ព័ត៌មាន ព័ត៌មានអន្តរជាតិ

iPhone 17 នឹងផលិតផ្តាច់មុខក្នុងប្រទេសឥណ្ឌា

ប្រភពពីអ្នកវិភាគដ៏ល្បីល្បាញលោក Ming-Chi Kou បានឱ្យដឹងថា សា្មតហ្វូនម៉ូដែល iPhone 17 នឹងត្រូវបានផលិតផ្តាច់មុខក្នុងប្រទេសឥណ្ឌា ជាមួយនឹងការផ្លាស់ប្តូរផលិតកម្ម iPhone រហូតដល់ទៅ ២៥ភាគរយឯណោះ ចេញពីប្រទេសចិន ទៅកាន់ប្រទេសឥណ្ឌានៅឆ្នាំ២០២៥ ខាងមុខនេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៣។

 

នេះជាលើកទី១ ហើយដែលទទួលបានរបាយការណ៍មកថា Apple នឹងផ្លាស់ប្តូរខ្សែសង្វាក់ផលិតកម្ម iPhone 17 របស់ខ្លួនទៅកាន់ប្រទេសឥណ្ឌាជាអ្នកទទួលខុសត្រូវក្នុងការផលិតផ្តាច់មុខនោះ។ ដោយកន្លងមក Apple ធ្លាប់តែជូនដំណឹងអំពីការដំឡើង និងផលិតនៅទីតាំងគោលដៅមួយចំនួនដូចជា ឥណ្ឌា និងវៀតណាម តែយ៉ាងណាចំពោះការផលិតក៏នៅតែត្រូវបានរៀបចំភាគច្រើនចេញពីរោងចក្រដ៏ធំរបស់ Apple ក្នុងប្រទេសចិនដដែល។

 

ទាក់ទងនឹងបញ្ហានេះ មានហេតុផលមួយចំនួនដែលត្រូវបានគេរំពឹងថា Apple អាចនឹងពិចារណាផ្លាស់ប្តូរផលិតកម្ម iPhone របស់ខ្លួនទៅកាន់ប្រទេសឥណ្ឌាពិតមែន។ ហេតុផលទីមួយនោះគឺ ប្រទេសឥណ្ឌាគឺជាទីផ្សារដ៏ធំ និងរីកចម្រើនសម្រាប់ស្មាតហ្វូន។

adm

Leave a Reply

Your email address will not be published. Required fields are marked *