Embraer របស់ប្រទេសប្រេស៊ីល ដែលជាក្រុមហ៊ុនផលិតយន្តហោះធំជាងគេទីបីរបស់ពិភពលោក បន្ទាប់ពីក្រុមហ៊ុន Airbus និង Boeing កាលពីពេលថ្មីៗនេះ បានរាយការណ៍ពីការរកបានប្រាក់ចំណេញសុទ្ធរហូតដល់ ១៦៤លានដុល្លារក្នុងឆ្នាំ២០២៣។
គិតចាប់ខែតុលា ដល់ខែធ្នូ ឆ្នាំ២០២៣ ក្រុមហ៊ុន Embraer របស់ប្រេស៊ីល បានរាយការណ៍ពីប្រាក់ចំណេញចំនួន ១៩២.៦លានដុល្លារ កើនឡើងពី ២២.៩លានដុល្លារក្នុងត្រីមាសដូចគ្នានៃឆ្នាំ២០២២។ ក្នុងឆ្នាំ២០២៣ ក្រុមហ៊ុនផលិតយន្តហោះធំជាងគេទីបីរបស់ពិភពលោកនេះ បានចែកចាយយន្តហោះសរុបរហូតដល់ ១៨១គ្រឿង កើនឡើង ១៣ភាគរយ បើធៀបនឹងឆ្នាំមុន។
ក្នុងនោះយន្តហោះពាណិជ្ជកម្មមានចំនួន ៦៤គ្រឿង, យន្តហោះប្រតិបត្តិការមានចំនួន ១១៥គ្រឿង និងយន្តហោះយោធាធុន C-390 មានចំនួន ២គ្រឿង។ ប្រភព៖ AFP