ព័ត៌មានអន្តរជាតិ

លោក បៃដិនបដិសេធ លោកស៊ីជីនពីង បដិសេធសំណើរប្រជុំ

យោងតាមសារព័ត៌មាន រ៉យទ័រ បានចេញផ្សាយថាWASHINGTON,​ (Reuters)​ -​ កាលពី​ថ្ងៃ​អង្គា​រ៍​ ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក​ Joe​ Biden​ បាន​បដិសេធ​នូវ​របាយការណ៍​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​ដែល​បាន​លើក​ឡើង​ថា​ សម​ភាគី​ប្រធានាធិបតី​ប្រទេស​ចិន​លោក​ Xi​ Jinping​ កាលពី​ស​ប្តា​ហ៍​មុន​បាន​បដិសេធ​ការ​អញ្ជើញ​ពី​ប្រធានាធិបតី​លោក​ Joe​ Biden​ សម្រាប់​កិច្ចប្រជុំ​ផ្ទាល់​ ។​ ​កាសែត​ Financial​ Times​ បាន​ដកស្រង់​សម្តី​មនុស្ស​មួយ​ចំនួន​ដែល​បាន​រៀបរាប់​សង្ខេប​អំពី​ការ​ទាក់ទង​តាម​ទូរស័ព្ទ​រយៈពេល​ ៩០​ នាទី​រវាង​មេដឹកនាំ​ទាំង​ពីរ​កាលពី​ស​ប្តា​ហ៍​មុន​ដោយ​និយាយ​ថា​ ប្រធានាធិបតី​លោក​ Xi​ Jinping​ មិន​បាន​យល់ព្រម​តាម​ការ​អញ្ជើញ​របស់​ប្រធានាធិបតី​លោក​ Biden​ នោះ​ទេ​ ហើយ​ផ្ទុយ​ទៅ​វិញ​បាន​ទទូច​ថា​ ទីក្រុង​វ៉ា​ស៊ី​ន​តោន​គួរតែ​បន្ថយ​នូវ​ឥរិយា​បទ​គៀបសង្កត់​ទៅ​លើ​ទីក្រុង​ប៉េ​កាំ​ង​។​ ​នៅ​ពេល​ដែល​អ្នក​យក​ព័ត៌មាន​សួរ​ថា​ តើ​ប្រធានាធិបតី​លោក​ Biden​ ខកបំណង​ដោយសារ​តែ​ ប្រធានាធិបតី​លោក​ Xi​ Jinping​ មិន​ចង់​ជួប​ជាមួយ​លោក​ ប្រធានាធិបតី​លោក​ Biden​ បាន​និយាយ​ថា​ “​វា​មិនមែន​ជា​ការ​ពិត​ទេ​ដែល​លោក​ Xi​ Jinping​ មិន​ចូលរួម​កិច្ចប្រជុំ​”​។​ ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​នៅ​ព្រឹក​ថ្ងៃ​អង្គា​រ៍​នេះ​ ទីប្រឹក្សា​សន្តិសុខ​ជាតិ​របស់​រដ្ឋបាល​ប្រធានាធិបតី​លោក​ Biden​ លោក​ Jake​ Sullivan​ បាន​និយាយ​ថា​ “​របាយការណ៍​នេះ​មិន​បាន​បង្ហាញ​ឱ្យ​បាន​ត្រឹមត្រូវ​ពី​ការ​ជួប​គ្នា​តាម​ទូរស័ព្ទ​នោះ​ទេ​”​។​ […]

ព័ត៌មានអន្តរជាតិ

លោកប៉ៃដិនបានទៅទស្សនាកន្លែងវាយប្រហារទាំងបីនៅខួបលើកទី ២០ នៃថ្ងៃទី ៩/១១ 

យោងតាមសារព័ត៌មាន រ៉យទ័រ បានចេញផ្សាយថាSHANKSVILLE,​ Pa./​ ARLINGTON,​ Va.,​ (Reuters)​ -​ កាលពី​ថ្ងៃ​សៅរ៍​ ប្រធានាធិបតី​ Joe​ Biden​ រំលឹក​ខួប​លើក​ទី​ ២០​ នៃ​ការ​វាយប្រហារ​សហរដ្ឋអាមេរិក​ថ្ងៃ​ទី​ ១១​ ខែកញ្ញា​ ដោយ​បាន​ទស្សនា​កន្លែង​នីមួយៗ​ដែល​យន្តហោះ​បើក​បុក​នៅ​ឆ្នាំ​ ២០០១​ ដោយ​គោរព​វិញ្ញាណ​ខ័ន​ជន​រង​គ្រោះ​ក្នុង​ការ​វាយប្រហារ​ដ៏​សាហាវ​នេះ​។​ ​នៅ​ពេល​ចាប់ផ្តើម​ក្នុង​ការ​សម្តែង​ការ​គោរព​ ប្រធានាធិបតី​ Biden​ បាន​ឈរ​យ៉ាង​ស្ងៀមស្ងាត់​ជាមួយ​អតីត​ប្រធានាធិបតី​លោក​ Barack​ Obama​ និង​លោក​ Bill​ Clinton​ នៅ​ទីតាំង​ទីក្រុង​ញូ​វ​យ៉​ក​ដែល​យន្តហោះ​បាន​ហោះ​បំ​បុក​អគារ​ភ្លោះ​របស់​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ពិភពលោក​។​ ​មេដឹកនាំ​ទាំង​បី​រួប​ ដែល​អម​ដោយ​ភរិយា​លោកស្រី​ Jill​ Biden​ លោកស្រី​Michelle​ Obama​ និង​លោកស្រី​ Hillary​ Clinton​ បាន​ឈរ​យ៉ាង​ស្ងៀមស្ងាត់​ ដោយ​មានការ​អោន​ចុះ​ ជាមួយ​ប្រជាជន​មួយ​ ក្រុម​នៅ​ម៉ោង​ ៨​ និង​៤៦​ នាទី​ព្រឹក​ ដែល​ជា​ម៉ោង​ដែល​យន្តហោះ​ដំបូង​បើក​បុក​។​ ពួក​គេ​ស្តាប់​នៅ​ពេល​ដែល​សាច់ញាតិ​ជន​រង​គ្រោះ​អាន​ឈ្មោះ​អ្នក​ដែល​បាន​ស្លាប់​។​ ​បន្ទាប់​មក​ប្រធានាធិបតី​លោក​ Bidens​ រួម​ទាំង​ភរិយា​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង​ Shanksville​ ក្នុង​រដ្ឋ​ Pennsylvania​ បន្ទាប់​បក​ត្រលប់​ទៅ​រដ្ឋ​វ៉ា​ស៊ី​ន​តោន​វិញ​ដើម្បី​ទស្សនា​វិមាន​អនុស្សាវរីយ៍​មន្ទីរ​បញ្ច​កោណ​។​ […]

ព័ត៌មានអន្តរជាតិ

ចិនមិនផ្តោតលើការគាបសង្កត់វប្បធម៌អ្នកគាំទ្រឡើយមន្ត្រីស្ថានទូតបាននិយាយ

យោងតាមសារព័ត៌មាន រ៉យទ័រ បានចេញផ្សាយថា(Reuters) – នៅថ្ងៃពុធ ស្ថានទូតចិនប្រចាំកូរ៉េខាងត្បូងបាននិយាយថាការបង្ក្រាបទៅលើ “វប្បធម៌អ្នកគាំទ្រ” មានគោលបំណងរក្សាសណ្តាប់ធ្នាប់សាធារណៈ និងមិនប៉ះពាល់ដល់ទំនាក់ទំនងរបស់ខ្លួនជាមួយប្រទេសណាមួយឡើយ។ រដ្ឋាភិបាលបានចាប់ផ្តើមការបង្រ្កាបលើវិស័យជាច្រើនរួមទាំងឧស្សាហកម្មកម្សាន្ត និងអ្វីដែលអាជ្ញាធរពណ៌នាថាជាវប្បធម៌គាំទ្រអ្នកសិល្បៈល្បីៗដែលបង្កភាព “វឹកវរ” ដែលវាជះឥទ្ធិពលទៅលើយុវវ័យ និងសណ្តាប់ធ្នាប់សង្គម។ ស្ថានទូតបាននិយាយថា ខ្លួនកំពុងឆ្លើយតបទៅនឹងការព្រួយបារម្ភនៅក្នុងប្រព័ន្ធផ្សព្វផ្សាយរបស់កូរ៉េខាងត្បូងអំពីយុទ្ធនាការនេះដែលបណ្តាលឲ្យប្រព័ន្ធបណ្តាញសង្គមរបស់ចិន ផ្អាកគណនីដែលបង្កើតឡើងដោយអ្នកគាំទ្រជនជាតិចិនចំពោះតារា pop កូរ៉េខាងត្បូង។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ស្ថានទូតបាននិយាយថា “សកម្មភាពរបស់ចិនគឺសំដៅលើគ្រប់ពាក្យសំដី និងទង្វើដែលអាចបង្កការប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ ទំនៀមទម្លាប់ក៏ដូចជាច្បាប់ និងបទបញ្ញត្តិនានា ប៉ុន្តែមិនប៉ះពាល់ដល់ទំនាក់ទំនងរវាងចិន និងប្រទេសណាមួយឡើយ” ។ ស្ថានទូតបាននិយាយថា ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូង “មានការព្រួយបារម្ភអំពីផលប៉ះពាល់នៃការផ្លាស់ប្តូរវប្បធម៌រវាងចិន និងកូរ៉េខាងត្បូង ហើយថែមទាំងជឿជាក់ថា វិធានការពាក់ព័ន្ធរបស់ចិនគឺសំដៅលើកូរ៉េខាងត្បូង”។ នៅសប្តាហ៍នេះ ប្រព័ន្ធបណ្តាញសង្គម Weibo របស់ប្រទេសចិន បានផ្អាកគណនីអ្នកគាំទ្រជាង ២០ គណនី ដែលគាំទ្រសកម្មភាព K-pop ធំៗ ដូចជាក្រុម BTS, Blackpink និង EXO ដោយនិយាយថាគណនីទាំងនោះទទួលខុសត្រូវក្នុងការផ្សព្វផ្សាយ “មាតិកាមិនសមហេតុផលក្នុងការគាំទ្រតារា”។ អ្នកគ្រប់គ្រងប្រព័ន្ធអ៊ិនធើណែតម្នាក់បាននិយាយថា ក្រោមយុទ្ធនាការប្រឆាំងនឹងវប្បធម៌អ្នកគាំទ្រ ប្រព័ន្ធបណ្តាញសង្គមមិនអាចផ្សព្វផ្សាយបញ្ជីឈ្មោះតារាល្បីៗបានទេ ហើយក្លឹបអ្នកគាំទ្រនឹងត្រូវបាន […]

ព័ត៌មានអន្តរជាតិ

តាលីបង់ដាក់ឈ្មោះរដ្ឋមន្ត្រីក្រសួងមហាផ្ទៃអាហ្វហ្កានីស្ថានថ្មីក្នុងបញ្ជីទណ្ឌកម្មអាមេរិក

យោងតាមសារព័ត៌មាន រ៉យទ័រ បានចេញផ្សាយថាSept 7 (Reuters) – កាលពីថ្ងៃអង្គារ៍ ក្រុមតាលីបង់តែងតាំងក្រុមមន្ត្រីជាន់ខ្ពស់របស់ខ្លួន ដើម្បីបំពេញមុខតំណែងកំពូលនៅក្នុងជួររដ្ឋាភិបាលថ្មីរបស់អាហ្វហ្គានីស្ថាន រួមទាំងសហការីម្នាក់ នៃស្ថាបនិកក្រុមសកម្មប្រយុទ្ធអ៊ីស្លាមក្នុងតំណែងជានាយករដ្ឋមន្រ្តី និងមន្រ្តីម្នាក់ដែលស្ថិតក្នុងបញ្ជីភេរវកររបស់សហរដ្ឋអាមេរិកជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។ ប្រទេសមហាអំណាចពិភពលោកបានប្រាប់ក្រុមតាលីបង់នូវគន្លឹះឆ្ពោះទៅរកសន្តិភាព និងការអភិវឌ្ឍន៍ គឺជាការបង្កើតរដ្ឋាភិបាលរួមបញ្ចូលគ្នា ដែលនឹងគាំទ្រការប្តេជ្ញាចិត្តចំពោះ វិធីសាស្រ្តផ្សះផ្សារមួយដើម្បីលើកស្ទួយសិទ្ធិមនុស្ស បន្ទាប់ពីការគ្រប់គ្រងរបស់ខ្លួនអំឡុងឆ្នាំ១៩៩៦-២០០១ ដែលបានបង្ហាញ ពីជម្លោះបង្ហូរឈាម និងការគៀបសង្កត់លើស្ត្រី ។ មេដឹកនាំកំពូលរបស់ក្រុមតាលីបង់លោក Haibatullah Akhundzada បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍ជាសាធារណៈលើកដំបូងចាប់តាំងពីបានដណ្តើមកាន់ទីក្រុង Kabul កាលថ្ងៃទី១៥ ខែសីហា ថាក្រុមតាលីបង់បានប្តេជ្ញាចិត្តអនុវត្តច្បាប់ និងសន្ធិសញ្ញាអន្តរជាតិទាំងអស់ រួមទាំងការប្តេជ្ញាចិត្តទាំងឡាយណាដែលមិនប្រឆាំងនឹងច្បាប់អ៊ីស្លាម ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោកបាននិយាយថា “នាពេលអនាគត បញ្ហាទាំងអស់នៃអភិបាលកិច្ច និងប្រជាជននៅអាហ្វហ្គានីស្ថាននឹងត្រូវបានគ្រប់គ្រងដោយច្បាប់របស់ Holy Sharia” ហើយនៅពេលនោះផងដែរ លោកក៏បានអបអរសាទរដល់ប្រជាជនអាហ្វហ្កានីស្ថានចំពោះ អ្វីដែលលោកហៅថា ជាការរំដោះប្រទេសពីការគ្រប់គ្រងរបស់បរទេស ។ ក្រុមតាលីបង់ប្រកាសឈ្មោះសម្រាប់រដ្ឋាភិបាលតែងតាំងថ្មី ដែលនេះជារយៈពេលបីសប្តាហ៍ បន្ទាប់ពីក្រុមតាលីបង់បានទទួលជ័យជម្នះខាងផ្នែកយោធា បន្ទាប់ពីកងកម្លាំងបរទេសដែលដឹកនាំដោយសហរដ្ឋអាមេរិកបានចាកពីប្រទេសនេះ និងរដ្ឋាភិបាលដែលគាំទ្រដោយប្រទេសលោកខាងលិចបានដួលរលំដោយមិនផ្តល់សញ្ញាផ្សះផ្សារដល់គូប្រជែងរបស់ខ្លួនឡើយ ។ សហរដ្ឋអាមេរិកបាននិយាយថា ខ្លួនមានការព្រួយបារម្ភចំពោះកំណត់ត្រារបស់សមាជិកគណៈរដ្ឋមន្ត្រីមួយចំនួន និងបានកត់សម្គាល់ថា […]

ព័ត៌មានអន្តរជាតិ

ខ្មាន់កាំភ្លើងនៅរដ្ឋផ្លរីដាសម្លាប់មនុស្ស ៤ នាក់រួមទាំងទារករបួសក្មេងស្រីអាយុ ១១ ឆ្នាំ

យោងតាមសារព័ត៌មាន រ៉យទ័រ បានចេញផ្សាយថាSept 5 (Reuters) – មន្ត្រីបាននិយាយកាលពីថ្ងៃអាទិត្យថា ជនសង្ស័យម្នាក់ដែលនិយាយថាខ្លួនជាអ្នករស់រានមានជីវិតពីសង្គ្រាមដោយមានពាក់អាវក្រោះ បានបាញ់សម្លាប់មនុស្ស ០៤នាក់ ក្នុងនោះមានស្ត្រីម្នាក់ រួមទាំងកូនប្រុសអាយុ ៣ខែ ដែលកំពុងបីនៅក្នុងដៃ មុនពេលដែលជននេះប្រគល់ខ្លួនឲ្យនគរបាល នៅកណ្តាលរដ្ឋ Florida ។ មេបញ្ជាការនគរបាលរបស់រដ្ឋលោក Grady Judd បានប្រាប់សន្និសីទសារព័ត៌មានថា ជនដែលបានបាញ់ ប្រហារនោះត្រូវបានគេកំណត់អត្តសញ្ញាណមានឈ្មោះថា Bryan Riley អាយុ ៣៣ឆ្នាំ ជាអតីតទាហានម៉ារីនអាមេរិក ហើយការបាញ់ប្រហារនេះក៏ធ្វើឲ្យក្មេងស្រីអាយុ ១១ឆ្នាំម្នាក់ រងរបួសដែលទទួល បានការវះកាត់ដោយសារតែគ្រប់កាំភ្លើងចំនួន ០៧គ្រាប់ ។ លោក Judd បាននិយាយថា លោក Riley ដែលគ្មានទំនាក់ទំនងអ្វីជាមួយជនរងគ្រោះ បានធ្វើការតបតដោយបាញ់រះជាមួយនគរបាលមុនពេលប្រគល់ខ្លួន ហើយក្រោយមកលោកបានព្យាយាមដណ្តើមកាំភ្លើងរបស់មន្រ្តីនគរបាលម្នាក់ខណៈកំពុងព្យាបាលនៅមន្ទីរពេទ្យដោយសាររបួសដោយគ្រាប់កាំភ្លើងរបស់គាត់ មុនគាត់ត្រូវបានគេ​ចាប់គាត់ម្តងទៀត ។ លោក Judd ក៏បាននិយាយផងដែរថា លោក Riley ជាអតីតយុទ្ធជន នៃសង្គ្រាមសហរដ្ឋអាមេរិកនៅអ៊ីរ៉ាក់ និងអាហ្គានីស្ថាន បានធ្វើការជាអង្គរក្ស និងសន្តិសុខ […]

ព័ត៌មានអន្តរជាតិ

រកឃើញសត្វក្ដាន់ដំបូង នៅលើពិភពលោក ឆ្លងជំងឺកូវីដ-១៩ ជាសត្វច្រើនប្រភេទទៀត….

រដ្ឋធានីវ៉ាស៊ីនតោន ៖ យោងតាមសារព័ត៌មាន រ៉យទ័រ បានចេញផ្សាយថា កាលពីថ្ងទី២៧ ខែសីហា ឆ្នាំ២០២១ សហរដ្ឋអមេរិក បានរកឃើញមានករណីឆ្លងកូវីដ-១៩ទៅលើសត្វក្ដាន់ ជាលើកដំបូងបំផុត នៅលើពិភពលោក។ បើតាមសេចក្ដីថ្លែងការណ៍នោះ បានបញ្ជាក់ថា មន្រ្ដីក្រសួងកសិកម្មសហរដ្ឋអាមេរិក បានរកឃើញករណីឆ្លងជំងឺ SARS-CoV-2 ជាវីរុស ដែលនាំឲ្យកើតជំងឺកូវីដ-១៩ ទៅលើសត្វកាន់ព្រៃមានកន្ទុយពណ៌ស នៅក្នុងរដ្ឋអូហាយ៉ូ (Ohio) សហរដ្ឋអាមេរិក។ ទោះជាយ៉ាងណា នៅក្នុងសេចក្ដីរាយការណ៍នោះ មិនបានបញ្ជាក់លម្អិត អំពីអំពីរោគសញ្ញា នៃការឆ្លងវីរុសនោះឡើយ។ លោក Lyndsay Cole អ្នកនាំពាក្យ ក្រសួងកសិកម្មសហរដ្ឋអាមេរិក បានបញ្ជាក់ថា «យើងបានមិនដឹងថា សត្វក្តាន់នេះបានប៉ះពាល់យ៉ាងដូចម្តេច រហូតនាំឲ្យកើតជំងឺ SARS-CoV-2 នោះដែរ។ ប៉ុន្ដែករណីនេះ អាចថា សត្វក្ដាន់ទាំងនោះ ឆ្លងតាមតាមរយៈមនុស្ស បរិយាកាស សត្វក្តាន់ផ្សេងទៀត ឬប្រភេទសត្វផ្សេងទៀត» ។ ក្រសួងកសិកម្មសហរដ្ឋអាមេរិក កាលពីពេលកន្លងមក ធ្លាប់រាយការណ៍ អំពីករណីឆ្លងជំងឺកូវីដ-១៩ លើសត្វឆ្កែ ឆ្មា ខ្លា ខ្លាទឹកកក […]

ព័ត៌មានអន្តរជាតិ

មន្រ្តីន័រវែសរកឃើញមីវៀតណាម មានផ្ទុកសាធាតុសម្លាប់សត្វល្អិត

អាជ្ញាធរវៀតណាម បានតម្រូវឲ្យក្រុមហ៊ុនផលិតមីក្នុងស្រុកឈ្មោះ Thien Huong បញ្ជាក់ពីនីតិវិធីផលិតរបស់ខ្លួន ក្រោយពេលមន្រ្តីន័រវែសរកឃើញ សារធាតុគីមីហាមឃាត់ នៅក្នុងផលិតផលរបស់ខ្លួន។ មីរបស់ក្រុមហ៊ុន  Thien Huong កាលពីថ្ងៃអាទិត្យ ក្រុមហ៊ុនបានធ្វើការជាមួយអាជ្ញាធរគ្រប់គ្រងសុវត្ថិភាពចំណីអាហារទីក្រុងហូជីមិញ (FSMA) បន្ទាប់ពីប្រទេសន័រវែស បានប្រមូលផលិតផលមីគោករសជាតិសាច់មាន់ និងសាច់គោពីទីផ្សារវិញ។ សហភាពអឺរ៉ុប (EU) ដែលមានន័រវែសជាសមាជិក បានសម្រេចចិត្តដកផលិតផល Thien Huong ចេញពីទីផ្សារន័រវែស បន្ទាប់ពីពួកគេបានរកឃើញសារធាតុ អេទីឡែនអុកស៊ីដ០.០៥២ មីលីក្រាម នៅក្នុងអាហារដែលសារធាតុនេះ រំលោភលើស្តង់ដារ សុវត្ថិភាពម្ហូបអាហាររបស់អឺរ៉ុប។ មីរបស់ក្រុមហ៊ុន  Thien Huong អេទីឡែនអុកស៊ីដ គឺជាសារធាតុសម្លាប់សត្វល្អិត មិនត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់នៅក្នុងម្ហូបអាហារដែលដាក់លក់នៅក្នុងសហភាពអឺរ៉ុបឡើយ។ នេះបើយោងតាមអាជ្ញាធរសុវត្ថិភាពម្ហូបអាហារនៃប្រទេសអៀរឡង់។ ក្នុងអំឡុងកិច្ចប្រជុំជាមួយ FSMA, ក្រុមហ៊ុន Thien Huong បានប្រគល់ព័ត៌មានស្តីពីការផលិត ផលិតផលរបស់ខ្លួន ដោយនិយាយថា ពួកគេក៏កំពុងធ្វើការផងដែរដើម្បីរកឲ្យឃើញនូវការលេចឡើងសារធាតុ អេទីឡែនអុកស៊ីដ នៅក្នុងកញ្ចប់មីរបស់ពួកគេ។ តំណាងក្រុមហ៊ុននិយាយថា ផលិតផលដែលប្រមូលមកវិញ គឺត្រូវបានផលិតឡើងដោយក្រុមហ៊ុន Thien Huong តាមកិច្ចសន្យាពាណិជ្ជកម្មជាមួយដៃគូអាជីវកម្មបរទេស ហើយត្រូវបានលក់ផ្តាច់មុខនៅប្រទេស […]

ព័ត៌មានអន្តរជាតិ

សហភាពអឺរ៉ុប រកឃើញ មីវៀតណាម ២ប្រភេទ មានផ្ទុកសារធាតុគីមី ថ្នាំសម្លាប់សត្វល្អិត

មីកញ្ចប់ដែលត្រូវបានរកឃើញថាមានផ្ទុកសារធាតុនេះ រួមមានមី Hao Hao រសជាតិបង្គាតុងយ៉ាំ និងមី Good រសជាតិ ឆ្អឹងជំនីជ្រូក។ នេះបើតាមការប្រកាសរបស់ FSAI នៅលើគេហទំព័ររបស់ខ្លួន។ ក្រៅពីផលិតផលដែលផលិតនៅវៀតណាមចំនួនពីរនេះ មីដែលប្រមូលមកវិញក៏រួមមានទាំងផលិតផលមីកញ្ចប់រសជាតិគ្រឿងសមុទ្រ Yato របស់ប្រទេសចិនផងដែរ។ FSAI និយាយថា ខ្លួនបានរកឃើញសារធាតុ អេទីឡែនអុកស៊ីដ ដែលជាថ្នាំសម្លាប់សត្វល្អិត មិនត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់នៅក្នុងម្ហូបអាហារដែលដាក់លក់នៅក្នុងសហភាពអឺរ៉ុប។ សេចក្តីប្រកាសបាននិយាយថា “ថ្វីបើការប្រើប្រាស់ផលិតផលដែលមានសារធាតុនេះ មិនបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាពក៏ដោយ ក៏អាចមានបញ្ហាសុខភាពដែរ ប្រសិនបើនៅតែបន្តប្រើប្រាស់ក្នុងរយៈពេលយូរ។ ដូច្នេះការប៉ះពាល់សារធាតុនេះ ចាំបាច់ត្រូវកាត់បន្ថយឲ្យបានតិចបំផុត”។ ដើម្បីឆ្លើយតបទៅនឹងការប្រមូលមកវិញនេះ ក្រសួងសុខាភិបាលវៀតណាមបាននិយាយកាលពីថ្ងៃសៅរ៍ថា រដ្ឋបាលចំណីអាហារវៀតណាមក្រោមការគ្រប់គ្រងរបស់ខ្លួន នឹងស្នើសុំទៅក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មដែលទទួលបន្ទុកគ្រប់គ្រងផលិតផលមីកញ្ចប់ ឲ្យបំភ្លឺករណីនេះ៕

ព័ត៌មានអន្តរជាតិ

សហរដ្ឋអាមេរិកសហការជាមួយវិស័យហិរញ្ញវត្ថុ Big Tech ដើម្បីបង្កើតគោលការណ៍ណែនាំសុវត្ថិភាពតាមអ៊ីនធឺណិតថ្មី

យោងតាមសារព័ត៌មានវ៉ស្សិនតុន រ៉យទ័រ បានចេញផ្សាយថាWASHINGTON,​ (Reuters)​ -​ នៅ​ថ្ងៃ​ពុធ​នេះ​ រដ្ឋាភិបាល​អា​មេ​រិ​កបាន​និយាយ​ថា​ ខ្លួន​នឹង​ធ្វើការ​ជាមួយ​វិស័យ​ឧស្សាហកម្ម​ដើម្បី​រឹត​បន្តឹង​គោលការណ៍​ណែនាំ​ថ្មី​ក្នុង​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​សន្តិសុខ​នៃ​សង្វា​ក់​ផ្គត់ផ្គង់​ដោយ​ប្រព័ន្ធ​បច្ចេកវិទ្យា​ ខណៈ​ដែល​លោក​ប្រធានាធិបតី​ Joe​ Biden​ បាន​អំពាវនាវ​ដល់​នាយក​ប្រតិបត្តិ​វិស័យ​ឯកជន​ថា​ “​រឹត​បន្តឹង​សន្តិសុខ​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណែ​ត​”​ ។​ ​នៅ​ក្នុង​កិច្ចប្រជុំ​នៅ​ឯ​សេត​វិមាន​ជាមួយ​លោក​ប្រធានាធិបតី​ Biden​ និង​សមាជិក​នៃ​គណៈរដ្ឋមន្ត្រី​ នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំៗ​ ក្រុមហ៊ុន​ឧស្សាហកម្ម​ហិរញ្ញវត្ថុ​ និង​ក្រុមហ៊ុន​ហេដ្ឋារចនាសម្ព័ន្ធ​បាន​និយាយ​ថា​ ពួក​គេ​នឹង​ធ្វើការ​បន្ថែម​ដើម្បី​ប្រឆាំង​នឹង​ការ​កើនឡើង​ការ​គំរាមកំហែង​នៃ​ការ​វាយប្រហារ​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណែ​តទៅ​លើ​សេដ្ឋកិច្ច​សហរដ្ឋអាមេរិក​។​ ​នៅ​ក្នុង​បន្ទប់ទទួលភ្ញៀវ​ លោក​ប្រធានាធិបតី​ Biden​ បាន​ប្រាប់​នាយក​ប្រតិបត្តិ​ថា​ “​រដ្ឋាភិបាល​សហព័ន្ធ​មិន​អាច​ដោះស្រាយ​បញ្ហា​នេះ​តែ​ម្នាក់ឯង​បាន​ទេ​ ខ្ញុំ​ជឿជាក់​ថា​ លោក​ទាំងអស់​គ្នា​មាន​អំណាច​ សមត្ថភាព​ និង​ការ​ទទួលខុសត្រូវ​ដើម្បី​រឹត​បន្តឹង​សន្តិសុខ​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណែ​ត​”​។​ ​បន្ទាប់​ពី​កិច្ចប្រជុំ​នោះ​ សេត​វិមាន​បាន​និយាយ​ថា​ វិទ្យាស្ថាន​ជាតិ​ស្តង់ដារ​ និង​បច្ចេកវិទ្យា​ (NIST)​ នឹង​ធ្វើការ​ជាមួយ​វិស័យ​ឧស្សាហកម្ម​ និង​ដៃគូ​ផ្សេងៗ​ទៀត​ក្នុង​ការ​រៀបចំ​គោលការណ៍​ណែនាំ​ថ្មី​សម្រាប់​ការ​កសាង​បច្ចេកវិទ្យា​ដែល​មាន​សុវត្ថិភាព​ និង​វាយតម្លៃ​សុវត្ថិភាព​នៃ​បច្ចេកវិទ្យា​រួម​ទាំង​កម្មវិធី​ដែល​មិន​តំរូវ​ឱ្យ​មានការ​ការពារ​កម្មសិទ្ធិបញ្ញា​។​ ​ក្រុមហ៊ុន​ Microsoft​ (MSFT.O),​ Google​ (GOOGL.O),​ Travelers​ (TRV.N),​ និង​ Coalition​ ជា​ក្រុមហ៊ុន​ផ្តល់​ការ​ធានា​សន្តិសុខ​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណែ​ត​បាន​ប្តេជ្ញា​ចូលរួម​ក្នុង​គំនិត​ផ្តួចផ្តើម​ថ្មី​ដែល​ដឹកនាំ​ដោយ​ NIST​ ។​ ​សន្តិសុខ​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណែ​ត​បាន​ក្លាយទៅជា​ប្រធានបទ​សំខាន់​សម្រាប់​រដ្ឋបាល​លោក​ប្រធានាធិបតី​ Biden​ បន្ទាប់​ពី​ការ​វាយប្រហារ​ជា​បន្តបន្ទាប់​ទៅ​លើ​ក្រុមហ៊ុន​គ្រប់គ្រង​បណ្តាញ​ SolarWinds​ Corp​ […]

ព័ត៌មានអន្តរជាតិ

នាវា​លួច​​ប្រេង​ឆៅ​រ​ជិត​៣០​ម៉ឺន​បារ៉ែល​ដែលកម្ពុជាជូនដំណឹងទៅ​កាន់​ប៉ូ​លី​ស​អន្តរជាតិនាពេលនេះចាប់បានហើយ!

កងទ័ពជើងទឹក​ឥណ្ឌូ​នេ​ស៊ី បាន​និយាយ​ថា នាវា MT Strovolos ដែល​មាន​ទង់ជាតិ បា​ហា​ម៉ា គឺជា​ប្រទេស​មួយ​នៅ​ក្នុង​ប្រជុំ​កោះ Lucayan ខាងលិច​ឥណ្ឌា​នៅ​មហាសមុទ្រ​អា​ត្ល​ង់​ទិ​ក ត្រូវឃាត់បានកាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ នៅក្បែរកោះស៊ូម៉ាត្រា ពោលគឺប៉ុន្មានថ្ងៃបន្ទាប់ពី ទីក្រុង​ភ្នំពេញ បាន​ចេញ​សេចក្តីជូនដំណឹង ពណ៌​ក្រហម​មួយ ទៅ​កាន់​ប៉ូ​លី​ស​អន្តរជាតិ Interpol ដោយ​អះអាង​ថា នាវា​នេះ​បាន​លួច​យក​ប្រេង​ឆៅ​របស់​ព្រះរាជាណាចក្រ​កម្ពុជា ។ កងទ័ពជើងទឹក​ឥណ្ឌូ​នេ​ស៊ី បាន​និយាយ​បន្ត​ថា ខ្លួន​កំពុង​សួរ​ចម្លើយ​នាវិក​ជនជាតិ​ឥណ្ឌា ចំនួន ១៣​នាក់ ជនជាតិ​បង់​ក្លា​ដែ​ស ៣​នាក់ និង​ជនជាតិ​មី​យ៉ា​ន់​ម៉ា ៣​នាក់ នៅ​ឯ​មូលដ្ឋាន​ទ័ពជើងទឹក​របស់​ខ្លួន​ក្បែរ​ប្រទេស​សិង្ហ​បុរី ។ កប៉ាល់​ដឹក​ប្រេង ដែល​មាន​ប្រវែង ១៨៣​ម៉ែត្រ ខាងលើ​នេះ​បាន​ធ្វើ​ដំណើរ​ពី​ប្រទេស​ថៃ ទៅ​កាន់​កោះ Batam ប្រទេស​ឥណ្ឌូ​នេ​ស៊ី បាន​បិទ​ប្រព័ន្ធ​កំណត់​អត្តសញ្ញាណ​របស់​ខ្លួន ហើយ​បោះ​យុថ្កា ដោយ​ខុសច្បាប់ នៅ​ក្នុង​ដែនទឹក នៃ​ប្រជុំ​កោះ ប្រទេស​ឥណ្ឌូ​នេ​ស៊ី ។ កងទ័ពជើងទឹក​ឥណ្ឌូ​នេ​ស៊ី បន្ថែម​ថា ប្រធាន​ក្រុម​ជនជាតិ​បង់​ក្លា​ដែ​ស អាច​ប្រឈម​មុខ​នឹង​ការ​ជាប់​ពន្ធនាគារ មួយ​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ ១៤.០០០​ដុល្លារ […]