Related Articles
រថយន្តពីរគ្រឿងព្រលះគ្នាលាន់ដូចរន្ទះ បណ្ដាលឱ្យរថយន្តម៉ាស្តារេចង្កូចបុករះម៉ូតូសិស្សសាលា ២ គ្រឿងនៅផ្លូវជាតិលេខ ៣១!
ហេតុការណ៍នេះ បានកើតឡើង នៅវេលាម៉ោង ៥ និង ៣០ នាទីល្ងាចថ្ងៃទី ០១ ខែធ្នូ ឆ្នាំ ២០២១ ត្រង់ចំណុចស្ថានីយប្រេងមួយកន្លែង ស្ថិតក្នុងភូមិទូកមាស ឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត លើដងផ្លូវជាតិលេខ ៣១ ។ ក្មេងសិស្សសាលាជិះម៉ូតូ ២ គ្រឿង ចេញមកពីរៀនគួរពេលយប់ ត្រូវរថយន្តរេចង្កូតបុករះពេញទំហឹង បណ្តាលឱ្យក្មេង ៤ នាក់ ស្លាប់នៅកន្លែងកើតហេតុភ្លាមៗ។ យោងតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា មុខពេលកើតរឿងដ៏អាក្រក់នេះ គេឃើញរថយន្តប្រភេទធុនធ្ងន់(ពោងស៊ីម៉ងត៍)បានធ្វើដំណើរពីជើងទៅត្បូង ហើយរថយន្តនោះបានវាជែងម៉ូតូសិស្សសាលា២គ្រឿង ដែលបើកបរស្របគ្នា គាប់ជួនមានរថយន្តម៉ាកម៉ាស្តាមួយគ្រឿង ដែលបោះពួយមកពីត្បូងទៅជើងក្នុងទិសដៅបញ្ច្រាស់ បានមកដល់វាក់អើ ទើបគេចគ្នាមិនផុត រថយន្តទាំងពីរគ្រឿងក៏ប៉ះទង្គិចគ្នាប្រាវ ហើយរថយន្តម៉ាស្តារេចង្កូចជ្រុលទៅបុករះម៉ូតូសិស្សសាលា ២ គ្រឿង ដែលមានមនុស្ស ៤ នាក់ បណ្តាលឱ្យអ្នកបើកម៉ូតូ និងអ្នករួមដំណើរស្លាប់ដេកពេញផ្លូវតែម្តង។ ជុំវិញករណីគ្រោះថ្នាក់ចរាចរខាងលើ សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា អ្នកស្លាប់ក្នុងហេតុការណ៍នោះ សុទ្ធតែជាក្មេងសិស្សសាលា ដោយជនរងគ្រោះទាំង ៤ នាក់ ជិះម៉ូតូ២គ្រឿង […]
រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ស្នើក្រុមការងារ និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ត្រូវបន្តយកចិត្តទុកដាក់លើបេសកកម្មប្រឆាំងការសម្អាតប្រាក់ ហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានប្រឆាំងអាវុធមហាប្រល័យ ក្នុងបុព្វហេតុជាតិ និងប្រជាជនកម្ពុជា
(ភ្នំពេញ)៖ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងជាប្រធាន អ.អ.ផ. កាលពីសៀល ថ្ងៃទី១ ខែមេសា ឆ្នាំ២០២២ បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី៣ របស់ អ.អ.ផ. ដែលមានការចូលរួមពី ឯកឧត្តមលោកជំទាវលោកលោកស្រីជាអនុប្រធាននិងសមាជិកនៃអ.អ.ផ.ដែលសុទ្ធសឹងជាឥស្សរជនជាន់ខ្ពស់មកពីក្រសួង-ស្ថាប័នពាក់ព័ន្ធនឹងការងារប្រឆាំង ការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ។ អង្គប្រជុំបានពិនិត្យ និងពិភាក្សាអំពីវឌ្ឍនភាពការងារក្នុងការរៀបចំរបាយការណ៍វឌ្ឍនភាពជុំទី៩ របស់កម្ពុជាដើម្បីដាក់ជូនក្រុមការងារត្រួតពិនិត្យរួមនៃក្រុមប្រទេសអាស៊ីប៉ាស៊ីហ្វិកអំពីកិច្ចសហប្រតិបត្តិការអន្តរជាតិ(ICRGJG)នៅពេលដ៏ខ្លីខាងមុខក៏ដូចជាការត្រៀមលក្ខណៈនិងយុទ្ធសាស្រ្តក្នុងការការពាររបាយការណ៍វឌ្ឍនភាពជុំទី៩នេះ នៅក្នុងកិច្ចប្រជុំផ្ទាល់ជាមួយ ICRG-JG នៅចុងខែមេសា ឆ្នាំ២០២២នេះ។ ឯកឧត្តមរដ្ឋមន្រ្តីនិងជាប្រធានអ.អ.ផ.បានថ្លែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់អំពីវឌ្ឍនភាពជាវិជ្ជមាននៃការអនុវត្តការងារ ហើយឯកឧត្តមក៏បានស្នើឱ្យក្រុមការងារនីមួយៗ ក៏ដូចជា ក្រសួង-ស្ថាប័ន ដែលមានការពាក់ព័ន្ធត្រូវបន្តយកចិត្តទុកដាក់បំពេញការងារប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ លើបេសកកម្មប្រឆាំងការសម្អាតប្រាក់ហិរញ្ញប្បទានភេរវកម្មនិងហិរញ្ញប្បទានប្រឆាំងអាវុធមហាប្រល័យ ក្នុងបុព្វហេតុជាតិ និងប្រជាជនកម្ពុជា។ គូសបញ្ជាក់ផងដែរថា អ.អ.ផ. ត្រូវបានបង្កើតឡើងតាមរយៈសេចក្តីសម្រេចលេខ០០១ សសរ/គសហ ចុះថ្ងៃទី២១ ខែមករាឆ្នាំ២០២២របស់គណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យដែលមានភារកិច្ចចម្បងក្នុងការអនុវត្តសកម្មភាពការងារដែលនៅសេសសល់ សំដៅដកកម្ពុជាចេញពីបញ្ជីប្រផេះ៕
មានរឿងចំឡែកមួយបានកើតឡើងផ្អើលដល់ប្រជាពលរដ្ឋយ៉ាងច្រើនកុះករបាននាំគ្នាទៅមើលដើមឈើទាលដ៏ធំសម្បើមមួយដើមផុសចេញពីបាតទន្លេបាសាក់ក្នុងភូមិសាស្ត្រឃុំឈើទាល ស្រុកកៀនស្វាយ
ខេត្តកណ្តាល៖មានការផ្អើលឈូឆរទៅមើលដើមឈើទាលមួយដើមដ៏ធំដែលអ្នកស្រុកអះអាងថាបានផុសចេញពីបាតទន្លេបាសាក់ ហើយដើមឈើទាលនេះមាន«ជាប់ពាក់ព័ន្ធនឹងឈ្មោះឃុំឈើទាលនេះតែម្តង»។ ខណៈនេះ អាជ្ញាធរកំពុងយករថយន្តស្ទូចមកស្ទូចដើមឈើដ៏ធំនោះចេញពីទន្លេ តែរថយន្តស្ទូចដ៏ធំចំនួន២គ្រឿងនោះស្ទូចឈើនោះឡើងគោកមិនបានឡើយ។ ចំណែកទិដ្ឋភាពនៅកន្លែងនោះនាថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២នេះមានការរៀបចំពិធីសែនព្រេនតាមបែបសាសនា ហើយក៏មានអ្នកចូលរូប ព្រមទាំងមានថ្ងៃបាំងឆត្រផងដែរ។ បើតាមការឱ្យដឹងពីលោក សឿន ផល្លី នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឈើទាល បានបញ្ជាក់ថា មូលហេតុដែលអាជ្ញាធរស្រុកកៀនស្វាយនាំគ្នាចុះមកស្រង់ដើមឈើទាលពីទន្លេឡើងមកគោក និងមានប្រជាពលរដ្ឋយ៉ាងច្រើនកុះករបាននាំគ្នាមកមើលដើមឈើទាលដ៏ធំសម្បើមមួយដើមនេះគឺក្រោយពីមានខ្មែរអ៊ិស្លាមម្នាក់ឈ្មោះ ហ្សុីន សេន ដែលបានចុះមុជទឹកដោះជើងមងក៏បានប៉ះដើមឈើធំ១ដើម ខណៈដែលគាត់រាយមងយកត្រី នៅទន្លេបាសាក់ត្រង់ចំណុចខាងលើ។ក្រោយពីដោះជើងមងរួចគាត់(ហ្សុីន សេន)ក៏បានធ្វើការនេសាទជាធម្មតា ហើយនៅពេលយប់ឡើងឈ្មោះហ្សីន សេន បានដេកយល់សប្តឃើញដើមឈើដែលទាក់ជើងមងនោះជាដើមឈើទាលដែលបានស្រុតដីបាក់ចូលទៅក្នុងទន្លេជាយូរឆ្នាំហើយ។ ដើមឈើទាលបានពន្យល់សប្តប្រាប់ហ្សុីន សេនថា «ខ្ញុំចង់ឡើងលើគោក»និងបានប្រាប់ថា ឱ្យយកកំណាត់ស មកចងខ្ញុំៗនឹងអណ្តែតហើបពីបាតទន្លេហើយ។ លុះបានរយៈពេល១ថ្ងៃ ហ្សុីនសេនក៏បានធ្វើតាមការពន្យល់សប្តនោះរួចក៏ឃើញមែកឈើទាលនោះតែម្តង។ លោកវរសេនីយ៍ត្រី សឿន ផល្លី បានបន្តឱ្យដឹងទៀតថា នៅពេលដែលខ្មែរអ៊ិស្លាមម្នាក់នោះឃើញមែកឈើនោះអណ្តែតក៏បានមករាយការណ៍ប្រាប់រូបលោក ទើបដឹងថាជាដើមឈើទាលដែលចាស់ៗនិយាយតៗគ្នាថា ជាដើមឈើទាលដ៏ធំមានបារមីកាន់ដែលអ្នកស្រុកមានជំនឿគោរពបូជារហូតបានដាក់ឃុំរបស់ពួកគាត់ជាឃុំឈើទាលតាំងជំនាន់នោះរហូតមក។ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឈើទាលបានបន្តថានៅពេលអាជ្ញាធរកំពុងយករថយន្តស្ទូច មកស្ទូចដើមឈើដ៏ធំនោះចេញពីទន្លេ តែរថយន្តស្ទូចដ៏ធំចំនួន២គ្រឿងនោះស្ទូចឈើនោះឡើងគោកមិនបានឡើយ ទើបមានការរៀបចំពិធីសែនព្រេនតាមបែបសាសនា ហើយក៏មានអ្នកចូលរូបនិងមានថ្ងៃបាំងឆត្រផងដែរ។លោកសឿន ផល្លី បានបញ្ជាក់ថា ដំណើរការស្ទួចតាំងពីព្រឹកព្រលឹមរហូតមកដល់ម៉ោង១៣និង៣០នាទីនេះទើបតែបានហើបបន្តិចទេ៕