រាជធានីភ្នំពេញ ៖ ក្រុម អាជីវករ ផ្សារនាគមាស សម្ដែងការមិនពេញចិត្តចំពោះសកម្មភាពរបស់កម្លាំង គណៈ បញ្ជាការ ឯកភាពខណ្ឌទួលគោក ដែលចុះទៅរៀបចំសណ្ដាប់ធ្នាប់ បានមករឹបអូសប្រមូល យក ផ្លែ ឈើរបស់ក្រុមអាជីវករអ្នកលក់បន្លែ ផ្លែឈេី តាមចិញ្ចេីមផ្លូវ បណ្តាល ឲ្យ កំពប់ រាយប៉ាយ ពេញ ផ្លូវ ទេីបពួកគាត់យកឈេីនិងសំរាមផ្សេងៗទៅដាក់បិទ ផ្លូវ ផ្អាក ចរាចរណ៍ បណ្តោះអាសន្ន និងនាំគ្នាតវ៉ារកដំណោះស្រាយ។
ហេតុការណ៍នេះបានបង្កឡើងឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០យប់ ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២២នេះ ទីតាំងស្ថិតនៅកំណាត់ផ្លូវម៉ៅសេទុង ត្រង់ចំណុចផ្សារនាគមាស ដល់កែងស្តុបកោសដូង ស្ថិតនៅក្នុងសង្កាត់ផ្សាដើមគ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ ដែលជាអាជីវករលក់ដូរនៅលើចិញ្ចើមផ្លូវផ្សារនាគមាស បានឲ្យដឹងថា៖ដំបូងគណៈបញ្ជាការឯកភាពខណ្ឌទួលគោកក៏បានធ្វើការណែនាំអំពីការរៀបចំសណ្ដាប់ធ្នាប់តាមបណ្ដោយផ្លូវម៉ៅសេទុងនេះ មុនរឹបអូសសម្ភារៈ ប៉ុន្តែដោយដឹងថាយប់ឡើងម៉ោង៣ទាបភ្លឺ ប្រាកដជាមានអ្នកលក់ដូរនៅចំណុចផ្លូវកោសដូងដល់ស្តុបទេពផនជាមិនខានទើបពួកខ្លួនមិនសុខចិត្តក៏នៅបន្តលក់លើចិញ្ចើមផ្លូវបន្តទៀត ដោយមិននឹកស្មានថា កម្លាំងគណ:បញ្ជាការឯកភាពខណ្ឌ បានចុះមករៀបចំសណ្ដាប់ធ្នាប់ហេីយរឹបអូសផ្លែឈើរបស់ខ្លួនសោះ ហេតុអីមិនហាមឃាត់ទាំងអស់គ្នាតែម្តងទៅ? មូលហេតុដែលខ្លួនយកផ្លែឈើនិងសំរាមទៅចាក់នៅលើកំណាត់ផ្លូវព្រោះកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ បានប្រមូលយកសម្ភារៈបន្លែផ្លែឈើរបស់ពួកខ្លួមដែលដាក់លក់លើចិញ្ចើមផ្លូវ បណ្តាលឲ្យកំពប់ រាយប៉ាយ ពេញ ផ្លូវ ទើបពួកគាត់យកឈើនិងសំរាមផ្សេងៗទៅដាក់បិទ ផ្លូវ ផ្អាក ចរាចរណ៍ បណ្តោះអាសន្ន និងនាំគ្នាស្រែកតវ៉ារកដំណោះស្រាយ តែម្ដងទៅ ។
យោងតាមប្រភពព័ត៌មានពីអាជ្ញាធរខណ្ឌទួលគោកបានឲ្យដឹងថា៖ គម្រោងរបស់រាជរដ្ឋាភិបាល គឺរំដោះផ្លូវម៉ៅសេទុងឲ្យស្ថិតនៅក្នុងសភាពស្រស់ស្អាតនិងមានផាសុកភាពគឺមិនអនុញាតិឲ្យ មានការលក់ដូរលើចិញ្ចើមផ្លូវម៉ៅសេទុង ចាប់ពីស្តុបផ្សារដើមគរ រហូតដល់ស្តុបកោសដូងបានទេ។ ដូច្នេះហើយទើបគណ:បញ្ជាការឯកភាពខណ្ឌទួលគោក បានចុះធ្វើការណែនាំប្រជាពលរដ្ឋជាមុនរួចហើយ ។ ដោយគណៈបញ្ជាការឯកភាពខណ្ឌទួលគោក ដឹកនាំដោយឯកឧត្តម ជា ពិសី អភិបាល នៃគណៈអភិបាលខណ្ឌ បានដឹកនាំកម្លាំងចម្រុះបន្តចុះអនុវត្តការងាររៀបចំសណ្តាប់ធ្នាប់ ចាប់ពីម៉ោង៩យប់ រហូតដល់ម៉ោង០៦ភ្លឺ នៅតាមបណ្ដោយផ្លូវម៉ៅសេងទុង (ផ្លូវលេខ២៤៥) ស្ថិតក្នុងភូមិសាស្ត្រសង្កាត់ចំនួន៧ ដែលពាក់ព័ន្ធនិងការលក់បន្លែ និងផ្លែឈើ ដែលអាជីករដាក់លក់លើដងផ្លូវ ដែលបង្កឱ្យមានការកកស្ទះចរាចរណ៍ និងធ្វើឱ្យបាត់បង់សណ្តាប់ធ្នាប់យ៉ាងធ្ងន់ធ្ងរ ។ ហេីយនៅយប់ថ្ងៃទី៦ ខែមិនា ឆ្នាំ២០២២នេះ ជាយប់ថ្ងៃទី៣ នៃការអនុវត្តការរៀបចំសណ្តាប់ធ្នាប់តាមបណ្ដោយផ្លូវម៉ៅសេទុងនេះ ដែលដឹកនាំដោយលោក ចាន់ បណ្ឌិត អភិបាលរងខណ្ឌទួលគោក បន្តដឹកនាំកម្លាំងចុះរៀបចំសណ្តាប់ធ្នាប់ នៅតាមបណ្ដោយផ្លូវម៉ៅសេងទុង កែងផ្លូវ២៣៤ ចូលផ្សារនាគមាស ក្នុងនោះមានប្រជាពលរដ្ឋដែលជាអាជីវករជាច្រើនបានសហការ លើកលែងតែផ្ទះចំនួន២ ទៅ៣តែប៉ុណ្ណោះ មិនបានសហការ ព្រមទាំងបង្កើតបញ្ហា ជេរប្រមាថ នឹងគប់ផ្លែឈើ និងសំរាមផ្សេងៗចោលពាសពេញផ្លូវ ព្រមទាំងបិទផ្លូវម៉ៅសេងទុងនៅចន្លោះផ្លូវខាងលើេនះថែមទៀត តែទោះបីយ៉ាងណា ក៏អាជ្ញាធរនៅតែអត់ធ្មត់គ្រប់ស្ថានភាព តែក៏មិនបណ្តោយឱ្យបងប្អូនធ្វើហួសហេតុនោះដែរ ។
ដោយឃើញរូបភាពបែបនេះ លោក ជា ពិសី អភិបាលនៃគណ :អភិបាលខណ្ឌទួលគោក បានចុះដឹកនាំកម្លាំងទៅសម្របសម្រួល កុំឲ្យបិទផ្លូវធ្វេីដំណេីរ និងបំបែកក្រុមអាជីវកទាំងនោះហេីយ ដោយមិនអនុញាតិឲ្យមានការដាក់លក់លេីចិញ្ចេីមផ្លូវគ្មានសណ្ដាប់ធ្នាប់បន្តទៅទៀតនោះទេ ។ លោកអភិបាលខណ្ឌក៏បានបោសសម្អាតផ្លែឈើដែលប្រឡាក់ពេញកំណាត់ផ្លូវដោយខ្លួនឯងផ្ទាល់ ដើម្បីឲ្យផ្លូវខាងលើ ស្ថិតនៅក្នុងភាពប្រក្រតីឡើងវិញ ៕