ព័ត៌មានអន្តរជាតិ

តារាស្រី Fan Bingbing ហាក់មមាញឹកនឹងការងារសិល្បៈឡើងវិញ ខណៈត្រៀមបង្ហាញខ្លួន នៅមហោស្រពភាពយន្តអន្តរជាតិសិង្ហបុរី

មហោស្រពភាពយន្តអន្តរជាតិសិង្ហបុរី (SGIFF) នឹងត្រឡប់វិញសម្រាប់លើក៣៤ ដែលត្រូវបានគេរំពឹងថា នឹងមានភាពយន្តជាង ១០០ចំណងជើងមកពី ៥០ប្រទេសចូលរួមប្រកួតប្រជែង។ ព្រឹត្តិការណ៍នេះ នឹងរៀបចំឡើងពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី១០ ខែធ្នូ ហើយនឹងមានវត្តមានរបស់តារាសម្តែងចិន Fan Bingbing ចូលរួមក្នុងរាត្រីបើកសម្ពោធផងដែរ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA។ ការបើកកម្មវិធី SGIFF នៅឆ្នាំនេះគឺមានភាពយន្ត «Tiger Stripes» ដែលបានបង្កើតប្រវត្តិសាស្ត្រដោយក្លាយជាខ្សែភាពយន្តម៉ាឡេស៊ីដំបូងគេ ដែលឈ្នះរង្វាន់ធំនៅមហោស្រពភាពយន្តទីក្រុង Cannes បើកឆាកបញ្ចាំងផដែរ។ បន្ថែមពីនេះ អ្នកគាំទ្ររបស់តារាសម្ដែងចិន Fan Bingbing គួរតែយកចិត្តទុកដាក់បន្ថែមទៀតចំពោះកម្មវិធី SGIFF ឆ្នាំនេះ ខណៈដែលនាងនឹងចូលរួមក្នុងរាត្រីបើកសម្ពោធព្រមទាំងចូលរួមក្នុងសកម្មភាពមួយចំនួននៃកម្មវិធីនេះផងដែរ។ 

ព័ត៌មាន ព័ត៌មានអន្តរជាតិ

ឡាវព្រួយបារម្ភខ្លាំង ខណៈចំនួនអ្នកស្លាប់ និងកើតជំងឺគ្រុនឈាមហក់ឡើងខ្ពស់

អាជ្ញាធរសុខាភិបាល និងសាធារណៈជនទូទៅព្រួយបារម្ភខ្លាំង អំពីការកើនឡើងចំនួនអ្នកស្លាប់ដោយសារជំងឺគ្រុនឈាម ខណៈក្រសួងសុខាភិបាលបានរាយការណ៍ថ្មីៗនេះថា ក្មេងស្រីអាយុ ៤ឆ្នាំម្នាក់បានស្លាប់ ព្រោះជំងឺគ្រុនឈាម នាំឱ្យចំនួនអ្នកស្លាប់កើនដល់ ១៩នាក់នៅប្រទេសឡាវក្នុងឆ្នាំ២០២៣។   ក្រសួងសុខាភិបាលឡាវបញ្ជាក់ថា ជំងឺគ្រុនឈាមនៅតែបន្តគំរាមកំហែងដល់សុខភាពសាធារណៈ និងឆក់យកអាយុជីវិតមនុស្សជារៀងរាល់ឆ្នាំ ស្របពេលដែលមនុស្សរាប់ពាន់នាក់ធ្លាក់ខ្លួនឈឺដោយសារមេរោគនេះ។ មន្ត្រីសុខាភិបាលឡាវនិយាយថា ទោះបីជារដូវវស្សាជិតឈានចូលមកដល់ក៏ដោយ ក៏ប្រជាពលរដ្ឋគួរតែបន្តអនុវត្តតាមវិធានការបង្ការជំងឺគ្រុនឈាមតាមស្តង់ដារ ព្រោះករណីកាន់តែច្រើនកំពុងត្រូវបានកត់ត្រាជារៀងរាល់ថ្ងៃ។   គិតមកទល់ចុងឆ្នាំ២០២៣ ប្រទេសឡាវមានអ្នកកើតជំងឺគ្រុនឈាមប្រមាណ ៣២,០៥៤នាក់ហើយ នេះបើយោងតាមរបាយការណ៍របស់មជ្ឈមណ្ឌលព័ត៌មាន និងអប់រំដើម្បីសុខភាពរបស់ក្រសួងសុខាភិបាលឡាវ នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣។

ព័ត៌មាន ព័ត៌មានអន្តរជាតិ

សំណើកញ្ចប់ថវិកាជំនួយចំនួនជាង ១០០ពាន់លានដុល្លារដល់អ៊ីស្រាអ៊ែល-អ៊ុយក្រែន របស់ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន អាចនឹងត្រូវបានបដិសេធ

សំណើថវិកាជំនួនសន្តិសុខជាតិចំនួនប្រមាណ ១០៦ពាន់លានដុល្លាររបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ដែលរួមមានជំនួយសម្រាប់អ៊ុយក្រែន និងអ៊ីស្រាអែល អាចនឹងត្រូវបានបដិសេធដោយសមាជិកព្រឹទ្ធសភា នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Politico នាថ្ងៃអង្គារ៍ក្នុងសប្ដាហ៍នេះ។   គម្រោងចំណាយនេះត្រូវបានដាក់ស្នើដោយរដ្ឋបាលលោក បៃដិន កាលពីសប្តាហ៍មុន ដោយក្នុងនោះមានសំណើយល់ព្រមទៅលើការផ្ដល់ថវិកាជំនួយបន្ថែមចំនួន ៦១,៤ពាន់លានដុល្លារសម្រាប់គាំទ្រអ៊ុយក្រែនក្នុងជម្លោះជាមួយរុស្ស៊ី និងចំនួន ១៤,៣ពាន់លានដុល្លារជាជំនួយដល់អ៊ីស្រាអែលក្នុងសង្គ្រាមជាមួយក្រុមហាម៉ាស។   ទន្ទឹមនឹងនេះ លោកក៏បានស្នើថវិកាចំនួន ៩,២ពាន់លានដុល្លារសម្រាប់ជំនួយមនុស្សធម៌នៅអ៊ីស្រាអែល តំបន់ហ្កាហ្សា និងអ៊ុយក្រែន ព្រមទាំងថវិកាចំនួន ៧,៤ពាន់លានដុល្លារ ដើម្បីប្រើប្រាស់ក្នុងការទប់ទល់នឹងឥទ្ធិពលរបស់ប្រទេសចិន ខណៈថវិកាសម្រាប់ការពារសន្ដិសុខតាមព្រំដែនគឺចំនួន ១៣,៦ ពាន់លានដុល្លារ។ ប្រភព៖ RT

ព័ត៌មាន ព័ត៌មានអន្តរជាតិ

Samsung គ្រោងនាំចេញស្មាតហ្វូនអេក្រង់បត់ចំនួន ២០លានគ្រឿងនៅឆ្នាំក្រោយ

ក្រុមហ៊ុនផលិតស្មាតហ្វូនកូរ៉េខាងត្បូង Samsung កំពុងកំណត់គោលដៅដាក់លក់ស្មាតហ្វូនអេក្រង់បត់របស់ខ្លួនឱ្យបានចំនួន ២០លានគ្រឿងនៅឆ្នាំ២០២៤ខាងមុខនេះ ដែលក្នុងនោះរួមមានម៉ូដែល Galaxy Z Fold5/ Z Flip5 បច្ចុប្បន្ន និងម៉ូដែល Galaxy Z Fold6/ Z Flip 6 ដែលត្រៀមចេញលក់នៅឆ្នាំក្រោយ។ នេះបើយោងតាមការចេញផ្សាយរប់សារព័ត៌មាន GSMArena នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣។ ប្រភពពី The Elec បានឱ្យដឹងថា ការរំពឹងទុករបស់ Samsung អាចជាការពិតព្រោះថា តាមរយៈរបាយការណ៍ដាក់លក់ជាបន្តបន្ទាប់ក្នុងឆ្នាំ២០២៣នេះ កំពុងកើនឡើងដែលអាចឈានដល់ចំនួនដាក់លក់ស្មាតហ្វូនបានដល់ទៅ ១០លានគ្រឿងឯណោះ។ ពោលគឺគេរំពឹងថា នឹងបានមកពីម៉ូដែល Galaxy Z Fold4/ Z Flip4 ដែលប្រកាសចេញកាលពីឆ្នាំមុនចំនួន ៣លានគ្រឿង និងម៉ូដែលថ្មី Galaxy Z Fold5/ Z Flip5 ចំនួន ៧លានគ្រឿង។

ព័ត៌មាន ព័ត៌មានអន្តរជាតិ

UEFA បញ្ជាក់ថា ចក្រភពអង់គ្លេស និងសាធារណរដ្ឋអៀរឡង់ ទទួលបានសិទ្ធិធ្វើម្ចាស់ផ្ទះ Euro 2028

សហព័ន្ធគ្រប់គ្រងបាល់ទាត់ប្រចាំទ្វីបអឺរ៉ុប UEFA បានប្រកាសជាផ្លូវការនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ សម្រាប់ព្រឹត្តិការណ៍ Euro 2028 នឹងធ្វើឡើងនៅចក្រភពអង់គ្លេស និងសាធារណរដ្ឋអៀរឡង់ តមកពីអាល្លឺម៉ង់ ដែលធ្វើម្ចាស់ផ្ទះនៅឆ្នាំ២០២៤។ តាមរយៈការចេញផ្សាយដោយគេហទំព័រកីឡា BBC នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ បានឲ្យដឹងថា ការប្រកួត Euro លើកទី១៨ នៅឆ្នាំ២០២៨ នោះដែរ នឹងធ្វើឡើងនៅបណ្តាប្រទេសចំនួន ៥ដោយរួមមាន អង់គ្លេស វ៉េល ស្កុតឡេន អៀរឡង់ខាងជើង និងសាធារណរដ្ឋអៀរឡង់ ដោយមាន ១០កីឡដ្ឋានសរុបផងដែរ ក្នុងចំណោម ២៤ប្រទេស (ក្រុម) ចូលរួម។ តែយ៉ាងណាកីឡដ្ឋាន ២មានដូចជា Wembley របស់អង់គ្លេស និង Hampden Park របស់ស្កុតឡេន ទើបតែធ្លាប់បានធ្វើម្ចាស់ផ្ទះ Euro នៅឆ្នាំ២០២០ មកដែរ នៅពេលប្រទេសអៀរឡង់ខាងជើង សាធារណរដ្ឋអៀរឡង់ និងវ៉េល ពុំដែលធ្លាប់ធ្វើម្ចាស់ផ្ទះផ្នែកបាល់ទាត់ក្នុងកម្មវិធីធំណាមួយនោះទេ។

ព័ត៌មានអន្តរជាតិ

ការប្រគំតន្ត្រីទេសចរណ៍ “RENAISSANCE World Tour” របស់កំពូលតារាចម្រៀងប៉ុប Beyonce បានបញ្ចប់ទៅយ៉ាងជោគជ័យកាលពីពេលថ្មីៗនេះ

ដោយមានអ្នកគាំទ្រចូលរួមទស្សនាសរុប ២,៧លាននាក់ ពីការសម្ដែងសរុប ៥៦ឆាកនៅទីក្រុងផ្សេងៗនៅអាមេរិកខាងជើង និងអឺរ៉ុប។ ការប្រគំតន្ត្រីនេះក៏បានធ្វើឱ្យម្ចាស់បទ “Halo” បានគ្រងតំណែងជាសិល្បករទោលជនជាតិអាមេរិកដែលរកចំណូលពីការប្រគំតន្ត្រីទេសចរណ៍បានច្រើនបំផុត ក្នុងប្រវត្តិសាស្ត្រ ពោលគឺរហូតដល់ ៥៧៩លានដុល្លារ។ ទន្ទឹមនឹងនេះ Beyonce ក៏បាន កាន់កាប់កំណត់ត្រាផ្សេងៗទៀតដូចជាកំណត់ត្រាតារាចម្រៀងស្រីដំបូង និងតារាស្បែកខ្មៅដំបូងដែលរកចំណូលពីការប្រគំតន្ត្រីទេសចរណ៍បានច្រើនបំផុតដូចគ្នា។ បន្ទាប់ពីការប្រគំតន្ត្រី RENAISSANCE World Tour បានបញ្ចប់ជាស្ថាពរ Beyonce ក៏មាន ចំណងដៃមួយទៀតសម្រាប់អ្នកគាំទ្របានទស្សនានិងរំភើបចិត្ត នោះគឺភាពយន្តឯកសារអំពីការប្រគំតន្ត្រីនេះ មានចំណងជើងថា “RENAISSANCE: A Film By Beyoncé” ដែលនឹងបង្ហាញពីសកម្មភាពទាំងលើឆាក និងក្រោយឆាករបស់នាងជុំវិញការប្រគំតន្ត្រីទេសចរណ៍ចុងក្រោយនេះ និងគ្រោងចេញបញ្ចាំងនៅបណ្ដារោងកុនទូទាំងពិភពលោកចាប់ពីថ្ងៃទី១ ខែធ្នូ ចុងឆ្នាំនេះ ៕

ព័ត៌មានអន្តរជាតិ

ជនប៉ាលេស្ទីនប្រមាណ២៣២នាក់ស្លាប់ក្នុងប្រតិបត្តិការយោធាសងសឹករបស់អ៊ីស្រាអែល

ជនប៉ាលេស្ទីនប្រមាណ២៣២នាក់ស្លាប់ក្នុងប្រតិបត្តិការយោធាសងសឹករបស់អ៊ីស្រាអែល ———————————– -មនុស្ស២៣២នាក់បានស្លាប់ ហើយជាង ១.៦០០នាក់ បានរងរបួសក្នុងប្រតិបត្តិការយោធាសងសឹករបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សា ដែលមានប្រជាជនប៉ាលេស្ទីនរស់នៅច្រើន ក្រោយពីក្រុមហាម៉ាស់បាញ់ស្រោចរ៉ុកកែតលើអ៊ីស្រាអែល៕ ប្រភព៖ Al Jazeera

ព័ត៌មានអន្តរជាតិ

តុលាការកំពូលភូមាច្រានចោលបណ្តឹងឧទ្ធរណ៍របស់លោកស្រី Aung San Suu Kyi

តុលាការកំពូលភូមាច្រានចោលបណ្តឹងឧទ្ធរណ៍របស់លោកស្រី Aung San Suu Kyi ———————————– -តុលាការកំពូលភូមាបានច្រានចោលបណ្តឹងឧទ្ធរណ៍របស់ក្រុមមេធាវីលោកស្រី Aung San Suu Kyi ដែលជំទាស់ប្រឆាំងនឹងទោសពុករលួយមួយចំនួន ដែលរបបយោធាភូមាចោទប្រកាន់លោកស្រី៕ ប្រភព៖ Reuters

ព័ត៌មានអន្តរជាតិ

លោក Joe Biden សន្យាផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់អ៊ីស្រាអែល

លោក Joe Biden សន្យាផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់អ៊ីស្រាអែល ———————————– -កាលពីថ្ងៃសៅរ៍ ប្រធានាធិបតីអាម៉េរិក Joe Biden សន្យានឹងផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់អ៊ីស្រាអែល ដើម្បីឆ្លើយតបនឹងអ្វី ដែលលោកហៅថា ជា “ការវាយប្រហារភេរវកម្ម” របស់ក្រុមសកម្មប្រយុទ្ធហាម៉ាស់ ក្នុងនោះលោកក៏បានប្រកាសផ្តល់ជំនួយយោធាដល់អ៊ីស្រាអែលក្នុងពេលឆាប់ៗនេះផងដែរ៕ ប្រភព៖ CNA

ព័ត៌មានអន្តរជាតិ

ទីបំផុត! កម្មវិធីផ្ញើសារ Gmail ទទួលបានការគាំទ្រមុខងារ emoji ជាលើកដំបូង

ថ្មីៗនេះក្រុមហ៊ុន Google បានបញ្ចេញមុខងារប្រតិកម្មរូបភាព « Emoji Reaction» ជាលើកដំបូងនៅលើកម្មវិធីផ្ញើសារ Gmail របស់ខ្លួន ដែលត្រូវបានអនុញ្ញាតឱ្យប្រើដំបូងគេសម្រាប់ស្មាតហ្វូន Android។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៣។ យោងតាមខ្លឹមសារចេញផ្សាយបានឱ្យដឹងថា មុខងារប្រតិកម្ម emoji នេះត្រូវបានដាក់ឱ្យដំណើរការជាលើកដំបូងសម្រាប់តែប្រតិបត្តិការ Android ប៉ុណ្ណោះ ចំណែកឯប្រតិបត្តិការ iOS នៅមិនទាន់ទៅដល់នោះទេ តែ Google អះអាងថានឹងទៅដល់ក្នុងពេលណាមួយឆាប់ៗខាងមុខនេះ។ យ៉ាងណាមិញចំពោះមុខងារប្រតិកម្ម emoji នេះហាក់មិនមែនជារឿងដែលប្លែកនោះទេបើធៀបទៅនឹងកម្មវិធីផ្សេងទៀតដូចជា Telegram និង WhatsApp ខណៈកម្មវិធីទាំងនេះត្រូវបានដាក់ឱ្យដំណើរការជាយូរមកហើយ។ តែយ៉ាងណាក្រោយ Google បញ្ចេញមុខងារនេះ អ្នកប្រើប្រាស់ជាច្រើនកំពុងបង្ហាញពីការព្រួយបារម្ភ ថាវាអាចនឹងជះផលអវិជ្ជមានដល់ទំនាក់ទនងណាមួយទៅលើការប្រតិកម្មរូបភាពនោះ។