ព័ត៌មាន

នៅព្រឹកថ្ងៃទី១៤ វិច្ឆិកា ឆ្នាំ ២០២០ នេះ ក្រុមគ្រូពេទ្យបានយកសំណាកទៅធ្វើតេស្តជាលើកទី៣។

ជាលទ្ធផលទាំងខ្ញុំនិងភរិយាក៏ដូចជាបងប្អូននៅជុំវិញគឺអវិជ្ជមានកូវីដ-១៩ទាំងអស់។ ខ្ញុំកំពុងរង់ចាំលទ្ធផលនៃការធ្វើតេស្តបងប្អូនផ្សេងទៀតដែលពាក់ព័ន្ធជាមួយព្រឹត្តិការណ៍៣វិច្ឆិកាហើយសង្ឃឹមថាលទ្ធផលនឹងអវិជ្ជមានទាំងអស់គ្នា។ ទោះយ៉ាងណាក៏ដោយ ខ្ញុំនឹងបន្តធ្វើចត្តាឡីស័ករហូតដល់ថ្ងៃទី១៨ វិច្ឆិកា ដែលនឹងត្រូវធ្វើតេស្តលើកទី៤ និងជាលើកចុងក្រោយ ដែលខ្ញុំសង្ឃឹមថានឹងមានលទ្ធផលអវិជ្ជមានទាំងខ្ញុំនិងភរិយា ព្រមទាំងបងប្អូនប្រមាណជាង១០០០នាក់ដែលធ្វើចត្តាឡីស័កក្នុងពេលជាមួយគ្នាពីថ្ងៃទី៤ វិច្ឆិកា២០២០ ដែលនឹងធ្វើឱយការព្រួយបារម្ភអំពីកូវីដ-១៩ ត្រូវបានកាត់បន្ថយនៅក្នុងរាជធានីភ្នំពេញនិងខេត្តកណ្តាលដែលនឹងអាចឈានទៅបើកសាលារៀនឡើងវិញសម្រាប់ការសិក្សារបស់កូនចៅយើង។ ខ្ញុំនិងភរិយាសូមថ្លែងអំណរគុណចំពោះបងប្អូនជនរួមជាតិដែលបារម្ភអំពីសុខភាពនិងជូនពរដល់ខ្ញុំនិងភរិយា៕

ព័ត៌មាន

ប្រជាពលរដ្ឋរងគ្រោះដោយសាទឹកជំនន់ ចំនួន ៦៦៥០ គ្រួសារ នៅខេត្តកំពង់ធំទទួលបានស្រូវពូជ និង ថវិការមួយគ្រួសារ ១០មុឺនរៀល ពីរឯកឧត្តម ហ៊ុន ម៉ាណែត

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការ រងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក តំណាងដ៏ខ្ពង់ខ្ពស់ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជេីញជាអធិតបតីដ៏ខ្ពង់ខ្ពស់ ចុះសាកសួរសុខទុក្ខនឹងបានចែកជូនពូជស្រូវជូនបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់នាពេលកន្លងមកនៅក្នុងខេត្តកំពង់ធំ មានចំនួន៦៦៥០គ្រួសារ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ដេីម្បីជាទុនសម្រាប់ធ្វេីការដាំដុះបន្ទាប់ពីទឹកជំនន់បានស្រកចុះ។

ព័ត៌មាន

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីចុះសួរសុខទុក្ខ ចែកស្រូវពូជ និងអំណោយមួយចំនួនជូនប្រជាពលរដ្ឋមានការខ្វះខាត

នៅព្រឹកថ្ងៃព្រហស្បតិ៍ ១២រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីចុះសួរសុខទុក្ខ ចែកស្រូវពូជ និងអំណោយមួយចំនួនទៀតជូនប្រជាពលរដ្ឋមានការខ្វះខាតក្នុងជីវភាពក្រោយរងគ្រោះដោយជំនន់ទឹកភ្លៀង រៀបចំនៅភូមិឈើកាច់ ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង។ ជាការកិច្ចចាប់ផ្ដើម លោក សួន ម៉ាលីន អភិបាលស្ដីទីនៃគណៈអភិបាលខេត្តព្រៃវែង បានធ្វើរបាយការណ៍ជូនសម្ដេចក្រឡាហោម ព្រមទាំងគណៈអធិបតីថា ខេត្តព្រៃវែង បានជួបប្រទះនូវទឹកជំនន់ទឹកភ្លៀង ចាប់ពីដើមខែតុលាឆ្នាំ២០២០ ដែលបានធ្វើឱ្យខូចខាតផ្លូវដែលសាងសង់ដោយមូលនិធិឃុំសរុបជាង៧ម៉ឺន៧ពាន់ម៉ែត្រ, ទំនប់ប្រឡាយ១៥០ម៉ែត្រ, ប្រព័ន្ធលូ៦៥កន្លែង និងបានប៉ះពាល់ផ្ទៃដីដាំដុះស្រូវចំនួន៧ក្រុងស្រុក។ លោកបន្តថាផលស្រូវដែលប៉ះពាល់សរុបមាន៥,៦៦៨ហិកតា ខូចខាតចំនួន ៣,៥០០ហិកតា ស្មើនឹង ៣,៥០០គ្រួសារ ក្នុងនោះស្រុកបាភ្នំចំនួន៦២៦ហិកតា, ស្រុកកំពង់ត្របែកចំនួន ៧៣៦ហិកតា, ស្រុកមេសាងចំនួន៣៧៦ហិកតា,ស្រុកពាមរក៍ចំនួន៤៦៥ហិកតា, ស្រុកព្រះស្តេចចំនួន៥៧៦ហិកតា, ក្រុងព្រៃវែងចំនួន៣៦០ហិកតា និងស្រុកពោធិ៍រៀងចំនួន ៣៦១ហិកតា។ អញ្ជើញមានប្រសាសន៍សំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋនាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថាវត្តមានរបស់សម្ដេចដែលបានមកជួបសំណេះសំណាល […]

ព័ត៌មាន

សម្តេចតេជោ ហ៊ុន សែន ក្នុងឋានៈជាប្រមុខរាជរដ្ឋាភិបាល សូមបញ្ជាក់ថានឹងមិនមានការបិទប្រទេស ឬ រាជធានីខេត្ត ឬតំបន់ណាមួយនោះទេ

ភ្នំពេញ៖ នៅថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ជូនបងប្អូនជនរួមជាតិ តាមរយៈបណ្តាញសង្គមហ្វេសប៊ុកពាក់ព័ន្ធនឹងមនុស្សអាក្រក់មួយចំនួន ដែលបានបំផុសពាក្យចចាមអារាមថារាជរដ្ឋាភិបាលនឹង បិទរាជធានីភ្នំពេញងហាមឃាត់ការធ្វើ ដំណើរពីខេត្តមួយទៅកាន់ខេត្តមួយនោះ ដែលមានខ្លឹមសារដូចខាងក្រោម៖ បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់! ថ្មីៗនេះមានមនុស្សអាក្រក់មួយចំនួនបាន បំផុសពាក្យចចាមអារាមថារាជរដ្ឋាភិបាលនឹង បិទរាជធានីភ្នំពេញនិងហាមឃាត់ការធ្វើ ដំណើរពីខេត្តមួយទៅកាន់ខេត្តមួយ។ ក្នុងឋានៈជាប្រមុខរាជរដ្ឋាភិបាលខ្ញុំសូម បញ្ជាក់ថានឹងមិនមានការបិទប្រទេស ឬ រាជធានីខេត្ត ឬតំបន់ណាមួយនោះទេ។ ការឃោសនាអកុសលរបស់ពួកអាក្រក់ ទាំងនេះសំដៅធ្វើឱ្យប្រទេសមានចលាចល ទំនិញឡើងថ្លៃ ប្រជាជនរស់នៅមិនបាន ស្ងប់ចិត្តដើម្បីពួកគេគេងចំណេញខាង នយោបាយតែប៉ុណ្ណោះ។ បញ្ហាសំខាន់ក្នុងការប្រយុទ្ធជាមួយជម្ងឺ កូវីដ-១៩នៅពេលនេះគឺប្រជាជនគ្រប់រូប ការពារខ្លួនតាមការណែនាំរបស់ក្រសួង សុខាភិបាល ពិសេសការពាក់ម៉ាស់ ការ លាងដៃ ការមិនជួបជុំប្រមូលផ្តុំ ការរក្សា គម្លាតសុវត្ថិភាព។ល។

ព័ត៌មាន

សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញត្រួតពិនិត្យហេដ្ឋារចនាសម្ពន្ធមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំរីករាយ!

———- កំពង់ឆ្នាំង៖ ព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ នៅមជ្ឈមណ្ឌល ហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំរីករាយ គណៈប្រតិភូដឹកនាំដោយ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានដឹកនាំគណប្រតិភូអញ្ជើញចុះត្រួតពិនិត្យកាងារសាងសង់ហេដ្ឋារចនាសម្ពន្ធ មជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំរីករាយ ស្ថិតនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។ ក្នុងដំណើទស្សនកិច្ចនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី ក្រសួងទេសចរណ៍ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ព្រមទាំងមន្ត្រីជាន់ខ្ពស់ជាច្រើនរូបទៀត។ ក្នុងដំណើរត្រួតពិនិត្យនេះ ត្រូវបានទទួលស្វាគមន៍ដោយ លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងឧត្តមសេនីយ៍ នាយទាហានជាន់ខ្ពស់នៃកងរាជអាវុធហត្ថ ជាច្រើនរូបផងដែរ។ ឧត្តមសេនីយ៍ឯក ភួង ស៊ីភិន មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានធ្វើបទបង្ហាញជូនគណៈប្រតិភូអំពីការសាងសង់ទីលាន បាញ់គ្រាប់ពិត ឃ្លាំងគ្រាប់ ឃ្លាំងអាវុធ ស្ថានីយ៍ផលិតទឹកស្អាតទី២ ឃ្លាំងភស្តុភាបច្ចេកទេស ទីតាំងមណ្ឌលពហុសិក្សា អគារទីចាត់ការ អាងស្តុកទឹក វេទិកា […]

ព័ត៌មាន

សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានសាងសង់ស្ពានបេតុងខ្សែកាប្លិ៍ឆ្លងកាត់ទន្លេបាសាក់ ពីតំបន់កោះពេជ្រ ទៅកាន់ទីក្រុងរណបកោះនរា និងពីកោះនរា ទៅផ្លូវជាតិលេខ១

ភ្នំពេញ);;នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ស្អែកនេះ សមិទ្ធផលថ្មីជាប្រវត្តិសាស្ត្រលើទឹកដីរាជធានីភ្នំពេញមួយទៀត នឹងចាប់ផ្តើមបើកការដ្ឋានដំណើរការសាងសង់ហើយក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។ សមិទ្ធផលថ្មីដែលនឹងបើកការដ្ឋានសាងសង់ស្អែកនេះ គឺស្ពានបេតុងខ្សែកាប្លិ៍ឆ្លងកាត់ទន្លេបាសាក់ តភ្ជាប់រាជធានីភ្នំពេញ ពីទីក្រុងកោះពេជ្រ ទៅកាន់ទីក្រុងរណបកោះនរា និងពីកោះនរា ឆ្ពោះទៅផ្លូវជាតិលេខ១ ក្នុងភូមិសាស្ត្រ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ស្ពានតភ្ជាប់ពីកោះពេជ្រ ទៅកោះនរា មានប្រវែង ៨២៤ម៉ែត្រ មានទទឹង ២៤.៥០ម៉ែត្រ។ ផ្លូវនេះគ្រោងចំណាយពេលសាងសង់ ៣៥ខែ ដោយចំណាយថវិកា ៣៨លានដុល្លារ។ ដោយឡែកស្ពានភ្ជាប់ពីក្រុងរណបកោះនរា ទៅកាន់ផ្លូវជាតិលេខ១ មានប្រវែង ៦០ម៉ែត្រ ទទឹង ២១ម៉ែត្រ គ្រោងចំណាយពេលសាងសង់ ១២ខែ និងចំណាយថវិកា ១,៦០៦,៣៥៣ដុល្លាអាមេរិក។ ស្ពានបេតុងខ្សែកាប្លិ៍១ខ្សែនេះ នៅពេលសាងសង់រួច នឹងចូលរួមចំណែកជួយសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ផ្លូវជាតិលេខ១។ ជាពិសេសជួយកាត់បន្ថយការកកស្ទះ នៅស្ពានព្រះមុនីវង្ស។ សូមបញ្ជាក់ថា នៅកោះនរា ស្ថិតក្នងភូមិសាស្ត្រសង្កាត់និរោធ ខណ្ឌច្បារអំពៅ ត្រូវបានរាជរដ្ឋាភិបាលអនុញ្ញាតឱ្យក្រុមហ៊ុន OCIC ធ្វើជាទីក្រុងរណបថ្មីលើផ្ទៃដីជាង ១០០ហិកតា។ គម្រោងនេះនឹងត្រូវរៀបចំអភិវឌ្ឍន៍ ដូចទៅនឹងទីក្រុងកោះពេជ្រនាពេលបច្ចុប្បន្នដែរ៕

ព័ត៌មាន

អ្នករកស៊ី​ផ្លូវភេទ​ថៃ​ដល់​២​សែន​នាក់ ​បាត់បង់​ការងារ​ដោយ​កូ​វីដ​១៩ ​តែ​មិន​ទទួលបាន​ជំនួយ​សង្គ្រោះ​

អន្តរជាតិ​៖​អ្នកផ្តល់​សេវា​ផ្លូវភេទ​រាប់ម៉ឺន​នាក់​នៅ​ប្រទេស​ថៃ​មិន​ទទួលបាន​ជំនួយ​សង្គ្រោះ​ពី​រដ្ឋាភិបាល​ទេ ក្នុងអំឡុងពេល​បិទ​ប្រទេស​ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩​នេះ​។​ទោះជា​ពួកគេ​ធ្លាប់បាន​ចូលរួម​ជួយ​ឱ្យ​វិស័យ​ទេសចរណ៍​របស់​ថៃ​រីកដុះដាល​ខ្លាំង​ក្តី​។​ ស៊ូ​ផានី ពង់​រឿង​ផាន នាយក​គំរោង​”​សមភាព​ជេន​ឌ័​រ​និង​ការ​រាប់បញ្ចូល​ក្នុងសង្គម “​នៅ​កម្មវិធី​អភិវឌ្ឍន៍​អង្គការសហប្រជាជាតិ បាន​និយាយថា ការអង្កេត​របស់​ទីភ្នាក់ងារ​របស់លោក​ស្រី​បង្ហាញថា​«​អ្នករកស៊ី​ផ្លូវភេទ​ដល់​ទៅ​២០០.០០០​នាក់​នៅ​ថៃ​បាន​បាត់បង់​ការងារ​ភ្លាមៗ នៅពេល​រដ្ឋាភិបាល​បញ្ជា​ឱ្យ​បិទ​ទីតាំង​ជីវិត​រាត្រី កាលពី​ចុងខែ​មីនា​ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​កូ​វីដ​១៩​។​ តែ​រដ្ឋាភិបាល​មិនបាន​ធ្វើ​គ្រប់គ្រាន់​ដើម្បី​គាំទ្រ​ក្រុមមនុស្ស​ប្រភេទ​នេះ និង​សេចក្តីត្រូវការ​បន្ទាន់រ​បស់​ពួកគេ​ទេ​។​ពួកគេ​មិន​ទទួលបាន​ការជួយឧបត្ថម្ភ​ដោយសារ​ពួកគេ​មិនជា​កម្មករ​ផ្លូវការ​និង​ស្របច្បាប់​នៅ​ថៃ​…​ពួកគេ​គួរ​ត្រូវបាន​ចាត់បញ្ចូល​ក្នុង​ក្រុម​ដូច អ្នកផ្តល់​សេវា​និង​វិជ្ជាជីវៈ​ផ្សេងទៀត​ដែរ​»​។​ ​សូមបញ្ជាក់ថា ថៃ​ល្បី​ខាង​អ្នកដំណើរ​ទៅ​ពី​ប្រទេស​ផ្សេងៗ​ដើម្បី​ស្វែងរក​សេវា​សិច ឬ​ទេសចរណ៍​សិច​។​យោងតាម​អង្គការ​Empower Foundation​ដែល​គាំទ្រ​សិទ្ធិ​អ្នក​ប្រកប​របរ​រកស៊ី​ផ្លូវភេទ​នៅ​ថៃ​។ បណ្តា​ទីតាំង​កម្សាន្ត​សប្បាយ​នៅក្នុង​ប្រទេស​នេះ​កើប​ចំណូល​ប្រមាណ​៦,៤​ពាន់​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​។​ពួក​អ្នករកស៊ី​ផ្លូវភេទ​រួម​បង្កើត​ផលិតផល​សរុប​ក្នុងស្រុក​៤​ទៅ​១០​ភាគរយ​។​   ​របាយការណ៍​មិន​ផ្លូវការ​និយាយថា អ្នកផ្តល់​សេវា​សិច​នៅ​ថៃ​អាច​រកបាន​៥​ពាន់​បាត​(១៥០​ដុល្លារ​)​ក្នុង​មួយ​យប់ ជិត​២០​ដង​នៃ​ប្រាក់​ឈ្នួល​អ​ប្បរមា​នៃ​ថៃ​(៣០០​បាត ឬ​៩​ដុល្លារ​)​ក្នុង​មួយថ្ងៃ​៕

ព័ត៌មាន

ម្ហូប​ខ្មែរ​គ្រប់មុខ​នឹង​វត្តមាន​នៅក្នុង​អាហា​រដ្ឋា​ន យីហោ​ស្រី​ពេជ្រ​ នៅស្រុកគូលែនពីពេលនេះ​តទៅ​

ខេត្តព្រះវិហារ​៖​អាហា​រដ្ឋា​ន​យីហោ​ស្រី​ពេជ្រ​នឹង​ចាប់​បើក​លក់​ទទួល​ស្វា​គម​ន៏​អតិថិជន​ចាប់ពី​ថ្ងៃនេះ​តទៅ​ហើយ​។​ដោយ​ក្នុងនោះ​និង​មានមុខ​ម្ហូប​ខ្មែរ​គ្រប់មុខ​ដែលជា​ស្នាដៃ​ដ៏​ប៉ិនប្រសព្វ​របស់​មេ​ចុងភៅ​ដ៏​ចំណាន​ដែល​ធ្លាប់មាន​បទពិសោធ​ន៏​ដ៏​ល្បី​ជាច្រើន​ឆ្នាំ​មកហើយ​។​អាហា​រដ្ឋា​ន​យីហោ​ស្រី​ពេជ្រ​នេះ​ស្ថិតក្នុង​ភូមិ​ថ្នល់​បែក​ឃុំ​ថ្មី​ស្រុក​គូ​លេន​ខេត្តព្រះវិហារ​។​ ​ចំពោះមុខ​ម្ហូប​ដែលជា​ស្នាដៃ​ដ៏​ប៉ិនប្រសប់​នេះ​មាននៅ​អាហារ​ដ្ឋា​ន​យីហោ​ស្រី​ពេជ្រ​រួមមាន​ដូចជា​,​ឡុកឡាក់​សាច់គោ​,​ឡុកឡាក់​សាច់គោ​ពង​ទា​,​ឆា​ស្ពៃ​ជូរ​,​សម្លរ​ម្ជូរ​ខ្ទិះ​គ្រឿងក្នុង​សាច់គោ​,​ម​ច្ចា​ប្រលែង​គុម្ព​ម្អម​ស្រែ​,​ម្រះ​ស្ងោរ​សាច់ជ្រូក​,​ឆា​ជូរអែម​ឆ្អឹងជំនី​ជ្រូក​,​ត្រី​តា​អោន​ឬ​ត្រី​ឆ្លូញ​ស្រែ​ចៀន​,​ត្រី​ប្រ​ម៉ា​ពង​ទា​ចៀន​,​ស្ងោ​ជ្រកត្រី​រ៉ស​ស្រែ​,​ស្ងោ​ជ្រក់​សាច់គោ​,​ស្ងោរជ្រក់​មាន់​ស្រែ​,​។​ជាមួយ​នោះ​មាន​ម្ហូប​កុម្ម៉ង​គ្រប់មុខ​ទៅតាម​តម្រូវការ​និង​ចំណង់​ចំណូលចិត្ត​របស់​អតិថិជន​។​ ​សូមបញ្ជាក់ថា​ទីតាំង​អាហា​រដ្ឋា​ន​ស្រី​ពេជ្រ​យើងខ្ញុំ​មាន​ទីតាំង​ស្ថិត​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦២​បេ​ពី​ខេត្តព្រះវិហារ​ឆ្ពោះទៅកាន់​តំបន់រ​ម្មនី​យ​ដ្ឋា​ន​ប្រវត្តិសាស្ត្រ​ប្រាសាទព្រះវិហារ​ស្ថិតក្នុង​ភូមិ​ថ្នល់​បែក ឃុំ​ថ្មី ស្រុក​គូ​លេន​ខេត្តព្រះវិហារ​។​ បញ្ជាក់​បើ​អ​ថិ​តិ​ជន​អ​ញ្អើ​ញ​មកពី​ខេត្តព្រះវិហារ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦២​ត្រង់​ទៅ​ប្រាសាទព្រះវិហារ​ហួស​ផ្លូវបំបែក​ឆ្ពោះទៅកាន់​ស្រុក​គូលែន​ប្រហែល​៥០​ម៉ែត​នៅ​ខាងស្ដាំ​ដៃ​នឹង​ឃើញ​ទីតាំង​អាហារ​ដ្ឋា​ន​របស់​យើងខ្ញុំ​នឹង​រង់ចាំ​ទទួល​ស្វា​គម​ន៏​ដោយ​ក្តី​សោមនស្ស​រីករាយ​។​ ​ដោយ​ចាប់​ទទួល​ទ្រង់​ឯក​ឩ​ត្ត​ម​បងប្អូន​ពុក​ម៉ែ​ដោយ​ចាប់ពី​ម៉ោង​៦​ព្រឹក​រហូតដល់​ម៉ោង​១០​យប់​ជា​រៀងរាល់ថ្ងៃ​ហើយ​បើ​ទ្រង់​ឯក​ឩ​ត្ត​ម​លោក​លោកស្រី​ពុក​ម៉ែ​បងប្អូន​អញ្ជើញ​មកពី​ខាង​ស្រុក​ជាំ​ក្សាន្ត​ឆ្ពោះទៅកាន់​ខេត្តព្រះវិហារ​វិញ​នោះ​គឺ​អាហារ​ដ្ឋា​ន​ស្រី​ពេជ្រ​យើងខ្ញុំ​នឹង​នៅ​ខាងឆ្វេង​ដៃ​របស់​ទ្រុង​ឯក​ឩ​ត្ត​ម​ពុក​ម៉ែ​បងប្អូន​នឹង​នៅ​ទល់មុខ​ផ្ទះ​វី​ង​វេរ​លុយ​តែម្តង​។​ ​គួរ​បញ្ជាក់ថា​សម្រាប់​មុខម្ហូប​ដែល​អ​ថិ​តិ​ជន​កុម្ម៉ង​មុខម្ហូប​ដោយ​ហូប​ម្នាក់​១​ចម្អែត​សម្រាប់​មុខម្ហូប​១​មុខ​ហើយ​សម្រាប់​មនុស្ស​ម្នាក់​គឺ​អស់​ត្រឹមតែ​១​ម៉ឺន​រៀល​តែប៉ុណ្ណោះ​ដោយឡែក​សម្រាប់​អាហារសម្រន់​ពេលព្រឹក​គឺមាន​ដូចជា​គុយទាវ​សាច់គោ​,​គុយទាវ​សាច់ជ្រូក​,​បាយ​សាច់មាន់​,​បាយ​សាច់ជ្រូក​,​មុខម្ហូប​ផ្សេងៗ​ទៀត​គឺ​ចំណាយ​អស់​តែ​ក្នុង​ម្នាក់​ត្រឹម​៦.០០០​រៀល​ប៉ុណ្ណោះ​លោកអ្នក​អាច​ពិ​សារបាន​មួយ​ចម្អែត​៕

ព័ត៌មាន

មន្ត្រី​មន្ទីរ​សាធារណការ​បញ្ជាក់ ពី​សកម្មភាព​ការងារ​ ថែទាំ​ផ្លូវ​ក្នុង​ខេត្ត​និង​ផ្លូវជាតិ​

ព្រះវិហារ​៖​មន្ត្រី​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​បានបញ្ជាក់​ពី​សកម្មភាព​ការងារ​ថែទាំ​ផ្លូវ​ក្នុង​ខេត្ត​,​ថែទាំ​ផ្លូវជាតិ​កៀរ​សម្រួល​ជួសជុល​និង​ថែទាំ​បង្គោល​សុវត្ថិភាព​របស់​មន្ទីរ​កាលពីពេល​កន្លងទៅ​ក្នុង​ខែឧសភា​ឆ្នាំ​២០២០​នេះ​មានដូចជា​៖ ១,​សកម្មភាព​ក្រុមការងារ​ថែទាំ​ផ្លូវជាតិ​លេខ​៩៥(​ក្រាល​កៅស៊ូ​DBST)​ដែលមាន​ប្រវែង​៥៩,១​គម​ចាប់ពី​​បំបែក​ផ្លូវជាតិ​លេខ​៩ ស្រុក​ឆែប ដល់ ភ្នំ​ដែក ស្រុក​រវៀង ខេត្តព្រះវិហារ​។​បាន​ស្រោច​កៅស៊ូ​សៀ​ល​ស្នាម​ប្រេះ​ស្រុត​នៅ​គម​54+500​ដល់​គម​57+200​សម្រេចបាន​លទ្ធផល​350​ម៉ែត្រការ៉េ​ស្ថិតក្នុង​ស្រុក​រវៀង ខេត្តព្រះវិហារ​។​ ២,​សកម្មភាព​ជួសជុល និង​ថែទាំ​បង្គោល​សុ​វត្តិភាព ផ្លូវជាតិ​លេខ​64 ចន្លោះ គម 73+000 ដល់ គម 112+000 ស្ថិតក្នុង​ស្រុក​គូលែន ខេត្តព្រះវិហារ​។​៣.សកម្មភាព​ក្រុមការងារ​ថែទាំ​ផ្លូវ​ខេត្ត​លេខ 2627 (​ក្រាល​ល្បាយ​ថ្មភ្នំ​) ដែលមាន​ប្រវែង ១៣,៨​គម ចាប់ពី​គ​១ ដល់ ភូមិ​អង្គ្រង ស្ថិតក្នុង​ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ​។​បាន​កៀរ​សម្រួល​ផ្លូវ​និង​ថែម​ល្បាយ​ថ្មភ្នំ​សម្រេចបាន​លទ្ធផល​3.0​គម​សរុប​រួម​សម្រេចបាន​ប្រវែង 6.5​គម ស្ថិតក្នុង​ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ​៕

ព័ត៌មាន

ជំនាញផ្សព្វផ្សាយ​បច្ចេកទេស​កសិកម្ម​ថ្មី​ដល់​ កសិករ​ធន់​នឹង​ការប្រែប្រួល​អាកាសធាតុ​

ឧ​ត្ត​រ​មានជ័យ​៖​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ផ្សព្វផ្សាយ​បច្ចេកទេស​ថ្មី​ដល់​កសិករ​ដែល​ធន់​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ​ហៅ​កាត់​ថា​(ASPIRE)​របស់​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​។​ដែលមាន​ការគាំទ្រ​ថវិកា​ពី​រាជរដ្ឋាភិបាល​កម្ពុជា​និង​ពី​IFAD​ដែល​នឹងមាន​កសិករ​ទ​ទូល​បាន​ផល​ជិត​១.០០០​នាក់​ទូទាំង​ខេត្ត​។​