ព័ត៌មាន ព័ត៌មានអន្តរជាតិ

ឡាវព្រួយបារម្ភខ្លាំង ខណៈចំនួនអ្នកស្លាប់ និងកើតជំងឺគ្រុនឈាមហក់ឡើងខ្ពស់

អាជ្ញាធរសុខាភិបាល និងសាធារណៈជនទូទៅព្រួយបារម្ភខ្លាំង អំពីការកើនឡើងចំនួនអ្នកស្លាប់ដោយសារជំងឺគ្រុនឈាម ខណៈក្រសួងសុខាភិបាលបានរាយការណ៍ថ្មីៗនេះថា ក្មេងស្រីអាយុ ៤ឆ្នាំម្នាក់បានស្លាប់ ព្រោះជំងឺគ្រុនឈាម នាំឱ្យចំនួនអ្នកស្លាប់កើនដល់ ១៩នាក់នៅប្រទេសឡាវក្នុងឆ្នាំ២០២៣។

 

ក្រសួងសុខាភិបាលឡាវបញ្ជាក់ថា ជំងឺគ្រុនឈាមនៅតែបន្តគំរាមកំហែងដល់សុខភាពសាធារណៈ និងឆក់យកអាយុជីវិតមនុស្សជារៀងរាល់ឆ្នាំ ស្របពេលដែលមនុស្សរាប់ពាន់នាក់ធ្លាក់ខ្លួនឈឺដោយសារមេរោគនេះ។ មន្ត្រីសុខាភិបាលឡាវនិយាយថា ទោះបីជារដូវវស្សាជិតឈានចូលមកដល់ក៏ដោយ ក៏ប្រជាពលរដ្ឋគួរតែបន្តអនុវត្តតាមវិធានការបង្ការជំងឺគ្រុនឈាមតាមស្តង់ដារ ព្រោះករណីកាន់តែច្រើនកំពុងត្រូវបានកត់ត្រាជារៀងរាល់ថ្ងៃ។

 

គិតមកទល់ចុងឆ្នាំ២០២៣ ប្រទេសឡាវមានអ្នកកើតជំងឺគ្រុនឈាមប្រមាណ ៣២,០៥៤នាក់ហើយ នេះបើយោងតាមរបាយការណ៍របស់មជ្ឈមណ្ឌលព័ត៌មាន និងអប់រំដើម្បីសុខភាពរបស់ក្រសួងសុខាភិបាលឡាវ នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣។

adm

Leave a Reply

Your email address will not be published. Required fields are marked *