ឧត្តរមានជ័យ៖មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តឧត្តរមានជ័យផ្សព្វផ្សាយបច្ចេកទេសថ្មីដល់កសិករដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុហៅកាត់ថា(ASPIRE)របស់ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ។ដែលមានការគាំទ្រថវិកាពីរាជរដ្ឋាភិបាលកម្ពុជានិងពីIFADដែលនឹងមានកសិករទទូលបានផលជិត១.០០០នាក់ទូទាំងខេត្ត។
Related Articles
សម្ដេចតេជោ ៖ បើអ៉ីស្រាអែល មិនតម្រូវឱ្យយើងចាកចេញពីប្រទេសគេនោះទេ យើងនៅតែបន្តរស់នៅជាមួយប្រជាជនអ៉ីស្រាអែល
សម្ដេចតេជោ ៖ បើអ៉ីស្រាអែល មិនតម្រូវឱ្យយើងចាកចេញពីប្រទេសគេនោះទេ យើងនៅតែបន្តរស់នៅជាមួយប្រជាជនអ៉ីស្រាអែល យើងមិនរត់ចោលប្រជាជនអ៉ីស្រាអែលនោះទេ។ ហើយប្រសិនបើអ៉ីស្រាអែល តម្រូវឱ្យយើងជម្លៀសនិស្សិតជាង ៤០០នាក់ចេញ កម្ពុជាក៏មិនខ្លាចនឹងចំណាយថវិកាជួលយន្តហោះពិសេស ដើម្បីទៅដឹកនិស្សិតទាំងនោះៗឡើយ។
សមត្ថកិច្ចខេត្តកណ្តាល គ្រប់គ្រងស្ថានភាពឆេះ នៅតំបន់សេដ្ឋកិច្ចពិសេស(7NG) រលត់ទាំងស្រុងហើយ
ខេត្តកណ្តាល ៖ កម្លាំងជំនាញសណ្ដាប់ធ្នាប់ស្រុកខ្សាច់កណ្ដាល បានប្រើរថយន្តពន្លត់អគ្គិភ័យស្រុកខ្សាច់ កណ្ដាល០១គ្រឿង និងរថយន្តទឹក(7NG) ចំនួន០២គ្រឿង ដោយប្រើប្រាស់ទឹកអស់ចំនួន២៥គូប ទើបរលត់ទាំងស្រុង ។ គួររំលឹកថា នៅព្រឹកថ្ងៃទី២៤ ខែមិនា ឆ្នាំ២០២១ វេលា៨និង០០នាទី ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេស(7NG) ភូមិវិហារសួគ៌ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល មានករណី ឆេះរោងចក្រខ្សែភ្លើងឃ្យុងស៊ីង ដែលមានបណ្ដោយ១២០ម៉ែត្រ ទទឹង ៨០ម៉ែត្រ ។ ភ្លើងបានឆាបឆេះពីរោងបាយកម្មករទំហ៊ំបណ្ដោយ៨០ម៉ែត្រ និងទទឹង១៥ម៉ែត្រ ។ បន្ទាប់ពីមានការឆាបឆេះ លោក ប៊ុន ផេង អភិបាលស្រុកខ្សាច់កណ្ដាល ដឹកនាំបញ្ជាផ្ទាល់ រួមទាំងលោក អ៊ុ ចន ប្រធានក្រុមប្រឹក្សាស្រុកខ្សាច់កណ្ដាល និងអាជ្ញាធរភូមិឃុំ និងកងរាជអាវុធហត្ថនិងនគរបាលប៉ុស្តិ៍វិហារសួគ៌ រួមទាំងកម្មកររោងចក្រផងដែរ ។ ករណីនេះបណ្ដាលអោយមានកម្មករ០១នាក់ រងរបួសស្រាល ឈ្មោះ ភឹម រដ្ឋា ភេទប្រុសអាយុ២៤ឆ្នាំ រស់នៅភូមិព្រៃចាស់ឃុំវិហារសួគ៌ស្រុកខ្សាច់កណ្ដាល។ ជាម្មករផ្នែកជាងខូចខាតសំភារះមាន ម៉ាស៊ីនភ្លើងធំចំនួន០១គ្រឿ ម៉ាស៊ីនស្កេនក្រយ៉ៅដៃ១៥គ្រឿង តុបាយ […]
ថ្នាក់ដឹកនាំខេត្តព្រះសីហនុ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសមុខតំណែងមន្ត្រីរាជការសាលាខេត្ត
ព្រឹកថ្ងៃសុក្រ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញជាគណៈអធិបតីក្នុងពិធីប្រកាសមុខតំណែងមន្ត្រីរាជការសាលាខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកស្រីអភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត លោកនាយក នាយករងទីចាត់ការ និងប្រធានការិយាល័យចំណុះសាលាខេត្តព្រះសីហនុ ។ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ មាន ប្រសាសន៍ថា ការប្រកាសមុខតំណែងមន្ត្រីរាជការសាលាខេត្តនាពេលនេះ គឺជាការសម្រួលមន្ត្រីរាជការក្នុងសាលាខេត្តព្រះសីហនុ ដែលបានបំពេញការងារដោយយកចិត្តទុកដាក់ ការទទួលខុសត្រូវពិសេសការពិនិត្យលទ្ធផលការងារ លក្ខខណ្ឌមន្ត្រីក្នុងអង្គភាពខេត្ត ម្យ៉ាងទៀតការតំឡើងតួនាទីនាយកទីចាត់ការរដ្ឋបាល ជានាយករងរដ្ឋបាលសាលាខេត្តព្រះសីហនុ ។ ប្រធានអង្គភាពច្រកចេញ-ចូលតែមួយ ជានាយកទីចាត់ការរដ្ឋបាល និងលោកស្រីនាយករងទីចាត់ការធនធានមនុស្ស ជាប្រធានអង្គភាពច្រកចេញ-ចូលតែមួយសាលាខេត្តព្រះសីហនុ ។ ឯកឧត្តម គួច ចំរើន បន្តថារដ្ឋបាលខេត្ត ក៏ដូចជាក្រុមប្រឹក្សាខេត្ត បានពិនិត្យនិងសម្រេចធ្វើការផ្លាស់ប្តូរភារកិច្ច ប្រកាសមុខតំណែងដោយផ្អែកលើលក្ខណៈសម្បត្តិ និងតម្រូវការចាំបាច់ក្នុងការបំពេញការងាររបស់មន្ត្រីរាជការសាលាខេត្តព្រះសីហនុ ។ ឯកឧត្តម អភិបាលខេត្ត បានបញ្ជាក់ថា ដោយពិនិត្យឃើញ ថាការកែសម្រួលមន្ត្រីរាជការសាលាខេត្ត ដើម្បីភាពជោគជ័យសម្រាប់អង្គភាពរបស់យើង […]
Hi, this is a comment.
To get started with moderating, editing, and deleting comments, please visit the Comments screen in the dashboard.
Commenter avatars come from Gravatar.