Related Articles
សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងសមាជិក សមាជិកា គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា គ.២៧ នៅវិមាន៧មករា
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃសៅរ៍ ១៤រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ខេត្តព្រៃវែង និងបាត់ដំបង បានអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងសមាជិក សមាជិការគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា គ.២៧ នៅវិមាន៧មករា នៃទីស្នាក់ការកណ្ដាលគណបក្សប្រជាជនកម្ពុជា។ ពិធីនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាថ្នាក់ដឹកនាំ និងសមាជិកគណៈកម្មាធិការ គ.២៧ គណៈសាខាបក្សចំណុះ គណៈចលនាយុវជនគណបក្ស គ.២៧ សមាជិក សមាជិការនៃគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា គ.២៧ ដែលមានតួនាចាប់ពីថ្នាក់ប្រធាននាយកដ្ឋានឡើង។ សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍វាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងសមាជិក សមាជិការគណៈកម្មាធិការគណបក្ស គ.២៧ ទាំងអស់ ដែលបានយកអស់កម្លាំងកាយ ចិត្តលះបង់ពេលវេលា ប្រាជ្ញាស្មារតី និងធធាន រួបរួមសាមគ្គីគ្នាចុះទៅបំពេញការងារគណបក្ស គ.២៧ ទាំងក្រុមការងារគណបក្ស ក្រុមការងាររាជរដ្ឋាភិបាល និងកិច្ចការស្នូលនៅអគ្គនាយកដ្ឋាន និងអង្គភាពនានានៅក្រសួងមហាផ្ទៃ៕
ឯកឧត្ដមកិត្តិនីតិកោសលបណ្ឌិត ស៊ឹម កា ប្រធានស្តីទីព្រឹទ្ធសភា បានមានប្រសាសន៍ថា
ដើម្បីបម្រើសេវាជូនប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរឡើងថែមទៀត សូមថ្នាក់ដឹកនាំខណ្ឌដង្កោ ត្រូវបន្តយកចិត្តទុកដាក់ក្នុងការបំពេញភារកិច្ចរបស់ខ្លួនឱ្យបានច្បាស់លាស់ និងប្រតិបត្តិឱ្យបានត្រឹមត្រូវតាមច្បាប់ដែលបានកំណត់ ព្រមទាំងបន្តយកចិត្តទុកដាក់ចំពោះការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ដើម្បីទប់ស្កាត់រាល់បញ្ហាទាំងឡាយណាដែលកើតឡីងនៅមូលដ្ឋាន ដើម្បីការពារផលប្រយោជន៍ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ។ ការលើកឡើងនេះ បានធ្វើឡើងនៅក្នុងពិធីចុះជួបសំណេះសំណាល និងពិភាក្សាការងារជាមួយនឹងអាជ្ញាធរខណ្ឌ ក្រុមប្រឹក្សាសង្កាត់ទាំង១២ ក្នុងខណ្ឌដង្កោ នៅសាលាខណ្ឌដង្កោ រាជធានីភ្នំពេញ ដើម្បីស្វែងយល់អំពីសភាពការណ៍រួមក្នុងមូលដ្ឋាន និងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ជាពិសេសមេរោគបម្លែងថ្មី (អូមីក្រុង) ការងារសន្តិសុខសណ្តាប់ធ្នាប់ ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ និងការត្រៀមលក្ខណៈសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ នាពេលខាងមុខ។
ហាងម៉ាស្សាមួយកន្លែង យីហោ «777ល្បិចខ្ពស់យូហើយពេលនេះត្រូវអស់ល័ក្ខក្រោយលួចលុយពីកាបូបភ្ញៀវ ១.៧០០ដុល្លារ ប្ដូរដាក់លុយសែនជំនួសវិញ
ខេត្តកំពង់ឆ្នាំង ៖ សមត្ថកិច្ចនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង នៅរសៀលថ្ងៃទី២ ខែសីហា ឆ្នាំ២០២២នេះ បានបញ្ជូនខ្លួនជនសង្ស័យប្រុសស្រីចំនួន៤នាក់ទៅកាន់តុលាការ ពីបទ«លួចលុយដុល្លារពិតរបស់ភ្ញៀវ ដែលចូលទៅម៉ាស្សា រួចបន្លំដាក់លុយដុល្លារក្លែងក្លាយចូលក្នុងកាបូបភ្ញៀវវិញ» ។ ករណីនេះ ប្រព្រឹត្តឡើងកាលពីយប់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចហាងម៉ាស្សាមួយកន្លែង យីហោ «777» ស្ថិតនៅក្នុងភូមិទី៣ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង។ បើតាមការបញ្ជាក់របស់សមត្ថកិច្ចនគរបាល បានឲ្យដឹងថា កាលពីយប់ថ្ងៃទី៣១ ខែកក្កដា មានភ្ញៀវបុរសម្នាក់បានចូលទៅម៉ាស្សានៅកន្លែងម៉ាស្សាមួយកន្លែង យីហោ «777» ។ នៅពេលចូលបន្ទប់ម៉ាស្សា ភ្ញៀវបានដោះខោភ្ជួរនៅជញ្ជាំងក្បែរបង្អួច ពេលនោះក៏មានយុវជនម្នាក់បានលួចយកកាបូបពីក្នុងហោប៉ៅខោរបស់ភ្ញៀវ រួចហើយលួចយកលុយដុល្លារពិតរបស់ភ្ញៀវចំនួន១៧០០ដុល្លារ បន្ទាប់មកក៏បានដាក់ដុល្លារក្លែងក្លាយជាលុយសែនចូលក្នុងកាបូបរបស់ភ្ញៀវចំនួន១៧០០ដុល្លារវិញ ។ ប្រភពដដែលបានបន្តថា លុះម៉ាស្សាហើយ ភ្ញៀវក៏បានចេញមកវិញ ដោយមិនបានដឹងថា បាត់លុយនោះទេ ។ លុះស្អែកឡើង ថ្ងៃទី១ ខែសីហា ពេលទិញអីវ៉ាន់គេ រួចដកកាបូបឡើង ស្រាប់តែឃើញសុទ្ធតែលុយដុល្លារសែន ទើបភ្ញៀវជាជនរងគ្រោះរាយការណ៍ប្រាប់សមត្ថកិច្ចនគរបាលក្រុងកំពង់ឆ្នាំង និងធ្វើការស្រាវជ្រាវ រហូតឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ដែលសមគំនិតគ្នាជាប្រព័ន្ធលួចលុយភ្ញៀវចំនួន១៧០០ដុល្លារ ដោយដាក់ប្រាក់ដុល្លារក្លែងក្លាយ ចំនួន១៧សន្លឹកចូលកាបូបភ្ញៀវវិញ ។ ក្រោយពេលឃាត់ខ្លួនជនសង្ស័យខាងលើ […]