យន្តហោះ Boeingរបស់ក្រុមហ៊ុនDHLបានរអិលចេញពីផ្លូវហើយបាក់ជាពីរកំណាត់ក្នុងពេលចុះចតជាបន្ទាន់នៅក្នុងអាកាសយានដ្ឋានអន្តរជាតិ Juan SantamariaនៅCostaRicaតែជាភព្វសំណាងមិនមានអ្នកណាម្នាក់រងរបួសឬស្លាប់ក្នុងហេតុការណ៍នោះឡើយ។
យន្តហោះខាងលើគឺជាយន្តហោះដឹកទំនិញរបស់ក្រុមហ៊ុន DHL បានជួបគ្រោះថ្នាក់កាលពីថ្ងៃទី ៧ខែមេសា ក្នុងពេលចុះចតក៏ធ្លាក់ចេញពីផ្លូវបណ្តាលឱ្យបាក់ជាពីរកំណាត់។ អាកាសយានិកបើកយន្តហោះ Boeing 757-200 របស់ក្រុមហ៊ុន DHL ប្រទេសអាល្លឺម៉ង់ បានស្នើចុះចតជាបន្ទាន់ ដោយយន្តហោះមានបញ្ហាបច្ចេកទេស ។
យន្តហោះខាងលើនេះក្នុងពេលចុះចតបានជ្រុលធ្លាក់ចេញពីផ្លូវហោះហើរបណ្តាលឱ្យបាក់ជាពីរកំណាត់។ មានមនុស្សម្នាក់រងរបួសស្រាលនៅក្នុងហេតុការណ៍នោះដែរ ។
ក្រុមអ្នកជំនាញរបស់ក្រុមហ៊ុន DHL ក៏បានបើកការស្រាវជ្រាវពីករណីខាងលើផងដែរ ។ ស្លាបយន្តហោះម្ខាងក៏បាក់ផងដែរ ។ ក្នុងពេលនេះក្រុមអ្នកជំនាញបានសហការគ្នាដើម្បីអូសយន្តហោះជួបគ្រោះថ្នាក់ខាងលើចេញដើម្បីផ្តល់អាកាសយានដ្ឋានសម្រាប់ការហោះហើរឡើងវិញ។ អាកាសយានដ្ឋានក៏ត្រូវបិទទ្វារ អស់៥ម៉ោងផងដែរ ៕