ព័ត៌មានអន្តរជាតិ

Samsung ចាប់ផ្តើមបើកដំណើរការកម្មវិធី One UI 6 Beta ជាផ្លូវការហើយ

បន្ទាប់ពីការពន្យាពេលចេញផ្សាយមួយរយៈខ្លី ពេលនេះ Samsung បានប្រកាសដាក់ឱ្យប្រើប្រាស់កំណែអាប់ដេត One UI 6 Beta ជំនាន់ចុងក្រោយរបស់ខ្លួនជាផ្លូវការហើយ ដោយវាផ្អែកលើប្រព័ន្ធប្រតិបត្តិការ Android 14 នឹងមានសម្រាប់ស្មាតហ្វូនកំពូល Galaxy S23, Galaxy S23 Plus និង Galaxy S23 Ultra។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៣។

យោងតាមការប្រកាសពីក្រុមហ៊ុន Samsung បានឱ្យដឹងថា កំណែ Beta ជំនាន់ចុងក្រោយរបស់ខ្លួនដែលផ្អែកលើប្រតិបត្តិការ Android 14 នេះបច្ចប្បន្នកំពុងដាក់ឱ្យប្រើប្រាស់ដំបូងគេនៅសហរដ្ឋអាមេរិក អាល្លឺម៉ង និង កូរ៉េខាងត្បូង ហើយខ្លួននឹងចាប់ផ្តើមបញ្ចេញទៅបណ្តាលប្រទេសផ្សេងៗទៀតក្នុងពេលឆាប់ៗខាងមុខនេះ។ ដូច្នេះមានន័យថា សម្រាប់អ្នកប្រើប្រាស់ដែលស្ថិតនៅ ៣ប្រទេសដែល Samsung បានប្រកាសនេះ គឺអាចចុះឈ្មោះប្រើប្រាស់ Beta តាមរយៈកម្មវិធី Samsung Members បានហើយ។ ពោលគឺ កម្មវិធី Beta ថ្មីនេះនឹងផ្តល់នូវការត្រួតពិនិត្យយ៉ាងពិសេស និងជាការកែលម្អសំខាន់ៗទៅលើមុខងារសាកល្បងដែលនឹងមកដល់នូវចុងឆ្នាំនេះ។

adm

Leave a Reply

Your email address will not be published. Required fields are marked *