ព័ត៌មាន ព័ត៌មានសន្តិសុខសង្គម

សម្តេចធិបតី នាយករដ្ឋមន្រ្តី និងប្រធានាធិបតី គុយបា Miguel Diaz-Canel Bermudez បញ្ជាក់អំពីការប្តេជ្ញាចិត្តនៃការបន្ដ

និងពង្រឹងកិច្ចសហប្រត្តិការល្អនៅក្នុងវិស័យដែលមានស្រាប់ ព្រមជាមួយនឹងទិសដៅក្នុងពង្រីកបន្ថែម នៅក្នុងវិស័យសក្តានុពលផ្សេងៗទៀត។

សម្តេចធិបតី បានគាំទ្រ និងជំរុញឱ្យមានការរៀបចំកិច្ចពិគ្រោះយោបល់នយោបាយលើកទី៣ រវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ នៅក្នុងពេលឆាប់ៗខាងមុខ ដើម្បីជំរុញការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នា និងកិច្ចព្រមព្រៀងនានា ដែលត្រូវបានចុះហត្ថលេខារួចឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។

ឯកឧត្តមប្រធានាធិបតី ក៏បានអញ្ជើញ សម្តេចធិបតី ធ្វើទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋគុយបា ក្នុងពេលសមស្របណាមួយ។

adm

Leave a Reply

Your email address will not be published. Required fields are marked *