ព័ត៌មានអន្តរជាតិ

រកឃើញសត្វក្ដាន់ដំបូង នៅលើពិភពលោក ឆ្លងជំងឺកូវីដ-១៩ ជាសត្វច្រើនប្រភេទទៀត….

រដ្ឋធានីវ៉ាស៊ីនតោន ៖ យោងតាមសារព័ត៌មាន រ៉យទ័រ បានចេញផ្សាយថា កាលពីថ្ងទី២៧ ខែសីហា ឆ្នាំ២០២១ សហរដ្ឋអមេរិក បានរកឃើញមានករណីឆ្លងកូវីដ-១៩ទៅលើសត្វក្ដាន់ ជាលើកដំបូងបំផុត នៅលើពិភពលោក។

បើតាមសេចក្ដីថ្លែងការណ៍នោះ បានបញ្ជាក់ថា មន្រ្ដីក្រសួងកសិកម្មសហរដ្ឋអាមេរិក បានរកឃើញករណីឆ្លងជំងឺ SARS-CoV-2 ជាវីរុស ដែលនាំឲ្យកើតជំងឺកូវីដ-១៩ ទៅលើសត្វកាន់ព្រៃមានកន្ទុយពណ៌ស នៅក្នុងរដ្ឋអូហាយ៉ូ (Ohio) សហរដ្ឋអាមេរិក។ ទោះជាយ៉ាងណា នៅក្នុងសេចក្ដីរាយការណ៍នោះ មិនបានបញ្ជាក់លម្អិត អំពីអំពីរោគសញ្ញា នៃការឆ្លងវីរុសនោះឡើយ។

លោក Lyndsay Cole អ្នកនាំពាក្យ ក្រសួងកសិកម្មសហរដ្ឋអាមេរិក បានបញ្ជាក់ថា «យើងបានមិនដឹងថា សត្វក្តាន់នេះបានប៉ះពាល់យ៉ាងដូចម្តេច រហូតនាំឲ្យកើតជំងឺ SARS-CoV-2 នោះដែរ។ ប៉ុន្ដែករណីនេះ អាចថា សត្វក្ដាន់ទាំងនោះ ឆ្លងតាមតាមរយៈមនុស្ស បរិយាកាស សត្វក្តាន់ផ្សេងទៀត ឬប្រភេទសត្វផ្សេងទៀត» ។

ក្រសួងកសិកម្មសហរដ្ឋអាមេរិក កាលពីពេលកន្លងមក ធ្លាប់រាយការណ៍ អំពីករណីឆ្លងជំងឺកូវីដ-១៩ លើសត្វឆ្កែ ឆ្មា ខ្លា ខ្លាទឹកកក ពពួកស្វា Gorila និង សត្វផេ ។ រហូតមកដល់ពេលនេះ នៅលើពិភពលោក សត្វជាច្រើនប្រភេទ បានឆ្លងជំងឺកូវីដ-១៩ ទំនងជាទំនាក់ទំនងជិតស្និទ្ធនឹងមនុស្ស។ ដោយសារតែកើតមានករណីបែបនេះ ទើបមន្រ្ដីជំនាញរបស់សហរដ្ឋអាមេរិក បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ទៅលើពពួកសត្វ ងាយនឹងរងគ្រោះ នៅតាមសួនសត្វនានា នៅលើទឹកដីសហរដ្ឋអាមេរិក៕

adm

Leave a Reply

Your email address will not be published. Required fields are marked *