(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១នេះ បានលើកឡើងថា កម្មវិធីមួយចំនួនត្រូវបានដកចេញ និងកែសម្រួលក្នុងគោលនយោបាយភូមិឃុំ មានសុវត្ថិភាព ដើម្បីឲ្យត្រូវបានស្ថានភាពជាក់ស្ដែងនាពេលបច្ចុប្បន្ន ខណៈកម្មវិធីមួយចំនួនមិនសូវជាកង្វល់ទៀតឡើយ។ សម្ដេចក្រឡាហោម ស ខេង បានអះអាងថា សម្រាប់បញ្ហាគ្រឿងញៀន និងការលុបបំបាត់អំពើហិង្សាលើស្ដ្រី និងកុមារ មិនត្រូវបានដកចេញពីគោលនយោបាយ ភូមិ ឃុំមានសុវត្ថិភាពនោះទេ។ រហូតមកដល់ពេលនេះ ការកែសម្រួលថ្មី នៃគោលនយោបាយភូមិឃុំ មានសុវត្ថិភាព កំពុងរៀបចំជិតរួចរាល់ហើយ ដើម្បីត្រៀមស្នើសុំការសម្រេចពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។ ក្នុងឱកាសអញ្ជើញជាអធិបតី ប្រកាសផ្សព្វផ្សាយដាក់ឲ្យប្រើប្រាស់ជាផ្លូវការ «ផែនការសកម្មភាពជាតិ ស្ដីពីការទប់ស្កាត់អំពើហិង្សាលើស្ដ្រី ២០១៩-២០២៣» សម្ដេចក្រឡាហោម ស ខេង បានថ្លែងយ៉ាងដូច្នេះថា «បញ្ហាខ្លះយើងអាចដកចេញ ពីគោលនយោបាយភូមិឃុំមានសុវត្ថិភាព ដើម្បីយើងបញ្ចូលបញ្ហាបច្ចុប្បន្នភាព បញ្ហាដែលមានសារៈសំខាន់សម្រាប់បច្ចុប្បន្នភាពចូលវិញ […] ក្នុងនោះបញ្ហាដែលទាក់ទងនឹងការជួញដូរស្ដ្រី អំពើហិង្សា គឺមិនត្រូវបានដកចេញនោះទេ ពោលបញ្ហានៅដដែល តែយើងថែមបញ្ហាសំខាន់ៗ»។ សម្ដេចក្រឡាហោម ស ខេង […]
ព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី ព្រមទាំងអភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាលខេត្ត បានទទួលម៉ាស និងអាល់កុលដែលជាសម្ភារចាំបាច់សម្រាប់ការងារបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩ ពីក្រុមហ៊ុន Agkor Gold Corp នូវម៉ាស់ចំនួន ១០កេសធំ និងអាល់កុលចំនួន ៥កាន។ ឯកឧត្តមអភិបាលខេត្ត បានសម្តែងនូវការអរគុណចំពោះក្រុមហ៊ុនអង្គរហ្គោល ដែលបានផ្តល់ជាសម្ភារៈខាងលើ សម្រាប់រដ្ឋបាលខេត្តប្រើប្រាស់ក្នុងការងារទប់ស្កាត់ជំងឺកូវីដ-19 យើងរដ្ឋបាលខេត្តនឹងប្រើប្រាស់សម្ភារៈខាងលើនេះឱ្យចំទិសដៅ បម្រើឱ្យសុខមាលភាពប្រជាពលរដ្ឋ និងអ្នកវិនិយោគទាំងអស់ដែលកំពុងរស់នៅកម្ពុជា។ លោក Mike Week នាយកក្រុមហ៊ុន Agkor Gold Corp បានថ្លែងនូវការគាំទ្រចំពោះចំណាត់ការរបស់អាជ្ញាធរខេត្តរតនគិរី ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ក្នុងយុទ្ធនាការឆ្លើយតបនឹងជំងឺកូវីដ-១៩កន្លងមក៕
ភ្នំពេញ :លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងសុខាភិបាលបានឲ្យដឹងថា លោកស្រីសម្រាន្តមិនលក់ ព្រោះនៅតែមិនអស់ចិត្ត ចោទសួររិះគិតថា ហេតុអ្វីបានជាបុគ្គលខ្លះ គាត់មិនអនុវត្តន៍បាននូវវិធានការការពារដែលអាចកាត់ផ្តាច់ខ្សែចម្លងវីរុសកូវីដ-១៩បាន? បេីលោកស្រីអាចអនុវត្តន៍ជំនួសពួកគាត់បាន លោកស្រីប្រាកដជាធ្វេីជូនពួកគាត់ តែបេីលោកស្រីធ្វើ គគឺការពារបានតែរូបលោកស្រី និងការពារមិនចម្លងជំងឺសាហាវនេះ ទៅក្រុមគ្រួសារលោកស្រីតែប៉ុណ្ណោះ។ លោកស្រីបន្តថា ចុះបេីយេីងសុខចិត្តលំបាកក្នុងរយ:ពេលខ្លី នាំគ្នាអនុវត្តន៍វិធានការការពារទាំងអស់គ្នា យេីងនឹងចៀសផុតនូវការលំបាកក្នុងរយ:ពេលវែង។ អ្នកឆ្លងរកឃេីញកេីនឡេីងច្រេីនបង្កេីតនូវការព្រួយបារម្ភដល់ផលប៉ះពាល់សុខភាពសាធារណ: ក្នុងរយ:ពេលយូរដែលយេីងកំពុងប្រឈមទៅនឹងហានិភ័យខ្ពស់ណាស់សម្រាប់ឈានចូលដល់ការរាតត្បាតទ្រង់ទ្រាយធំនៅក្នុងសហគមន៍ និងផលរំខានដល់កំណេីនសេដ្ឋកិច្ចគ្រួសារ និងសង្គម។ ដូច្នេះ ខ្ញុំសូមបង្កេីតពាក្យថា៖ “ ចូលឆ្នាំនៅផ្ទះ “ ឫ “New Year at Home” ជាមួយនិងការអនុវត្តវិធានការ ៖ ៣ការពារ + ៣កុំ + ចាក់វ៉ាក់សាំងកូវីដ-១៩ ដែលអាចឱ្យបុគ្គលអាចវ៉ៃបកបានទៅនឹងការវាយលុកធ្ងន់ធ្ងរលេីសរីរាង្គកាយរបស់ខ្លួន ចៀសផុតនូវការចម្លងជំងឺកូវីដ-១៩ និងឆាប់បានវិលត្រឡប់ទៅរកការរស់នៅធម្មតាតាមបែបគន្លងថ្មីវិញបាន និងឆាប់បានធ្វេីឱ្យមានការងេីបឡេីងវិញនូវសេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចសង្គមជាតិយេីងផងដែរ។ លោកស្រី ឱ វណ្ណឌីន ក៏បានជូនពរឆ្នាំថ្មីជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់នូវពាក្យថា “ចូលឆ្នាំនៅផ្ទះ” មិនប៉ះកូវីដ-១៩ សុខភាពមាំមួន […]