ព័ត៌មាន ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីសហរដ្ឋអាមេរិកលោកចូបៃឌិន បានដួលកង់ខណៈពេលជិះហាត់ប្រាណ

អន្ដរជាតិ៖មន្ត្រីគ្រប់គ្រងនៅសេតវិមានបានប្រកាសថា ប្រធានាធិបតីអាមេរិក ចូបៃឌិន មិនមានបញ្ហាអ្វីដល់សុខភាពនោះឡើយក្រោយការដួលកង់ កាលពីថ្ងៃទី១៨ខែមិថុនា ក្នុងពេលជិះហាត់ប្រាណនៅជុំវិញរមណីយដ្ឋានសម្រាកលំហែកាយនៅឆ្នេរសមុទ្រ Rehoboth រដ្ឋ Delaware។

នៅថ្ងៃទី១៨ខែមិថុនា ក្នុងពេលកំពុងជិះកង់ហាត់ប្រាណជាមួយភរិយា Jill Biden នៅរមណីយដ្ឋាន ក្នុងទីក្រុង Rehoboth ប្រធានាធិបតីបៃឌីនក៏ស្រាប់តែដួលកង់ពេលឈប់ស្វាគមន៍អ្នកគាំទ្រ និងអ្នកសារព័ត៌មាន ។
រូបភាពបង្ហាញឱ្យឃើញថា ការណ៍ដែលប្រធានាធិបតីបៃឌិន លោកបៃឌិនបាត់បង់ការគ្រប់គ្រងពេលឈប់កង់ទើបបណ្តាលឱ្យដួល ។ ក្រុមអង្គរក្សការពារបានទៅលើកលោកជាបន្ទាន់ដែរ ហើយភ្លាមៗនោះ លោកបៃឌិនបាននិយាយទៅកាន់អ្នកសារព័ត៌មានថា «ខ្ញុំជាប់ជើងម្ខាងនៅលើឈ្នាន់»។
ការដួលកង់បានបង្កក្តីបារម្ភយ៉ាងខ្លាំងដល់អ្នកគាំទ្រលោកនៅទីនោះ ហើយអ្នកគាំទ្របាននាំគ្នាទះដៃស្វាគមន៍ពេលលោកក្រោកឈរឡើងវិញ ។ ប្រធានាធិបតីបៃឌិន នឹងឈានចូលអាយុ៨០ឆ្នាំនៅខែវិច្ឆិកាឆ្នាំ២០២២ ៕
adm

Leave a Reply

Your email address will not be published. Required fields are marked *