ព័ត៌មាន ព័ត៌មានសន្តិសុខសង្គម

ឯកឧត្ដមកិត្តិនីតិកោសលបណ្ឌិត ស៊ឹម កា ប្រធានស្តីទីព្រឹទ្ធសភា បានមានប្រសាសន៍ថា

ដើម្បីបម្រើសេវាជូនប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរឡើងថែមទៀត សូមថ្នាក់ដឹកនាំខណ្ឌដង្កោ ត្រូវបន្តយកចិត្តទុកដាក់ក្នុងការបំពេញភារកិច្ចរបស់ខ្លួនឱ្យបានច្បាស់លាស់ និងប្រតិបត្តិឱ្យបានត្រឹមត្រូវតាមច្បាប់ដែលបានកំណត់ ព្រមទាំងបន្តយកចិត្តទុកដាក់ចំពោះការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ដើម្បីទប់ស្កាត់រាល់បញ្ហាទាំងឡាយណាដែលកើតឡីងនៅមូលដ្ឋាន ដើម្បីការពារផលប្រយោជន៍ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ។
ការលើកឡើងនេះ បានធ្វើឡើងនៅក្នុងពិធីចុះជួបសំណេះសំណាល និងពិភាក្សាការងារជាមួយនឹងអាជ្ញាធរខណ្ឌ ក្រុមប្រឹក្សាសង្កាត់ទាំង១២ ក្នុងខណ្ឌដង្កោ នៅសាលាខណ្ឌដង្កោ រាជធានីភ្នំពេញ ដើម្បីស្វែងយល់អំពីសភាពការណ៍រួមក្នុងមូលដ្ឋាន និងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ជាពិសេសមេរោគបម្លែងថ្មី (អូមីក្រុង) ការងារសន្តិសុខសណ្តាប់ធ្នាប់ ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ និងការត្រៀមលក្ខណៈសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ នាពេលខាងមុខ។
adm

Leave a Reply

Your email address will not be published. Required fields are marked *