ភ្នំពេញៈ កាលពីពេលថ្មីៗនេះ អង្គការសង្គមស៊ីវិល និងប្រជាពលរដ្ឋមួយចំនួនតូចបានស្នើក្រសួងមហាផ្ទៃឲ្យមានចំណាត់ការផ្លូវច្បាប់លើបទល្មើស និងអំពើមិនគប្បីនានា ដែលប្រព្រឹត្តដោយបុគ្គលមានធនធាន និងមន្ត្រីរាជការសាធារណៈមួយចំនួន ក្នុងរយៈពេលកន្លងមក ព្រមទាំងស្នើឲ្យមានអន្តរាគមន៍សំដៅលុបបំបាត់វប្បធម៌និទណ្ឌភាព និងវប្បធម៌បន្ទោសជនរងគ្រោះ ដើម្បីគាំពារដល់ស្ត្រី និងយុត្តិធម៌សង្គម។ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានបញ្ជាក់ថា ក្នុងនាមជាស្ថាប័នអនុវត្តច្បាប់ ក្រសួងមហាផ្ទៃ តែងយកចិត្តទុកដាក់អនុវត្តជាប្រចាំនូវតួនាទីភារកិច្ច និងការទទួលខុសត្រូវ នៅក្នុងដែន សមត្ថកិច្ចដែលកំណត់ដោយច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ដោយគ្មានការរើសអើងចំពោះ ឋានៈបុគ្គលនៅក្នុងសង្គម ឬប្រភេទបទល្មើសណាមួយនោះឡើយ ក្នុងគោលដៅធ្វើយ៉ាងណាខិតខំថែរក្សា សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ជូនជាតិ និងប្រជាជនបានល្អប្រសើរ ក្នុងន័យ រួមចំណែកជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ប្រកបដោយនិរន្តរភាព ។ រាល់ករណីបទល្មើសដែលកើតមានកន្លងមក ទោះពាក់ព័ន្ធនឹងពលរដ្ឋទូទៅក្តី ឬកងកម្លាំងអនុវត្ត ច្បាប់ក្តី ក្រសួងមហាផ្ទៃតែងចាត់វិធានការយ៉ាងម៉ឹងម៉ាត់ ដោយគ្មានការលើកលែង ឬយោគយល់នោះឡើយ ជាក់ស្តែងក្នុងចំណោមទណ្ឌិត និងពិរុទ្ធជន ដែលត្រូវបានផ្តន្ទាទោស ក៏មានអតីតមន្ត្រីជាន់ខ្ពស់ជាច្រើន ផងដែរ ។ តាមរយៈការអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន នៅក្នុងឆ្នាំ២០២០កន្លងទៅនេះ ទោះបីជាប្រឈមមុខ នឹងស្ថានភាពនៃជំងឺកូវីដ-១៩ អាជ្ញាធរមានសមត្ថកិច្ច និងកងកម្លាំងអនុវត្តច្បាប់ នៅតែបន្តខិតខំ និងមាន […]
(ភ្នំពេញ)៖ ការរក្សាគម្លាត ការពាក់ម៉ាស់ ការកុំប្រមូលផ្តុំគ្នា គឺសុទ្ធតែជាវិធានសំខាន់ៗដែលដាក់ចេញដោយក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការចម្លងជំងឺកូវីដ១៩។ ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ បាននិងកំពុងពង្រីកអានុភាពនៃការចម្លងយ៉ាងស្រួចស្រាវ និងគួរឱ្យបារម្ភ។ មកដល់ពេលនេះរាជធានីភ្នំពេញ ខេត្តកណ្តាល ព្រះសីហនុ និងខេត្តសៀមរាបជាដើម សុទ្ធសឹងជាតំបន់ដែលក្រសួងសុខាភិបាល ប្រកាសអនុវត្តន៍កាតព្វកិច្ចពាក់ម៉ាស់ និងការរក្សាគម្លាត។ ប៉ុន្តែបើគេក្រឡេកទៅមើលពីការដឹកជញ្ជូនកម្មករ និយោជិតក្នុងវិស័យវេយណភណ្ឌវិញ ហាក់មិនទាន់បានអនុវត្តន៍វិធានការដែលដាក់ចេញដោយក្រសួងសុខាភិបាល ឬដើម្បីទប់ស្កាត់ការចម្លងគ្នានៅឡើយ។ ទាំងក្នុងរាជធានីភ្នំពេញ ខេត្តកណ្តាល និងបណ្តាខេត្តដែលមានការដឹកជញ្ជូនកម្មករ និយោជិតបម្រើការក្នុងវិស័យវេយណភណ្ឌ គេបានសង្កេតឃើញការដឹកជញ្ជូន នៅតែធ្វើដូចពេលមិនទាន់មានជំងឺកូវីដ១៩ផ្ទុះឡើងដដែល។ រូបភាពច្រើនសន្លឹកដែលជាទិដ្ឋភាពដឹកជញ្ជូនកម្មករ នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១នេះ គេបានឃើញការដឹកជញ្ជូននៅបញ្ច្រៀតគ្នា មិនមានការរក្សាគម្លាតអ្វីនោះឡើយ ហើយខ្លះទៀតក៏មិនមានពាក់ម៉ាស់ផងដែរ។ ការបន្តប្រកាន់ឥរិយាបថនៃការដឹកជញ្ជូនបែបនេះ គឺមានការព្រួយបារម្ភថា អាចនឹងមានហានិភ័យខ្ពស់ក្នុងចម្លងជំងឺកូវីដ១៩ នៅក្នុងចង្កោមកម្មករ។ បើទោះបីនៅតាមរោងចក្រ សហគ្រាស ត្រូវបានអនុវត្តវិធានការចាំបាច់មួយចំនួនដូចជាការរក្សាគម្លាត ការវាស់កម្តៅ លាងដៃនឹងអាល់កុលមុនចូលធ្វើការយ៉ាងណាក្តី តែបើការដឹកជញ្ជូនមានការបញ្ច្រៀតគ្នាបែបនេះ អាចនឹងប្រឈមនឹងការចម្លងជំងឺដដែល។ កម្មករ និយោជិត ជាកម្លាំងចលករដ៏សំខាន់សម្រាប់ការទ្រទ្រង់ដល់ដំណើរការរោងចក្រនានា ដែលកំពុងត្រដរដំណើរការច្រវ៉ាក់ផលិតកម្មរបស់ពួកគេក្នុងបរិបទកូវីដ១៩នេះ។ បើសិនកម្មករ និយោជិត ត្រូវវាយលុកដោយជំងឺកូវីដ១៩ ច្បាស់ណាស់ថា មិនត្រឹមតែកម្មករនោះទេ រងផលប៉ះពាល់ រោងចក្រ សហគ្រាស និងសេដ្ឋកិច្ចជាតិផងដែរ […]
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យលោកស្រី Mio Kawada អនុប្រធានអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព រាជធានីភ្នំពេញ នារសៀលថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤។ រូបថត៖ គល់ រ៉េននី