ព័ត៌មានអន្តរជាតិ

សហភាពអឺរ៉ុប រកឃើញ មីវៀតណាម ២ប្រភេទ មានផ្ទុកសារធាតុគីមី ថ្នាំសម្លាប់សត្វល្អិត

មីកញ្ចប់ដែលត្រូវបានរកឃើញថាមានផ្ទុកសារធាតុនេះ រួមមានមី Hao Hao រសជាតិបង្គាតុងយ៉ាំ និងមី Good រសជាតិ ឆ្អឹងជំនីជ្រូក។ នេះបើតាមការប្រកាសរបស់ FSAI នៅលើគេហទំព័ររបស់ខ្លួន។

ក្រៅពីផលិតផលដែលផលិតនៅវៀតណាមចំនួនពីរនេះ មីដែលប្រមូលមកវិញក៏រួមមានទាំងផលិតផលមីកញ្ចប់រសជាតិគ្រឿងសមុទ្រ Yato របស់ប្រទេសចិនផងដែរ។

FSAI និយាយថា ខ្លួនបានរកឃើញសារធាតុ អេទីឡែនអុកស៊ីដ ដែលជាថ្នាំសម្លាប់សត្វល្អិត មិនត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់នៅក្នុងម្ហូបអាហារដែលដាក់លក់នៅក្នុងសហភាពអឺរ៉ុប។

សេចក្តីប្រកាសបាននិយាយថា “ថ្វីបើការប្រើប្រាស់ផលិតផលដែលមានសារធាតុនេះ មិនបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាពក៏ដោយ ក៏អាចមានបញ្ហាសុខភាពដែរ ប្រសិនបើនៅតែបន្តប្រើប្រាស់ក្នុងរយៈពេលយូរ។ ដូច្នេះការប៉ះពាល់សារធាតុនេះ ចាំបាច់ត្រូវកាត់បន្ថយឲ្យបានតិចបំផុត”។

ដើម្បីឆ្លើយតបទៅនឹងការប្រមូលមកវិញនេះ ក្រសួងសុខាភិបាលវៀតណាមបាននិយាយកាលពីថ្ងៃសៅរ៍ថា រដ្ឋបាលចំណីអាហារវៀតណាមក្រោមការគ្រប់គ្រងរបស់ខ្លួន នឹងស្នើសុំទៅក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មដែលទទួលបន្ទុកគ្រប់គ្រងផលិតផលមីកញ្ចប់ ឲ្យបំភ្លឺករណីនេះ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *