ព័ត៌មានអន្តរជាតិ

តៃវ៉ាន់ បញ្ជាក់ជំហរមិនថយក្រោយចំពោះដំណើរទស្សនកិច្ចទៅអាមេរិក

 

«តៃវ៉ាន់នឹងមិនភ័យខ្លាចឬថយក្រោយចំពោះមុខការគំរាមកំហែងបែបផ្តាច់ការនោះទេ!»។ នេះជាប្រសាសន៍របស់អនុប្រធានាធិបតីកោះតៃវ៉ាន់ ប្រាប់ទៅអ្នកគាំទ្រក្នុងដំណើរទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិក ខណៈទីក្រុងប៉េកាំងបានថ្កោលទោសនូវទង្វើរបស់កោះនេះ។

លោក វីល្លៀម ឡៃ( William Lai) ដែលជាអ្នកមានការគាំទ្រឈានមុខគេសម្រាប់តំណែងជាប្រធានាធិបតីបន្ទាប់របស់តៃវ៉ាន់នៅក្នុងការបោះឆ្នោតខែមករា ពេលនេះគឺកំពុងស្ថិតនៅលើទឹកដីសហរដ្ឋអាមេរិក។ ប៉ុន្តែយ៉ាងណា ការឈានជើងចូលទឹកដីសហរដ្ឋអាមេរិកនេះ ជាការចុះចតរបស់លោក ដើម្បីនឹងធ្វើដំណើរបន្តទៀតទៅកាន់ប្រទេសប៉ារ៉ាហ្គាយ ដែលជាប្រទេសសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់ខ្លួនប៉ុណ្ណោះ។

បើទោះជាយ៉ាងណា ទាំងទីក្រុងតៃប៉ិ និងទីក្រុងវ៉ាស៊ីនតោន បានចាត់ទុកការចូលចត (Transit stop) គឺជាទម្លាប់ដែលកោះតៃវ៉ាន់តែងតែធ្វើនូវរាល់ពេលធ្វើដំណើរ ប៉ុន្តែប្រទេសចិនបានបរិហារពួកគេ និងបានហៅលោក Lai ថាជាជនបង្កបញ្ហា។

adm

Leave a Reply

Your email address will not be published. Required fields are marked *