ព័ត៌មាន

ឯកឧត្តម ស សុខា លើកទឹកចិត្តឱ្យស្ថាប័នអក្សរសំងាត់ កម្ពុជា-វៀត ណាម បន្តពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីរួមចំណែកធានា សន្តិសុខ និងសុវត្ថិភាពសង្គម

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍លើកទឹកចិត្តឱ្យស្ថាប័នអក្សរសំងាត់របស់ប្រទេសកម្ពុជា និងប្រទេសវៀតណាម បន្តពង្រឹងកិច្ចសហប្រតិបត្តិការដែលមានស្រាប់តាំងពីនីតិកាលទី៦ ហើយបន្តពង្រីកកិច្ចសហប្រតិបត្តិការថ្មីៗបន្ថែមទៀត ដើម្បីរួមចំណែកធានាសន្តិសុខ និងសុវត្ថិភាពសង្គម រក្សាសុខសន្តិភាព និងភាពសុខដុមរមនាជូនប្រជាជន នៃប្រទេសទាំងពីរ កម្ពុជា និងវៀតណាម ។

 

ប្រសាសន៍លើកទឹកចិត្តនេះ បានធ្វើឡើងនារសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ ក្នុងឱកាសដែលឯកឧត្តមអភិសន្តិបណ្ឌិត អនុញ្ញាតជូន ឯកឧត្តម ង្វៀន ដាំឡឹក អនុប្រធានអក្សរសម្ងាត់រដ្ឋាភិបាល វៀតណាម ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចូលជួបសម្ដែងការគួរសមក្នុងពេលមកបំពេញទស្សនកិច្ចចូលរួមកិច្ចប្រជុំបូកសរុបវាយតម្លៃលទ្ធផលអនុវត្តផែនការសហប្រតិបត្តិការឆ្នាំ២០២៣ និងចុះហត្ថលេខាលើផែនការសហប្រតិបត្តិការឆ្នាំ២០២៤ រវាងស្ថាប័នអក្សរសម្ងាត់ នៃប្រទេសទាំងពីរ ។

adm

Leave a Reply

Your email address will not be published. Required fields are marked *