ព័ត៌មានសន្តិសុខសង្គម

សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងសមាជិក សមាជិកា គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា គ.២៧ នៅវិមាន៧មករា

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃសៅរ៍ ១៤រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ខេត្តព្រៃវែង និងបាត់ដំបង បានអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងសមាជិក សមាជិការគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា គ.២៧ នៅវិមាន៧មករា នៃទីស្នាក់ការកណ្ដាលគណបក្សប្រជាជនកម្ពុជា។

ពិធីនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាថ្នាក់ដឹកនាំ និងសមាជិកគណៈកម្មាធិការ គ.២៧ គណៈសាខាបក្សចំណុះ គណៈចលនាយុវជនគណបក្ស គ.២៧ សមាជិក សមាជិការនៃគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា គ.២៧ ដែលមានតួនាចាប់ពីថ្នាក់ប្រធាននាយកដ្ឋានឡើង។

សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍វាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងសមាជិក សមាជិការគណៈកម្មាធិការគណបក្ស គ.២៧ ទាំងអស់ ដែលបានយកអស់កម្លាំងកាយ ចិត្តលះបង់ពេលវេលា ប្រាជ្ញាស្មារតី និងធធាន រួបរួមសាមគ្គីគ្នាចុះទៅបំពេញការងារគណបក្ស គ.២៧ ទាំងក្រុមការងារគណបក្ស ក្រុមការងាររាជរដ្ឋាភិបាល និងកិច្ចការស្នូលនៅអគ្គនាយកដ្ឋាន និងអង្គភាពនានានៅក្រសួងមហាផ្ទៃ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *