ព័ត៌មានសន្តិសុខសង្គម

គ្រានតែសួរនាំមាន់មេបាត់ បុរសម្នាក់ស្ទុះវាយជនរងគ្រោះបណ្តាលឲ្យរងរបួសដួលសន្លប់!

ខេត្តបាត់ដំបង ៖ ហេតុការណ៍នេះកើតឡើងកាលពីយប់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១  នៅភូមិស្តី ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

មន្រ្តីនគរបាលព្រហ្មទណ្ឌស្រុក ឯកភ្នំបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ផាន ពិសាល ហៅ តុល ភេទប្រុស អាយុ ២៤ឆ្នាំ រស់នៅភូមិស្តី ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។

ចំណែកឯជនរងគ្រោះឈ្មោះ ឆាន ឈឿត ភេទប្រុស អាយុ ៥៧ឆ្នាំ រស់នៅ ក្បែរផ្ទះជនសង្ស័យខាងលើ ។

សាក្សីនៅជិតផ្ទះជនរងគ្រោះបានប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុ ជនរងគ្រោះបានបាត់មាន់មេចំនួន ០១ក្បាល ហើយប្រពន្ធជនរងគ្រោះឈ្មោះ សុះ សាន អាយុ ៤៤ឆ្នាំ ក៏បានទៅសួរនាំឈ្មោះ ផាន ពិសាល ហៅ តុល (ជនសង្ស័យ) អំពីបញ្ហាខ្លួនបាត់មាន់មេ ខណ:នោះជនសង្ស័យ ក៏មានកំហឹងហើយជេរប្រមាថ និងចូលទៅវាយជនរងគ្រោះបណ្តាលឲ្យរងរបួសដួលសន្លប់រួចក៏ដើរត្រឡប់ទៅផ្ទះខ្លួនវិញ។

ប្រភពដដែលបានឲ្យដឹងទៀតថា ក្រោយកើតហេតុក្រុមគ្រួសារបានដឹកជនរងគ្រោះទៅរុំរបួសនៅមន្ទីរពេទ្យនិងបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំព្រែកនរិន្ទ ហើយបន្ទាប់មកនៅថ្ងៃទី៣០ខែវិច្ឆិកាឆ្នាំ២០២១ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលនិងកម្លាំងនគរបាលព្រហ្មទណ្ឌស្រុកចុះទៅឃាត់ខ្លួនជនសង្ស័យរួចរៀបចំសំណុំរឿង បញ្ជូនទៅការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី ៕

កម្លាំងអធិការដ្ឋាននគរបាលស្រុកឯកភ្នំ ឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលធ្វើសកម្មភាពវាយទៅលើជនរងគ្រោះ បណ្តាលឲ្យរងរបួសបែកក្បាលផ្នែក ខាងក្រោយ ចំលើរង្វង់ភ្នែកខាងឆ្វេង (បែក) និងចំលើថ្ពាល់ផ្នែកខាងក្រោមភ្នែកស្តាំ (បែក) បណ្តាលឲ្យហូរឈាម និងដួលសន្លប់បាត់ស្មារតីនៅផ្ទះជនរងគ្រោះ។

adm

Leave a Reply

Your email address will not be published. Required fields are marked *