលោកដែរ។

 

សម្តេចធិបតី បានបញ្ជាក់បែបនេះក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី២៥ ថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ (២៤ មករា ១៩៩៩-២៤ មករា ២០២៤) នាព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤នេះ។

 

សម្ដេចនាយករដ្ឋមន្ត្រី បានថ្លែងថា៖ «កម្ពុជាគឺគ្មានមហិច្ឆតានៅក្នុងការរំលោភឈ្លានពានអ្នកណាទេ កម្ពុជាពង្រឹងសមត្ថភាពការពារជាតិរបស់ខ្លួនជាសិទ្ធិរបស់កម្ពុជាដូចជាប្រទេសទាំងអស់នៅលើពិភពលោក គ្មានប្រទេសណាមួយដែលមានច្បាប់ហាមឃាត់មិនឲ្យធ្វើទំនើបកម្មវិស័យការពារជាតិរបស់ខ្លួនទេ»។

 

សម្ដេចធិបតី បានគូសបញ្ជាក់ថា ការពង្រឹងសមត្ថភាពកងទ័ពគឺដើម្បីចូលរួមនៅក្នុងការថែរក្សាសុខសន្តិភាព ស្ថិរភាព ទាំងក្នុងក្របខណ្ឌរបស់កម្ពុជា និងក្របខណ្ឌតំបន់។ បើសិនជាមានស្ថានភាពអ្វីកើតឡើង ឧក្រិដ្ឋកម្ម ឧទាហរណ៍ ភេរវកម្ម ឬមួយក៏បញ្ហាអ្វីដែលកើតមានឡើង ដែលត្រូវការការចូលរួមរបស់កម្ពុជា យើងចូលរួមជួយ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *