បរទេស៖នៅថ្ងៃទី១៦ខែឧភានេះដែរកម្លាំងជួយសង្គ្រោះបានរកឃើញ អាកាសយានិក៣នាក់ស្ថិតនៅក្នុងសភាពរបួសធ្ងន់ កំពុងតែសង្គ្រោះបន្ទាន់ ។ ក្នុងពេលជួបគ្រោះថ្នាក់ ឧទ្ធម្ភាគចក្រ Sikorsky S-61N កំពុងតែដឹកសម្ភារសំណង់ជួសជុលផ្លូវនៅលើភ្នំ។ នៅពេលនេះគេមិនទាន់ដឹងពីមូលហេតុនៅឡើយទេ។
នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀត កូរ៉េខាងត្បូងបានចុះកិច្ចព្រមព្រៀងទិញឧទ្ធម្ភាគចក្រ៤០គ្រឿងពីអាមេរិក ដើម្បីយកទៅបង្វឹកអាកាសយានិក។ ទីភ្នាក់ងារទិញសព្វាវុធរបស់ប្រទេសកូរ៉េខាងត្បូង នាថ្ងៃចន្ទនេះបានប្រកាសឱ្យដឹងថា រដ្ឋាភិបាលទីក្រុងសេអ៊ូល បានចុះកិច្ចព្រមព្រៀងតម្លៃ ១៧០ពាន់លានវ៉ុន (ជិត១៣៣លានដុល្លារអាមេរិក) ជាមួយក្រុមហ៊ុនអាមេរិក ប៊ែល ថិចត្រុន(BellTextron)ដើម្បីទិញឧទ្ធម្ភាគចក្រហ្វឹកហ្វឺនប្រមាណ៤០គ្រឿង។
ទីភ្នាក់ងារDAPAនៃក្រសួងការពារជាតិកូរ៉េខាងត្បូងបានចុះកិច្ចព្រមព្រៀងខាងលើជាមួយក្រុមហ៊ុនBellកាលពីថ្ងៃទី៦ខែឧសភាដើម្បីទិញឧទ្ធម្ភាគចក្រ Bell 505 រួមជាមួយម៉ាស៊ីន simulator ចំនួន៨គ្រឿង ដើម្បីយកទៅបង្វឹកក្រុមអាកាសយានិក នៃកងទ័ពជើងគោក និងកងទ័ពជើងទឹក។
សម្រាប់ម៉ាស៊ីនsimulatorទាំងនោះនឹងត្រូវផលិតដោយក្រុមហ៊ុនមួយនៅកូរ៉េខាងត្បូងផ្ទាល់។
យោធាកូរ៉េខាងត្បូងមានផែនការចាប់ផ្តើមដាក់ពង្រាយឧទ្ធម្ភាគចក្រទាំងនោះ នៅក្នុងកងកម្លាំងទ័ពជើងគោក និងកងកម្លាំងទ័ពជើងទឹក នៅឆ្នាំ២០២៣៕