ភ្នំពេញ÷បុរសម្នាក់ជិះម៉ូតូក្នុងល្បឿនលឿនមិនប្រយ័ត្នស្របពេលរថយន្តកំពុងតែបទម៉ូតូចាប់ហ្វ្រាំងមិនទាន់ជ្រុលទៅបុកពីក្រោយពេញទំហឹងបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណុំ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ២ និង ២៥ នាទី ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ ដើរស្ថិតនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់កាកាប ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្ត ១ គ្រឿងរេហ្វរពណ៌សពាក់ស្លាកលេខភ្នំពេញ.2Z-3059 ធ្វើដំណើរពីលិចទៅកើតមកដល់ត្រង់ចំណុចកើតហេតុខាងលើរថយន្តក៏បានស៊ីញ៉ូបត់ឆ្វេងស្របពេលនោះស្រាប់តែមានម៉ូតូម៉ាកឌ្រីមសង់មួយគ្រឿងពាក់ស្លាកលេខភ្នំពេញ1GG-5968 បើកមកពីក្រោយក្នុងល្បឿនលឿនចាប់ហ្វ្រាំងមិនទាន់ក៏បុកជាមួយនឹងរថយន្តពីក្រោយពេញទំហឹងបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំតែសំណាងល្អមិនបង្កឲ្យមានអ្នកណារងរបួសក្នុងហេតុការណ៍នោះឡើយ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏ចុះទៅដល់រួចក៏ទំនាក់ទំនងទៅសមត្ថកិច្ចមន្ត្រីជំនាញចុះមកធ្វើការវាស់វែងរួចក៏យករថយន្តនឹងម៉ូតូទាំងពីទៅអែបខាងទុកឲ្យភាគីទាំងពីរធ្វើការចរចាគ្នានៅនឹងកន្លែងកើតហេតុដើម្បីបញ្ចប់រឿង។