គួររំលឹកថា នៅព្រឹកថ្ងៃទី២៤ ខែមិនា ឆ្នាំ២០២១ វេលា៨និង០០នាទី ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេស(7NG) ភូមិវិហារសួគ៌ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល មានករណី ឆេះរោងចក្រខ្សែភ្លើងឃ្យុងស៊ីង ដែលមានបណ្ដោយ១២០ម៉ែត្រ ទទឹង ៨០ម៉ែត្រ ។ ភ្លើងបានឆាបឆេះពីរោងបាយកម្មករទំហ៊ំបណ្ដោយ៨០ម៉ែត្រ និងទទឹង១៥ម៉ែត្រ ។
បន្ទាប់ពីមានការឆាបឆេះ លោក ប៊ុន ផេង អភិបាលស្រុកខ្សាច់កណ្ដាល ដឹកនាំបញ្ជាផ្ទាល់ រួមទាំងលោក អ៊ុ ចន ប្រធានក្រុមប្រឹក្សាស្រុកខ្សាច់កណ្ដាល និងអាជ្ញាធរភូមិឃុំ និងកងរាជអាវុធហត្ថនិងនគរបាលប៉ុស្តិ៍វិហារសួគ៌ រួមទាំងកម្មកររោងចក្រផងដែរ ។
ករណីនេះបណ្ដាលអោយមានកម្មករ០១នាក់ រងរបួសស្រាល ឈ្មោះ ភឹម រដ្ឋា ភេទប្រុសអាយុ២៤ឆ្នាំ រស់នៅភូមិព្រៃចាស់ឃុំវិហារសួគ៌ស្រុកខ្សាច់កណ្ដាល។ ជាម្មករផ្នែកជាងខូចខាតសំភារះមាន ម៉ាស៊ីនភ្លើងធំចំនួន០១គ្រឿ ម៉ាស៊ីនស្កេនក្រយ៉ៅដៃ១៥គ្រឿង តុបាយ កៅអី កង្ហាមួយចំនួន។
ម្ចាស់រោងចក្រឈ្មោះ ចាង សាងហូ ភេទ ប្រុស អាយុ ៤៦ឆ្នាំ (ជាជនជាតិកូរ៉េខាងត្បូង) ដែលកម្មកររោងចក្រមានចំនួន១៦៧៥នាក់ស្រី១៣១៨នាក់ ដែលកពុងធ្វើការងារ។
ការសន្និដ្ឋាន ដោយសារឆ្លងចរន្តអគ្គិសនី នៅក្បែររោងបាយហើយបានឆាបឆេះផ្នែករោងម៉ាស៊ីន រហូតដល់រោងបាយតែមិនឆេះចូលកន្លែងកម្មករធ្វើការឡើយ៕