ព័ត៌មាន

រដ្ឋមន្ត្រីក្រសួងកសិកម្ម ជួយខ្នះខ្នែងស្វែងរកដំណោះស្រាយបញ្ហាទីផ្សារសាច់សត្វចិញ្ចឹមក្នុងស្រុក

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងចាត់ចែងឱ្យមានការសិក្សាទីផ្សារគ្រប់ជ្រុងជ្រោយដើម្បីស្វែងយល់ពីស្ថានភាពពិតប្រាកដ និងបញ្ហារបស់អ្នកចិញ្ចឹមសត្វក្នុងស្រុក អ្នកនាំចូល កុងស៊ី ឬអ្នកកាប់ អ្នកចែកចាយ និងអ្នកលក់ ក្នុងគោលដៅដោះស្រាយបញ្ហាទីផ្សារសាច់សត្វចិញ្ចឹមក្នុងស្រុក ដែលវិធានការនេះនឹងជួយធ្វើឲ្យតម្លៃនៃវិស័យចិញ្ចឹមសត្វល្អប្រសើឡើងវិញ។

 

នៅព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីបញ្ហាទីផ្សារសត្វសាច់ចិញ្ចឹម និងផលិតផលសត្វនៅកម្ពុជា នាទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការចូលរួមពីភាគីពាក់ព័ន្ធជាច្រើន។

 

គួរបញ្ជាក់ថា កិច្ចប្រជុំនេះធ្វើឡើងស្វែងយល់ពីស្ថានភាពពិតប្រាកដ និងគោលជំហររបស់ភាគីពាក់ព័ន្ធទាំងអស់ រួមមានអ្នកចិញ្ចឹមសត្វ អ្នកនាំចូល កុងស៊ី ឬអ្នកកាប់ អ្នកចែកចាយ និងអ្នកលក់ ដើម្បីឈានទៅដោះស្រាយបញ្ហាទីផ្សារសាច់សត្វរួម។

 

adm

Leave a Reply

Your email address will not be published. Required fields are marked *