អន្តរជាតិ៖អ្នកផ្តល់សេវាផ្លូវភេទរាប់ម៉ឺននាក់នៅប្រទេសថៃមិនទទួលបានជំនួយសង្គ្រោះពីរដ្ឋាភិបាលទេ ក្នុងអំឡុងពេលបិទប្រទេសដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩នេះ។ទោះជាពួកគេធ្លាប់បានចូលរួមជួយឱ្យវិស័យទេសចរណ៍របស់ថៃរីកដុះដាលខ្លាំងក្តី។ ស៊ូផានី ពង់រឿងផាន នាយកគំរោង”សមភាពជេនឌ័រនិងការរាប់បញ្ចូលក្នុងសង្គម “នៅកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ បាននិយាយថា ការអង្កេតរបស់ទីភ្នាក់ងាររបស់លោកស្រីបង្ហាញថា«អ្នករកស៊ីផ្លូវភេទដល់ទៅ២០០.០០០នាក់នៅថៃបានបាត់បង់ការងារភ្លាមៗ នៅពេលរដ្ឋាភិបាលបញ្ជាឱ្យបិទទីតាំងជីវិតរាត្រី កាលពីចុងខែមីនាដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ១៩។ តែរដ្ឋាភិបាលមិនបានធ្វើគ្រប់គ្រាន់ដើម្បីគាំទ្រក្រុមមនុស្សប្រភេទនេះ និងសេចក្តីត្រូវការបន្ទាន់របស់ពួកគេទេ។ពួកគេមិនទទួលបានការជួយឧបត្ថម្ភដោយសារពួកគេមិនជាកម្មករផ្លូវការនិងស្របច្បាប់នៅថៃ…ពួកគេគួរត្រូវបានចាត់បញ្ចូលក្នុងក្រុមដូច អ្នកផ្តល់សេវានិងវិជ្ជាជីវៈផ្សេងទៀតដែរ»។ សូមបញ្ជាក់ថា ថៃល្បីខាងអ្នកដំណើរទៅពីប្រទេសផ្សេងៗដើម្បីស្វែងរកសេវាសិច ឬទេសចរណ៍សិច។យោងតាមអង្គការEmpower Foundationដែលគាំទ្រសិទ្ធិអ្នកប្រកបរបររកស៊ីផ្លូវភេទនៅថៃ។ បណ្តាទីតាំងកម្សាន្តសប្បាយនៅក្នុងប្រទេសនេះកើបចំណូលប្រមាណ៦,៤ពាន់លានដុល្លារក្នុងមួយឆ្នាំ។ពួកអ្នករកស៊ីផ្លូវភេទរួមបង្កើតផលិតផលសរុបក្នុងស្រុក៤ទៅ១០ភាគរយ។ របាយការណ៍មិនផ្លូវការនិយាយថា អ្នកផ្តល់សេវាសិចនៅថៃអាចរកបាន៥ពាន់បាត(១៥០ដុល្លារ)ក្នុងមួយយប់ ជិត២០ដងនៃប្រាក់ឈ្នួលអប្បរមានៃថៃ(៣០០បាត ឬ៩ដុល្លារ)ក្នុងមួយថ្ងៃ៕
Author: admin
ម្ហូបខ្មែរគ្រប់មុខនឹងវត្តមាននៅក្នុងអាហារដ្ឋាន យីហោស្រីពេជ្រ នៅស្រុកគូលែនពីពេលនេះតទៅ
ខេត្តព្រះវិហារ៖អាហារដ្ឋានយីហោស្រីពេជ្រនឹងចាប់បើកលក់ទទួលស្វាគមន៏អតិថិជនចាប់ពីថ្ងៃនេះតទៅហើយ។ដោយក្នុងនោះនិងមានមុខម្ហូបខ្មែរគ្រប់មុខដែលជាស្នាដៃដ៏ប៉ិនប្រសព្វរបស់មេចុងភៅដ៏ចំណានដែលធ្លាប់មានបទពិសោធន៏ដ៏ល្បីជាច្រើនឆ្នាំមកហើយ។អាហារដ្ឋានយីហោស្រីពេជ្រនេះស្ថិតក្នុងភូមិថ្នល់បែកឃុំថ្មីស្រុកគូលេនខេត្តព្រះវិហារ។ ចំពោះមុខម្ហូបដែលជាស្នាដៃដ៏ប៉ិនប្រសប់នេះមាននៅអាហារដ្ឋានយីហោស្រីពេជ្ររួមមានដូចជា,ឡុកឡាក់សាច់គោ,ឡុកឡាក់សាច់គោពងទា,ឆាស្ពៃជូរ,សម្លរម្ជូរខ្ទិះគ្រឿងក្នុងសាច់គោ,មច្ចាប្រលែងគុម្ពម្អមស្រែ,ម្រះស្ងោរសាច់ជ្រូក,ឆាជូរអែមឆ្អឹងជំនីជ្រូក,ត្រីតាអោនឬត្រីឆ្លូញស្រែចៀន,ត្រីប្រម៉ាពងទាចៀន,ស្ងោជ្រកត្រីរ៉សស្រែ,ស្ងោជ្រក់សាច់គោ,ស្ងោរជ្រក់មាន់ស្រែ,។ជាមួយនោះមានម្ហូបកុម្ម៉ងគ្រប់មុខទៅតាមតម្រូវការនិងចំណង់ចំណូលចិត្តរបស់អតិថិជន។ សូមបញ្ជាក់ថាទីតាំងអាហារដ្ឋានស្រីពេជ្រយើងខ្ញុំមានទីតាំងស្ថិតតាមបណ្តោយផ្លូវជាតិលេខ៦២បេពីខេត្តព្រះវិហារឆ្ពោះទៅកាន់តំបន់រម្មនីយដ្ឋានប្រវត្តិសាស្ត្រប្រាសាទព្រះវិហារស្ថិតក្នុងភូមិថ្នល់បែក ឃុំថ្មី ស្រុកគូលេនខេត្តព្រះវិហារ។ បញ្ជាក់បើអថិតិជនអញ្អើញមកពីខេត្តព្រះវិហារតាមបណ្តោយផ្លូវជាតិលេខ៦២ត្រង់ទៅប្រាសាទព្រះវិហារហួសផ្លូវបំបែកឆ្ពោះទៅកាន់ស្រុកគូលែនប្រហែល៥០ម៉ែតនៅខាងស្ដាំដៃនឹងឃើញទីតាំងអាហារដ្ឋានរបស់យើងខ្ញុំនឹងរង់ចាំទទួលស្វាគមន៏ដោយក្តីសោមនស្សរីករាយ។ ដោយចាប់ទទួលទ្រង់ឯកឩត្តមបងប្អូនពុកម៉ែដោយចាប់ពីម៉ោង៦ព្រឹករហូតដល់ម៉ោង១០យប់ជារៀងរាល់ថ្ងៃហើយបើទ្រង់ឯកឩត្តមលោកលោកស្រីពុកម៉ែបងប្អូនអញ្ជើញមកពីខាងស្រុកជាំក្សាន្តឆ្ពោះទៅកាន់ខេត្តព្រះវិហារវិញនោះគឺអាហារដ្ឋានស្រីពេជ្រយើងខ្ញុំនឹងនៅខាងឆ្វេងដៃរបស់ទ្រុងឯកឩត្តមពុកម៉ែបងប្អូននឹងនៅទល់មុខផ្ទះវីងវេរលុយតែម្តង។ គួរបញ្ជាក់ថាសម្រាប់មុខម្ហូបដែលអថិតិជនកុម្ម៉ងមុខម្ហូបដោយហូបម្នាក់១ចម្អែតសម្រាប់មុខម្ហូប១មុខហើយសម្រាប់មនុស្សម្នាក់គឺអស់ត្រឹមតែ១ម៉ឺនរៀលតែប៉ុណ្ណោះដោយឡែកសម្រាប់អាហារសម្រន់ពេលព្រឹកគឺមានដូចជាគុយទាវសាច់គោ,គុយទាវសាច់ជ្រូក,បាយសាច់មាន់,បាយសាច់ជ្រូក,មុខម្ហូបផ្សេងៗទៀតគឺចំណាយអស់តែក្នុងម្នាក់ត្រឹម៦.០០០រៀលប៉ុណ្ណោះលោកអ្នកអាចពិសារបានមួយចម្អែត៕
មន្ត្រីមន្ទីរសាធារណការបញ្ជាក់ ពីសកម្មភាពការងារ ថែទាំផ្លូវក្នុងខេត្តនិងផ្លូវជាតិ
ព្រះវិហារ៖មន្ត្រីមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបានបញ្ជាក់ពីសកម្មភាពការងារថែទាំផ្លូវក្នុងខេត្ត,ថែទាំផ្លូវជាតិកៀរសម្រួលជួសជុលនិងថែទាំបង្គោលសុវត្ថិភាពរបស់មន្ទីរកាលពីពេលកន្លងទៅក្នុងខែឧសភាឆ្នាំ២០២០នេះមានដូចជា៖ ១,សកម្មភាពក្រុមការងារថែទាំផ្លូវជាតិលេខ៩៥(ក្រាលកៅស៊ូDBST)ដែលមានប្រវែង៥៩,១គមចាប់ពីបំបែកផ្លូវជាតិលេខ៩ ស្រុកឆែប ដល់ ភ្នំដែក ស្រុករវៀង ខេត្តព្រះវិហារ។បានស្រោចកៅស៊ូសៀលស្នាមប្រេះស្រុតនៅគម54+500ដល់គម57+200សម្រេចបានលទ្ធផល350ម៉ែត្រការ៉េស្ថិតក្នុងស្រុករវៀង ខេត្តព្រះវិហារ។ ២,សកម្មភាពជួសជុល និងថែទាំបង្គោលសុវត្តិភាព ផ្លូវជាតិលេខ64 ចន្លោះ គម 73+000 ដល់ គម 112+000 ស្ថិតក្នុងស្រុកគូលែន ខេត្តព្រះវិហារ។៣.សកម្មភាពក្រុមការងារថែទាំផ្លូវខេត្តលេខ 2627 (ក្រាលល្បាយថ្មភ្នំ) ដែលមានប្រវែង ១៣,៨គម ចាប់ពីគ១ ដល់ ភូមិអង្គ្រង ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។បានកៀរសម្រួលផ្លូវនិងថែមល្បាយថ្មភ្នំសម្រេចបានលទ្ធផល3.0គមសរុបរួមសម្រេចបានប្រវែង 6.5គម ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ៕
ជំនាញផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដល់ កសិករធន់នឹងការប្រែប្រួលអាកាសធាតុ
ឧត្តរមានជ័យ៖មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តឧត្តរមានជ័យផ្សព្វផ្សាយបច្ចេកទេសថ្មីដល់កសិករដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុហៅកាត់ថា(ASPIRE)របស់ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ។ដែលមានការគាំទ្រថវិកាពីរាជរដ្ឋាភិបាលកម្ពុជានិងពីIFADដែលនឹងមានកសិករទទូលបានផលជិត១.០០០នាក់ទូទាំងខេត្ត។