ព័ត៌មាន

មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះសីហនុ បើកចែកអាវរងា ជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនយោធិន

————————
នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ ឧត្តមសេនីយ៍ត្រី នូវ សំអុល មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះសីហនុ អញ្ជើញបើកចែកអាវរងា ដែលជាអំណោយរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនយោធិនគ្រប់បណ្តាអង្គភាពចំណុះ តំបន់ប្រតិបត្តិការសឹករងព្រះសីហនុ ។
ក្នុងឱកាសនេះដែរ លោកមេបញ្ជាការ បានផ្តល់ឱវាទដល់យោធិន ត្រូវដឹងគុណនូវវីរភាព និងទឹកចិត្តដ៏ប្រពៃមិនអាចកាត់ថ្លៃបានរបស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលសម្តេចទាំងទ្វេបានលះបង់សាច់ស្រស់ឈាមស្រស់ ប្រើជីវិតជាដើមទុន ដើម្បីរំដោះជីវិតប្រជាជនពីការសម្លាប់រង្គាល នៅក្នុងរបបខ្មៅងងឹត ហើយដឹកនាំនាវាកម្ពុជាឲ្យបានរីកចម្រើនគ្រប់វិស័យរហូតបច្ចុប្បន្ន។
លោកបន្តថា សម្តេចទាំងទ្វេ ក៏តែងតែយកចិត្តទុកដាក់ខ្ពស់អំពីសុខទុក្ខកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដោយបានផ្តល់អាវរងានៅរដូវរងា និងបានផ្ដល់អាវភ្លៀងនៅរដូវធ្លាក់ទឹកភ្លៀង ព្រមទាំងបានដោះស្រាយបញ្ហាជូនយោធិនគ្រប់កាល:ទេស:។
លោកបានបន្ថែមថា ដូច្នេះពួកយើងជាកងកម្លាំងត្រូវតែដឹងគុណសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងគាំទ្រសម្តេចតេជោ ជានាយករដ្ឋមន្ត្រីគ្រប់ៗអាណត្តិ និងប្រកាសការពារដាច់ខាត នាយករដ្ឋមន្ត្រីស្របច្បាប់ ដែលបានបោះឆ្នោតដោយប្រជាពលរដ្ឋ៕
adm

Leave a Reply

Your email address will not be published. Required fields are marked *