ព័ត៌មាន

កម្ពុជាចាត់ទុកជម្លោះប៉ាឡេស្ទីន-អ៉ីស្រាអែល គឺជាបញ្ហាដ៏ស្មុគស្មាញ និងផុយស្រួយបំផុត ហើយមិនចូលរួមក្នុងសេចក្តីថ្លែងការណ៍ ដែលធ្វើឡើងក្នុងនាមក្រុមណាមួយនោះទេ 

កម្ពុជាថ្កោលទោសរាល់អំពើភេរវកម្ម និងអំពើហឹង្សាលើជនស៊ីវិលស្លូតត្រង់ ដោយមិនគិតពីពូជសាសន៍ វប្បធម៌ ឬសាសនាអ្វីឡើយ ហើយសូមជំរុញឱ្យគ្រប់ភាគីទាំងអស់ អត់ធ្មត់ជាទីបំផុត គោរពតាមច្បាប់មនុស្សធម៌អន្តរជាតិ និងចូលរួមដោយស្មារតីស្ថាបនា ធ្វើកិច្ចសន្ទនា ដើម្បីបន្ធូរស្ថានការណ៍កុំឲ្យកាន់តែធ្លាក់ដុនដាប ហើយសម្រេចនូវបទឈប់បាញ់ ឬការផ្អាកបាញ់គ្នាជា មនុស្សធម៌។

 

សូមអំពាវនាវដល់សហគមន៍អន្តរជាតិឱ្យរួបរួមគ្នាក្នុងស្មារតីនៃសាមគ្គីភាព និងស្មោះស្ម័្រគ ពិតប្រាកដ ដើម្បីជំរុញឱ្យមានកិច្ចសន្ទនា និងការចរចាប្រកបដោយអត្ថន័យ នាំទៅរកសន្តិភាពដ៏ត្រឹមត្រូវ និងយូរអង្វែង។

adm

Leave a Reply

Your email address will not be published. Required fields are marked *