ព័ត៌មាន

មន្ត្រី​មន្ទីរ​សាធារណការ​បញ្ជាក់ ពី​សកម្មភាព​ការងារ​ ថែទាំ​ផ្លូវ​ក្នុង​ខេត្ត​និង​ផ្លូវជាតិ​

ព្រះវិហារ​៖​មន្ត្រី​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​បានបញ្ជាក់​ពី​សកម្មភាព​ការងារ​ថែទាំ​ផ្លូវ​ក្នុង​ខេត្ត​,​ថែទាំ​ផ្លូវជាតិ​កៀរ​សម្រួល​ជួសជុល​និង​ថែទាំ​បង្គោល​សុវត្ថិភាព​របស់​មន្ទីរ​កាលពីពេល​កន្លងទៅ​ក្នុង​ខែឧសភា​ឆ្នាំ​២០២០​នេះ​មានដូចជា​៖

១,​សកម្មភាព​ក្រុមការងារ​ថែទាំ​ផ្លូវជាតិ​លេខ​៩៥(​ក្រាល​កៅស៊ូ​DBST)​ដែលមាន​ប្រវែង​៥៩,១​គម​ចាប់ពី​​បំបែក​ផ្លូវជាតិ​លេខ​៩ ស្រុក​ឆែប ដល់ ភ្នំ​ដែក ស្រុក​រវៀង ខេត្តព្រះវិហារ​។​បាន​ស្រោច​កៅស៊ូ​សៀ​ល​ស្នាម​ប្រេះ​ស្រុត​នៅ​គម​54+500​ដល់​គម​57+200​សម្រេចបាន​លទ្ធផល​350​ម៉ែត្រការ៉េ​ស្ថិតក្នុង​ស្រុក​រវៀង ខេត្តព្រះវិហារ​។​
២,​សកម្មភាព​ជួសជុល និង​ថែទាំ​បង្គោល​សុ​វត្តិភាព ផ្លូវជាតិ​លេខ​64 ចន្លោះ គម 73+000 ដល់ គម 112+000 ស្ថិតក្នុង​ស្រុក​គូលែន ខេត្តព្រះវិហារ​។​៣.សកម្មភាព​ក្រុមការងារ​ថែទាំ​ផ្លូវ​ខេត្ត​លេខ 2627 (​ក្រាល​ល្បាយ​ថ្មភ្នំ​) ដែលមាន​ប្រវែង ១៣,៨​គម ចាប់ពី​គ​១ ដល់ ភូមិ​អង្គ្រង ស្ថិតក្នុង​ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ​។​បាន​កៀរ​សម្រួល​ផ្លូវ​និង​ថែម​ល្បាយ​ថ្មភ្នំ​សម្រេចបាន​លទ្ធផល​3.0​គម​សរុប​រួម​សម្រេចបាន​ប្រវែង 6.5​គម ស្ថិតក្នុង​ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ​៕

Leave a Reply

Your email address will not be published. Required fields are marked *