ព័ត៌មាន ព័ត៌មានអន្តរជាតិ

UEFA បញ្ជាក់ថា ចក្រភពអង់គ្លេស និងសាធារណរដ្ឋអៀរឡង់ ទទួលបានសិទ្ធិធ្វើម្ចាស់ផ្ទះ Euro 2028

សហព័ន្ធគ្រប់គ្រងបាល់ទាត់ប្រចាំទ្វីបអឺរ៉ុប UEFA បានប្រកាសជាផ្លូវការនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ សម្រាប់ព្រឹត្តិការណ៍ Euro 2028 នឹងធ្វើឡើងនៅចក្រភពអង់គ្លេស និងសាធារណរដ្ឋអៀរឡង់ តមកពីអាល្លឺម៉ង់ ដែលធ្វើម្ចាស់ផ្ទះនៅឆ្នាំ២០២៤។

តាមរយៈការចេញផ្សាយដោយគេហទំព័រកីឡា BBC នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ បានឲ្យដឹងថា ការប្រកួត Euro លើកទី១៨ នៅឆ្នាំ២០២៨ នោះដែរ នឹងធ្វើឡើងនៅបណ្តាប្រទេសចំនួន ៥ដោយរួមមាន អង់គ្លេស វ៉េល ស្កុតឡេន អៀរឡង់ខាងជើង និងសាធារណរដ្ឋអៀរឡង់ ដោយមាន ១០កីឡដ្ឋានសរុបផងដែរ ក្នុងចំណោម ២៤ប្រទេស (ក្រុម) ចូលរួម។

តែយ៉ាងណាកីឡដ្ឋាន ២មានដូចជា Wembley របស់អង់គ្លេស និង Hampden Park របស់ស្កុតឡេន ទើបតែធ្លាប់បានធ្វើម្ចាស់ផ្ទះ Euro នៅឆ្នាំ២០២០ មកដែរ នៅពេលប្រទេសអៀរឡង់ខាងជើង សាធារណរដ្ឋអៀរឡង់ និងវ៉េល ពុំដែលធ្លាប់ធ្វើម្ចាស់ផ្ទះផ្នែកបាល់ទាត់ក្នុងកម្មវិធីធំណាមួយនោះទេ។

adm

Leave a Reply

Your email address will not be published. Required fields are marked *