រាជធានីភ្នំពេញ ៖ យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឱ្យដឹងថា ករណី រំលោ.ភសម្លា.ប់ ដែលប្រព្រឹត្តនៅចំណុចចំការពោត ភូមិ១១ ឃុំចំការអណ្តូង ស្រុកចំការលើ ខេត្តកំពង់ចាម គឺមានដំណើររឿងហេតុថា នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១៨ : ៤០នាទី សមត្ថកិច្ចប៉ុស្តិ៍នគរបាលចំការអណ្តូង បានទទួលព័ត៌មានពីឈ្មោះ អាន សុខលីន ភេទស្រី អាយុ១៨ឆ្នាំ បានមករាយការណ៍ប្រាប់សមត្ថកិច្ចថា បានបាត់មិត្តភក្តិម្នាក់ (ជនរងគ្រោះ) ឈ្មោះ ឌីម ម៉េងជូរ ភេទស្រី ដែលចេញពីរៀនគួរជាមួយគ្នា ហើយត្រូវបានប្រទះឃើញដេកស្លា.ប់ នៅកន្លែងកើតហេតុ នៅចំណុចចំការពោតខាងកើត ចម្ងាយប្រហែល១៥០០ម៉ែត្រពី ភូមិ១១ ឃុំចំការអណ្តូង ស្រុកចំការលើ ខេត្តកំពង់ចាម ។
របាយការណ៍ដដែលបានឱ្យដឹងថា បន្ទាប់មកសមត្ថកិច្ចយើងខ្ញុំ បានចុះទៅដល់កន្លែងកើតហេតុ យើងបានបង្កើតគណៈកម្មការពិនិត្យសាកស.ព គឺពិតជាករណីរំលោ.ភសម្លា.ប់ពិតមែន ដោយនៅលើខ្លួនប្រាណជនរងគ្រោះមានស្នាមច្របាច់.ក និងវាយលើផ្ទៃមុខរបស់ជនរងគ្រោះ នៅត្រង់ប្រដា.ប់ភេ.ទមានធ្លាក់ឈា.ម ហើយរកឃើញស្បែកជើងបុរសចំនួន០១គូ នៅក្រោមស.ព នៅចម្ងាយប្រហែល៥ម៉ែត្រ ពីស.ព មានម៉ូតូ០២គ្រឿង ម៉ាកហុងដា សេ១២៥ ស៊េរី២០១៥ ពាក់ផ្លាកលេខ : ភ្នំពេញ 1SC-2474 លេខតួ និងលេខម៉ាស៊ីន 9216114 ជារបស់ជនរងគ្រោះ និងមួយគ្រឿងទៀត ម៉ាកហុងដា សេ១២៥ ឡើងតែម២០១៥ ពាក់ស្លាកលេខ : ភ្នំពេញ1K-0961 លេខតួ និងលេខម៉ាស៊ីន 0002473 ដែលយើងសង្ស័យថា ជាម៉ូតូរបស់ជនល្មើស ។
បន្ទាប់ពីកំណត់អត្តសញ្ញណជនល្មើសរួចមក ឧត្តមសេនីយ៍ទោ ឯម កុសល បានចាត់អោយកម្លាំងជំនាញ ដឹកនាំដោយវរសេនីយ៍ឯក ចាន់ ហោ អនុប្រធានផែនព្រហ្មទណ្ឌ នៃស្នងការស្នងការដ្ឋាននគរបាលខេត្ត ដឹកនាំកម្លាំងការិយាល័យនគរបាលបច្ចេកទេសវិទ្យាសាស្ត្រ និងការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ និងជំនាញស្រុក បើកកិច្ចប្រតិបត្តិការស្រាវជ្រាវរកមុខសញ្ញា ដែលបានគេចខ្លួន ។
ផ្អែកតាមការស្រាវជ្រាវសមត្ថកិច្ចជំនាញ កំណត់បានថា ជនសង្ស័យមានឈ្មោះ ម៉ាប់ កំសត់ ហៅអាលាន ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិ-ឃុំ ជាមួយគ្នា បានធ្វើសកម្មភាព ខណៈពេលដែលជនរងគ្រោះកំពុងធ្វើដំណើរពីសាលារៀនត្រឡប់មកផ្ទះវិញ លុះដល់ចំណុចកើតហេតុនៅព្រៃចំការពោត ។
សមត្ថកិច្ចជំនាញ បានបន្តការស្រាវជ្រាវស្វែងរកជនសង្ស័យខាងលើ ឈានដល់ការឃាត់ខ្លួនបាននៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ១៤:១៥នាទីរសៀល នៅចំណុចក្នុងព្រៃចំការក្រោយវត្ត មណ្ឌលវិប្បសនា ស្ថិតក្នុងភូមិប៉ាង ឃុំជនាង ស្រុកតាំងគោក ខេត្តកំពង់ធំ ។
តាមចម្លើយបឋម ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាព រំលោ.ភ និងសម្លា.ប់ ហើយយកទូរស័ព្ទជនរងគ្រោះទៅលក់នៅភ្នំពេញ បានតម្លៃម្ភៃម៉ឺនរៀល យកទៅទិញខោអាវ ហើយជិះឡានត្រឡប់មកស្រុកវិញ ។
សមត្ថកិច្ចនគរបាលស្រុកចំការលើ ខេត្តកំពង់ចាម បានឱ្យដឹងថា ជនសង្ស័យមួយរូបត្រូវបានឃាត់ខ្លួន ពាក់ព័ន្ធនឹងករណីរំលោ.ភសម្លា.ប់យ៉ាងព្រៃ.ផ្សៃលើយុវតីសិស្សសាលាវ័យក្មេងមួយរូប ។
លោកខ្លូត ហ៊ន់ អធិការរងស្រុកចំការលើ បានថ្លែងប្រាប់សារព័ត៌មាន ថា នារសៀលម៉ោង ៤ ថ្ងៃនេះ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យមួយរូប ហើយករណីនេះទៀតសោត ជនដែលរំលោ.ភសម្លា.ប់អ្នករងគ្រោះដែលជាសិស្សថ្នាក់ទី១២ គឺមានតែម្នាក់ប៉ុណ្ណោះ ។
នារសៀលថ្ងៃនេះ សមត្ថកិច្ចជំនាញ កំពុងកសាងសំណុំរឿងតាមនីតិវិធីបញ្ជូនទៅតុលាការ ។
លោក អ៊ិត និត្យ មេឃុំចំការអណ្តូង បានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ ឌីម អេងជូ កើតឆ្នាំ ២០០៥ ជាសិស្សថ្នាក់ទី ១២ គឺត្រូវបានក្រុមជនល្មើសចាប់រំលោ.ភសម្លា.ប់នៅវេលាម៉ោង ៥ ល្ងាច នាថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០២១។ ជនរងគ្រោះ រស់នៅជាមួយជីដូន កំព្រាឪពុក (ស្លា.ប់) និងម្តាយ កំពុងធ្វើការនៅប្រទេសថៃ ។