ខេត្តកំពង់ធំ លោកតាន់ម៉េងឆាង ប្រធានការិយាល័យ ផលិតកម្ម បសុព្យាបាល សត្វ ខេត្តកំពង់ធំ សហការជាមួយ ក្រុមហ៊ុនស៊ី ភី ចុះពិនិត្យ សុខភាពបក្សី និងការថែទាំ របស់អាជីវករ នៅឃុំជ្រាប់ ស្រុកសន្ទុក ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី 6 ខែវិច្ឆិកា ឆ្នាំ 2020.។
លោកតាន់ ម៉េងឆាង បានមានប្រសាសន៍ថា មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ធំក៏ដូចជា ការិយាល័យផលិតកម្មបសុព្យាបាលសត្វខេត្តកំពង់ធំតែងតែ ដឹកនាំមន្ត្រីនៃការិយាល័យចុះត្រួតពិនិត្យសុខភាពបក្សី នៅតាមការដ្ឋានចិញ្ចឹមមាន់ តាមការស្នើសុំ របស់ក្រុមហ៊ុនស៊ីភី តាមរយៈច្រកចេញចូលតែមួយ។
លោកតាន់ ម៉េងឆាង ប្រធានការិយាល័យផលិតកម្មបសុព្យាបាលសត្វខេត្តកំពង់ធំ បានបន្តថាជានិច្ចកាលតែងតែយកចិត្តទុកដាក់ចំពោះ ការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ដោយស្របតាមយុត្តិសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជារដ្ឋបាលខេត្តតាមរយៈច្រកចេញចូលតែមួយ ដែលបានជំរុញសេវាកម្មឆាប់រហ័ស ក្នុងការចរាចរដឹកជញ្ជូនឬលក់ចេញទៅទីផ្សារ ក្រោយពីបានពិនិត្យសុខភាពសត្វពីជំនាញ លទ្ធផលដែលអាចទទួលយកបានដោយសារគុណភាពមាន់ សុខភាពល្អ បរិស្ថាន អនាម័យ ។
លោកថូ ស៊ីថាន ម្ចាស់កសិដ្ឋានចិញ្ចឹមមាន់បានឲ្យដឹងថា បានចិញ្ចឹមមាន់2រោង ក្នុងមួយរោងអាចលក់លាមកមាន់បានចំណូលមួយលានបួនសែនរៀលក្នុងមួយវគ្គ ចំណែករយៈពេលនៃការចិញ្ចឹមមាន់ ចន្លោះពី 60 ថ្ងៃទៅហុកសិបប្រាំថ្ងៃ ដូច្នេះទម្ងន់មាន់មានទម្ងន់ដល់ទៅ 1 គីឡូ 7 ខាំ ហើយអាចលក់ចេញក្នុង ក្នុងមួយលើកបានដល់ទៅ 16000 ក្បាល។
លោកតាន់ ម៉េងឆាង បានបញ្ជាក់ថាការចុះត្រួតពិនិត្យសុខភាពសត្វ បានធ្វើឡើងគ្រប់កសិដ្ឋានទាំងអស់ក្នុងគោលបំណងការពារទប់ស្កាត់ បទល្មើសផ្សេងៗដូចជាកសិដ្ឋានពុំមានមាន់ចិញ្ចឹម តែសុំលិខិតដឹកជញ្ជូនបានចេញដោយយកមាន់ពីខាងក្រៅទៅលក់នៅទីផ្សារ នាំឲ្យមានករណីឆ្លងរោគពីបក្សី ដោយយោងតាម ការណែនាំរបស់ក្រសួង កសិកម្មរុក្ខាប្រមាញ់និងនេសាទអនុញ្ញាតឲ្យបងប្អូនចេញលិខិត ពិនិត្យ សុខភាព
មុនពេលដឹកជញ្ជូនមាន់ចេញពីការដ្ឋានដោយមិនគិតសេវា ក្នុងនោះរាជរដ្ឋាភិបាលក៏ដូចជាក្រសួងកសិកម្មបានលើកទឹកចិត្តឲ្យប្រជាកសិករ ដែលប្រកបមុខរបរចិញ្ចឹមមាន់ ដោយលើកលែងការបង់ពន្ធ ក្នុងនោះក៏មានការសំណូមពរពីជំនាញម្ចាស់កសិដ្ឋានសំអាតអនាម័យ ជុំវិញរោងទាំងការដាក់មាន់ ដាក់កូនមាន់ចេញចូលនិងហាមមិនឲ្យមនុស្សដែលមានការពាក់ព័ន្ធ ឬមិនមានប្រភពមកក្នុងកសិដ្ឋានដែលបណ្ដាលឱ្យឆ្លងមេរោគ ទីពីរក្រុមហ៊ុនcp រាល់ការនាំកូនបានចូលត្រូវមានលិខិតបញ្ជាក់ពីសុខភាពសត្វ និងប្រភពច្បាស់លាស់ពីដើមកំណើតនៃសត្វ៕