ព័ត៌មានអន្តរជាតិ

សិង្ហបុរីបំពាក់មីស៊ីល Python-5 ដល់យន្តហោះចម្បាំង F-16 របស់ខ្លួន

កងទ័ពអាកាសសិង្ហបុរី (RSAF) បានប្រកាសថា យន្តហោះចម្បាំង F-16 ដែលធ្វើទំនើបកម្មរួចរាល់របស់ខ្លួន ត្រូវបានបំពាក់ដោយមីស៊ីលទំនើបបំផុតមួយនៅក្នុងពិភពលោក។

យន្តហោះចម្បាំងផលិតដោយក្រុមហ៊ុនអាមេរិក Lockheed Martin F-16 C/D/D+ របស់ប្រទេសសង្ហិបុរី ឥឡូវនេះបានធ្វើទំនើបកម្មថ្មី ដោយបំពាក់ជាមួយមីស៊ីល Python-5 នេះបើយោងតាមរបាយការណ៍របស់ក្រុមហ៊ុនចារកម្មសន្តិសុខ Janes។

ប្រភពបានឱ្យដឹងទៀតថា មីស៊ីលចម្ងាយជិតនេះ ផលិតដោយក្រុមហ៊ុនការពារជាតិអ៊ីស្រាអែល Rafael Advanced Defense Systems អាចមានសមត្ថភាពវាយប្រហារលើអាកាសក្នុងចម្ងាយ២០គីឡូម៉ែត្រ។

សូមបញ្ជាក់ថា កងទ័ពអាកាសសិង្ហបុរី (RSAF) ទទួលបានយន្តហោះ F-16 ដែលបានធ្វើទំនើបកម្មកាលពីខែមិថុនា ឆ្នាំ ២០២១។ យន្តហោះទាំងនោះនឹងបន្តដំណើរការយ៉ាងហោចណាស់មួយទសវត្សរ៍ទៀត បន្ទាប់ពីបានដាក់ឱ្យដំណើរការចាប់តាំងពីឆ្នាំ ១៩៩៨៕ ប្រភព៖ CNA

adm

Leave a Reply

Your email address will not be published. Required fields are marked *