ព័ត៌មាន ព័ត៌មានសន្តិសុខសង្គម

រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំពិធី​ សូត្រមន្ដរាប់បាត្រដល់ព្រះសង្ឃ៦៨អង្គ ទទួលទេវត្ដាឆ្នាំថ្មីដែលនឹងចូលមក ដល់នៅថ្ងៃទី១៤ មេសា ២០២២ នេះ

ភ្នំពេញ៖នៅថ្ងៃ៧កើតខែចេត្រឆ្នាំឆ្លូវត្រីសក័ព.ស២៥៦៥ត្រូវនឹងថ្ងៃទី៨មេសាឆ្នាំ២០២២នេះរដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំពិធីសូត្រមន្តរាប់បាត្រព្រះសង្ឃចំនួន៦៨អង្គក្នុងន័យចូលរួមទទួលទេវតាឆ្នាំថ្មី ព្រះនាមកិរិណីទេវីជាបុត្រីទី៥របស់កបិលមហាព្រហ្មដែលនឹងចុះមកគ្រប់គ្រងភពផែនដីជំនួសទេវតាឆ្នាំចាស់ដោយមានការអញ្ជើញចូលរួមជាអធិបតីពី លោក ម៉ប់សារិនប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ, លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងលោកស្រី ។

ពិធីនេះក៏បានបង្ហាញឲ្យឃើញពីការគោរពប្រតិបត្តិប្រពៃណីទំនៀមទំលាប់ជាតិពិសេសក្នុងឱកាសទទួលទេវតាឆ្នាំថ្មីដើម្បីបណ្តេញគ្រោះចង្រៃអ៊ុបទ្រុបផងទាំងពួងដែលកើតមានពីឆ្នាំចាស់នឹងសុំពរជ័យពីទេវតាឆ្នាំថ្មីក៏ដូចរួមចំណែកថែរក្សាប្រពៃណីទំនៀមទំលាប់ និងវប្បធម៏ជាតិដ៏ល្អផូរផង់។

នេះជាការចាប់ផ្តើមនៃការប្រារព្វពិធីសូត្រមន្តរាប់បាត្ររបស់រដ្ឋបាលរាជធានីភ្នំពេញក៏ដូចស្ថាប័ននានានិងបងប្អូនប្រជាពលរដ្ឋក្រោយពីអាក់ខានមិនបានរៀបចំពិធីនេះអស់រយះពេល២ឆ្នាំដោយសារការរីករាលដាលនៃជំងឺកូវីដ១៩។ប៉ុន្តែឆ្នាំនេះពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរត្រូវបានរាជរដ្ឋាភិបាលអនុញ្ញាតិឲ្យធ្វើពិធី និងមានការជួបជុំកំសាន្តសប្បាយជាធម្មតាឡើង វិញ។ រយៈពេល២ឆ្នាំចុងក្រោយនេះ រដ្ឋបាលរាជធានីភ្នំពេញមន្ត្រីរាជការនិងប្រជាពលរដ្ឋកងកំលាំងប្រដាប់អាវុធមន្ត្រីសុខាភិបាលដែលជាកងទព័អាវសបានឆ្លងកាត់ស្ថានភាពដ៏លំបាកនៃការរីករាលដាលជំងឺកូវីដ១៩,បញ្ហាគ្រោះទឹកជំនន់ទឹកភ្លៀងទំនប់សណ្តរស្ទឹងព្រែកត្នោត បញ្ហាសំរាមជាដើម។

តែពេលនេះបញ្ហាខាងលើត្រូវបានដោះស្រាយជាបន្តបន្ទាប់តាមអនុសាសន៏ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងការដឹកនាំអនុវត្តដោយ លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ រួមទាំងការអភិវឌ្ឍន៏ទីក្រុងផងដែរ។ ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនេះដែររដ្ឋបាលរាជធានីភ្នំពេញបានប្រកាសជូនដំណឹងពីការប្រារព្វកម្មវិធីសង្ក្រាន្តវត្តភ្នំនៅរមណីដ្ឋានវប្បធម៏ប្រវត្តិសាស្ត្រវត្តភ្នំរយះពេល៣ ថ្ងៃក្នុងឧិកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី ជាតិ។

ជាមួយគ្នានេះរដ្ឋបាលរាជធានីភ្នំពេញក៏បានជូនដំណឹងពីការហាមឃាត់មិនអនុញ្ញាតឲ្យលេងល្បែងដែលមិនមែនជាប្រពៃណីវប្បធម៏ជាតិប្រកាន់ខ្ជាប់សេចក្តីថ្លៃថ្នូរចូលរួមទប់ស្កាត់រាល់បទល្មើសផ្សេងៗដែលអាចកើតមានឡើងក្នុង ឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ចូលរួមទប់ស្កាត់ពីគ្រោះអគ្គីភ័យ បើកបរគោរពច្បាប់ចរាចរផ្លូវគោក បើកបរកុំពិសាគ្រឿងស្រវឹងជាដើម៕

adm

Leave a Reply

Your email address will not be published. Required fields are marked *