ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់បន្តការនាំចេញប្រេងទៅកាន់អាហ្វហ្គានីស្ថាន

កាលពីសប្តាហ៍មុន ក្រុមមូស្លីម Sunni បានដណ្តើមអំណាចនៅអាហ្វហ្គានីស្ថាន នៅពេលដែលសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនដកកងទ័ពបន្ទាប់ពីសង្គ្រាមរយៈពេល២០ឆ្នាំ។

តម្លៃប្រេងសាំងនៅអាហ្វហ្គានីស្ថានបានឡើងដល់៩០០ដុល្លារសហរដ្ឋអាមេរិកក្នុង ១តោន ខណៈដែលប្រជាជនអាហ្វហ្គានីស្ថានជាច្រើនបានចាកចេញពីទីក្រុងដោយសារខ្លាចការសងសឹក និងការវិលត្រឡប់ទៅរកច្បាប់អ៊ីស្លាមដ៏តឹងរឹងដែលក្រុមតាលីបង់បានបង្ខំឲ្យគោរព ក្នុងកំឡុងពេលកាន់អំណាចកាលពីពីរទសវត្សរ៍មុន។

ដើម្បីទប់ទល់នឹងការឡើងថ្លៃនេះ ក្រុមតាលីបង់ថ្មីនេះបានស្នើសុំឲ្យប្រជាជនអ៊ីរ៉ាក់ Shi’ite បន្តបើក ព្រំដែនសម្រាប់ពាណិជ្ជករ។

លោក Hamid Hosseini សមាជិកក្រុមប្រឹក្សាភិបាល និងជាអ្នកនាំពាក្យរបស់សហភាពអ្នកនាំចេញផលិតផលប្រេងឧស្ម័ន ឥន្ធនៈ និងផលិតផលគីមីរបស់អ៊ីរ៉ង់នៅទីក្រុង Tehran បានប្រាប់រ៉យទ័រថា “ក្រុមតាលីបង់បានផ្ញើសារទៅអ៊ីរ៉ង់ដោយនិយាយថា ប្រទេសអ្នកអាចបន្តការនាំចេញផលិតផលប្រេង” ។

ក្រុមតាលីបង់បានផ្ញើសារទៅកាន់ពាណិជ្ជករអ៊ីរ៉ង់ និងសភាពាណិជ្ជកម្មអ៊ីរ៉ង់ដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយរដ្ឋាភិបាល។

ជាលទ្ធផល រដ្ឋបាលគយនៃសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ (IRICA) ដែលជាផ្នែកមួយនៃរដ្ឋាភិបាលបានដកបម្រាមនាំចេញប្រេងឥន្ធនៈទៅកាន់អាហ្វហ្គានីស្ថានដែលបានអនុវត្តតាំងពីថ្ងៃទី០៦ ខែសីហា ដោយសារតែអ៊ីរ៉ង់ព្រួយបារម្ភអំពីសុវត្ថិភាពនៃការជួញដូរនៅក្នុងប្រទេសនេះ។

លោក Hosseini បាននិយាយថា កង្វល់ទាំងនោះត្រូវបានបន្ធូរបន្ថយដោយឥរិយាបថរបស់ក្រុមតាលីបង់។

លោកក៏បានលើកឡើងផងដែរពីការសម្រេចចិត្តរបស់ក្រុមតាលីបង់ក្នុងការកាត់បន្ថយពន្ធលើការនាំចូលប្រេងឥន្ធនៈពីប្រទេសអ៊ីរ៉ង់ និងប្រទេសជិតខាងផ្សេងៗទៀត ហើយបានចែករំលែកជាមួយរ៉យទ័រនូវឯកសារផ្លូវការមួយដែលចេញដោយក្រុមអ៊ីស្លាម Emirate អាហ្វហ្គានីស្ថាន ដែលជាឈ្មោះក្រុមតាលីបង់សំដៅលើខ្លួនឯង។

ឯកសារនេះបានបញ្ជាក់ពីការបញ្ចុះតម្លៃ៧០% លើពន្ធនាំចូលប្រេងសាំង ម៉ាស៊ូត និងឧស្ម័ន LPG ពីប្រទេសជិតខាងទៅកាន់ប្រទេសអាហ្វហ្គានីស្ថាន ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *