ព័ត៌មាន

កោះកុងក្រៅ ជាទីឋាននៃតំបន់ទេសចរណ៍ធម្មជាតិដែលមិនគួរមើលរំលង

កោះកុងក្រៅ ជាតំបន់ដែនកោះ ស្ថិតនៅឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង និងមានចម្ងាយ ៣០ គ.ម ពីក្រុងខេមរភូមិន្ទ ។ កោះកុងក្រៅមានផ្ទៃដីប្រមាណ ៨០ គីឡូម៉ែត្រការ៉េ និងមានកម្ពស់ប្រហែល ៤១០ ម៉ែត្រ លាតសន្ធឹងសន្ធឹងលើផ្ទៃសមុទ្រដ៏ធំល្វឹងល្វើយរបស់កម្ពុជា ជាប់ជាមួយនឹងឈូងសមុទ្រថៃ។

 

តំបន់កោះកុងក្រៅមានឆ្នេរចំនួន៧ ដែលឆ្នេរនីមួយៗសុទ្ធតែមានខ្សាច់សក្បុស ល្អស្អាត និងភាពទាក់ទាញរៀងៗខ្លួន។ ប៉ុន្តែបើនិយាយពីឆ្នេរដែលពេញនិយមសម្រាប់អ្នកទេសចរទៅកម្សាន្ដ គឺឆ្នេរទី៣ និងឆ្នេរទី៤ ដោយសារឆ្នេរទាំងពីរនេះមានទឹកសាបសម្រាប់ប្រើប្រាស់គ្រប់គ្រាន់។

 

ក្នុងចំណោមឆ្នេរទាំង៧នៃតំបន់កោះកុងក្រៅ ឆ្នេរទី២ស្ថិតនៅក្រោមការគ្រប់គ្រងរបស់អង្គភាពយោធាជើងទឹកផ្នែកលំហសមុទ្រ ហើយចំណុចពិសេសរបស់ឆ្នេរនីមួយៗគឺមានខ្សាច់សស្អាត និងមានទឹកពណ៍ខៀវថ្លា ដែលអាចមើលធ្លុះដល់បាតខាងក្រោម។ តំបន់កោះកុងក្រៅនេះក៏ជាតំបន់ដែលសម្បូរទៅដោយធនធានធម្មជាតិផងដែរ ជាពិសេសជីវចម្រុះ។

adm

Leave a Reply

Your email address will not be published. Required fields are marked *